ទាំងនេះជាមនុស្សស្រី ៣ ប្រភេទ ដែលមិនមានបេះដូងពីរ និងតែងចែករំលែកក្ដីស្រឡាញ់ទៅមនុស្សផ្សេងទៀត ជាពិសេសនោះមិនមានក្ដីស្មោះស្ម័គ្រចំពោះដៃគូឡើយ។ ហេតុនេះ បុរសគ្រប់រូបគួរចៀសឲ្យបានឆ្ងាយ ប្រសិនបើមិនចង់ខកខ្លួន និងបាត់បង់ទ្រព្យសម្បត្តិឥតប្រយោជន៍៖
មនុស្សមានបេះដូងពីរ
នារីដែលមានបេះដូងរឹងមាំ និងមានមុខពីរ ពិតជាធ្វើឱ្យបុរសពិបាកចិត្តជាខ្លាំងណាស់ ដោយសារមនុស្សស្រីប្រភេទនេះ នៅខាងមុខចូលចិត្តបង្ហាញកាយវិការមួយ ហើយនៅពីក្រោយខ្នងក៏បញ្ចេញនូវកាយវិការមួយផ្សេងទៀតទៅវិញ។ ជាពិសេស នៅចំពោះមុខបុរសដែលនាងស្រឡាញ់ នាងនឹងព្យាយាមបង្ហាញថា បុរសនោះពិតជាពូកែខ្លាំង គួរឱ្យស្រលាញ់ប៉ុណ្ណា នៅចំពោះមុខអ្នកដទៃ។ ដូច្នេះអំឡុងពេលមានស្នេហា ស្រ្តីបែបនេះនឹងធ្វើឲ្យបុរសមានអាំរម្មណ៍ថា ពិបាកក្នុងការកំណត់មុខមាត់ពិតរបស់នាងណាស់។
ចូលចិត្តធ្វើជាអ្នកមាន លោភលន់ដឥតប្រយោជន៍
បុរសដែលបានរៀបការជាមួយនារីប្រភេទនេះ អាចនឹងក្លាយជាអ្នកមាននៅពេលក្រោយ ប៉ុន្តែប្រសិនបើអ្នកធ្វើឲ្យបាត់បង់ឱកាសនៅថ្ងៃណាមួយ ប្រាកដណាស់ នាងច្បាស់ជាចាកចេញពីអ្នកជាក់ជាមិនខាន។ ដោយសារមនុស្សស្រីប្រភេទនេះ ចូលចិត្តបុរសដែលមានលុយច្រើនគ្រប់ពេល បើអ្នកនៅមានលុយនាងនឹងស្រលាញ់អ្នក ហើយបើអ្នកអស់លុយនាងនឹងទៅចោលអ្នកភ្លាម។
ចំណាប់អារម្មណ៍លើសពីអ្វីទាំងអស់
នៅពេលដែលមនុស្សស្រីត្រូវការអ្នក នាងតែងបង្ហាញរូបភាពផ្អែមល្ហែមជាមួយអ្នកជានិច្ច ប៉ុន្តែពេលដែលនាងមិនត្រូវការអ្នកទៀត នាងនឹងបោះអ្នកចោលដោយមិនខ្វល់ខ្វាយឡើយ។ ជាពិសេស នាងតែងតែខ្វល់ពីអ្វីដែលនាងទទួលបាននៅពេលដែលនៅជាមួយអ្នកប៉ុណ្ណោះ។ ដូច្នេះ អ្នកត្រូវចាំមនុស្សស្រីអាត្មានិយមបែបនេះ គួរតែនៅឲ្យបានឆ្ងាយ។
ប្រភព៖ បរទេស