លោកតាចំណាស់មួយរូប បានធ្វើឱ្យល្បីពេញបណ្តាញសង្គម ដោយលោកតាមានអាយុច្រើនហើយ តែបែរជាអាចបង្កើតសៀវភៅហោរាស្រ្តជាហោរាស្រ្តប្រចាំគ្រួសារដើរលក់ដោយខ្លួនឯង។
សៀវភៅនហោរាស្រ្តប្រចាំគ្រួសារ មួយក្បាលនេះត្រូវបានគេដឹងថាជាសៀវភៅក្បួនដ៏ល្អ ដែលបាន រៀបរៀង ស្រាវជ្រាវ ដកស្រង់ ដោយលោកតាព្រឹទ្ធាចារ្យ គៀន លឹមខុន ដែលមានអាយុ ៨៤ឆ្នាំ ទៅហើយ។
ពិតជាសុំសសើរលោកតាចេញពីបេះដូងមែន ដោយប្រឹងផលិតសៀវភៅចិញ្ចឹមជីវិតខ្លួនឯង ដោយមិនលើកដៃសុំអ្នកដទៃឡើយ ដូច្នេះប្រសិនជាបងប្អូនចង់ជួយគាំទ្រលោកតា អាចទំនាក់ទំនងជាវសៀវភៅនេះបានតាមរយៈលេខរបស់លោកតាផ្ទាល់ 011 95 01 01 ៕
ប្រភពព័ត៌មាន និងរូបភាព៖ Kim Soleang
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក