សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំការធ្វើតេស្តមួយទៀត មកឲ្យប្រិយមិត្តពិនិត្យមើលការដាស់តឿនពីវត្ថុស័កិ្តសិទ្ធរបស់អ្នកនៅក្នុងពេលនេះ តាមរយៈការជ្រើសរើសនាឡិកាខ្សាច់មួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយខាងក្រោម ។
នាឡិកាខ្សាច់ទី 1
ប្រហែលជាមានការលំបាកខ្លះក្នុងជីវិតរបស់អ្នក អាចមានរឿងតូចតាចមានដែនកំណត់នៅក្នុងអ្វីមួយ តែវាគឺជាថាមពលជំរុញដ៏អស្ចារ្យសម្រាប់អ្នក។ អ្វីដែលអ្នកបានធ្វើកាលពីអតីតកាលអាចចំណាយពេលយូរដើម្បីទទួលបានលទ្ធផល ប៉ុន្តែនៅទីបញ្ចប់វានឹងទទួលបានជោគជ័យ។ នៅតាមផ្លូវអ្នកអាចនឹងជួបឧបសគ្គមួយចំនួន ឬមានពាក្យខ្លះចូលមកបង្អាក់ដំណើរ ចូលកុំបណ្តោយឱ្យមនុស្សទាំងនោះ មានឥទ្ធិពលលើអ្នក កុំបណ្តោយឱ្យសម្តីរបស់អ្នកដទៃមកគ្របសង្កត់លើសមត្ថភាពរបស់អ្នក តាមពិតអ្នកមានសមត្ថភាពខ្ពស់ជាងអ្វីដែលអ្នកគិត ហើយកុំមានចិត្តមេត្តាហួសដែនកំណត់ពេក។
នាឡិកាខ្សាច់ទី 2
គួរលះបង់ភាពអត្មានិយមខ្លួនឯងខ្លះ ព្យាយាមចាប់យកពេលវេលានោះឱ្យបានច្រើនតាមតែអាចធ្វើទៅបាន ពេលនៅជាមួយមិត្តភក្តិ ឬមនុស្សជាទីស្រលាញ់របស់អ្នក។ ក្នុងទំនាក់ទំនងស្នេហាមនុស្សមួយចំនួនអាចនឹងមានបញ្ហារយៈចម្ងាយឃ្លាតឆ្ងាយណាយចិត្ត ពេលខ្លះធ្វើឱ្យទំនាក់ទំនងនិយាយគ្នាមិនសូវច្បាស់បង្កឲ្យមានបញ្ហា ។ ឆ្នាំក្រោយបើចង់ធ្វើអ្វីក៏អាចធ្វើបានដែរ ឬបើគិតហើយមិនធ្វើក៏នៅតែមិនអាចទៅមុខបានទេ ម្ល៉ោះហើយអ្នកត្រូវចាប់ផ្តើមចុះដៃធ្វើវាឥឡូវនេះទៅ ហើយឆ្នាំក្រោយអាចនឹងមានលុយកាក់និងអត្ថប្រយោជន៍ច្រើនហូរចូលមក។
នាឡិកាខ្សាច់ទី 3
ស្តាប់បំណងប្រាថ្នាខាងក្នុងរបស់អ្នក ហើយមើលអ្វីដែលអ្នកពិតជាចង់បាននៅក្នុងជីវិតនេះ ព្យាយាមនាំខ្លួនឯងចេញពីអណ្តូងចេញពីការភ័យខ្លាច កុំបដិសេធខ្លួនឯងថាអ្នកមិនអាចធ្វើវាបាន ប្រសិនបើអ្នកធ្វើមិនបានជីវិតអ្នកនឹងនៅតែមិនរីកចម្រើនទេ ។ ពេលខ្លះការដើរចេញពីកន្លែងដដែលៗ ឬមនុស្សដដែលៗ ប្រហែលជាមានរឿងល្អនៅខាងមុខអ្នក ដូច្នេះអ្នកនឹងមិនស្តាយក្រោយនោះទេ សម្រាប់អ្នកណាខ្លះគិតចង់ចាប់ផ្តើមការងារថ្មី អាជីវកម្មថ្មី ឬការចាប់ផ្តើមរៀនថ្មី វាដល់ពេលផ្លាស់ប្តូរក្នុងជីវិតរបស់អ្នកហើយ ត្រូវជឿជាក់លើអារម្មណ៍របស់អ្នក។
នាឡិកាខ្សាច់ទី 4
កុំបិទឱកាសដែលនឹងមកដល់ ទាំងឱកាសបានមកពីអ្នកផ្សេង ឬបានពីការព្យាយាមរកវាដោយខ្លួនឯង ពេលខ្លះអ្នកប្រហែលជាមានអារម្មណ៍ធុញទ្រាន់នឹងអ្វីដែលអ្នកកំពុងធ្វើនៅពេលនេះ ។ មិនថាអ្នកធ្វើអ្វីក៏ដោយឆ្នាំក្រោយ ប្រហែលជាមានគំនិតល្អៗខ្លះចូលមកក្នុងក្បាលរបស់អ្នក ហើយបើអ្នកចង់មានសេរីភាព ចង់មានផ្លូវផ្ទាល់ខ្លួន ចង់ត្រឡប់ទៅមានភាពរីករាយនឹងជីវិតដូចពីមុនត្រូវតែខំអភិវឌ្ឍខ្លួនឯង ត្បិតពេលខ្លះអ្នកអាចមានអារម្មណ៍ថាអ្វីដែលអ្នកកំពុងធ្វើមិនមែនជាផ្លូវរបស់អ្នកមែន តែត្រូវព្យាយាមស្វែងរកដំណោះស្រាយដែលនៅក្នុងចិត្ត ត្រូវស្តាប់តម្រូវការរបស់អ្នក តើអ្វីជាគោលដៅរបស់អ្នកពិតប្រាកដ ហើយកុំភ្លេចធ្វើវាឲ្យសោះ៕
ប្រភព៖ Knongsrok