ទង្វើអាត្មានិយម ៣ យ៉ាង បុរសតែងធ្វើហើយមិនដែលចងចាំ តែប្រពន្ធវិញចាំមិនដែលភ្លេចទេ

ខាងក្រោមនេះ ជាទង្វើដ៏អាត្មានិយមទាំង ៣ ដែលបុរសជាប្តីតែងតែប្រព្រិត្តលើប្រពន្ធដោមិនបានខ្វល់ពីអារម្មណ៍ និងចិត្ត ថា ឈឺផ្សារប៉ុណ្ណា។ ប៉ុន្តែ បុរសជាប្តីត្រូវដឹងថា ប្រពន្ធអាចនឹងមិនមានបញ្ហាចំពោះមុខអ្នក តែនាងមិនអាចបំភ្លេចក្នុងជីវិតបានឡើយ៖

ការក្បត់

មាន​បុរស​ដែល​ទើបតែ​មាន​លុយ​បន្តិចបន្តួច អំណាច​តិចតួច ហើយ​បង្ហាញថា​គេ​មាន​សិទ្ធិ​រៀបការ និង​ក្បត់​ប្រពន្ធ​កូន​។ ដល់ពេលប្រពន្ធដឹង ក៏ប្រើលេសគ្រប់បែបយ៉ាង ហើយនិយាយតែពាក្យសុំទោសប៉ុន្មានម៉ាត់ក៏ប៉ុណ្ណោះ។

ចំពោះមនុស្សស្រី អាចអត់ទោសឲ្យបាន តែមិនអាចបំភ្លេចបានឡើយក្នុងមួយជីវិត។ ម្យ៉ាងទៀត ស្រ្តីអាចប្រាប់ប្តីអំពីឱកាសដោយមាត់ទទេ ប៉ុន្តែនៅក្នុងចិត្តរពោរពេញដោយភាពឈឺចាប់នៅក្នុងចិត្តជានិច្ច។

កំហឹង

ប្រពន្ធ​ជា​មនុស្សម្នាក់ដែល​កាន់​ដៃ​អ្នកឆ្លង​កាត់​ថ្ងៃ​លំបាក បង្កើតកូនឲ្យអ្នកបាន។ ប៉ុន្តែ​ពេល​ខ្លះ បុរស​ភាគច្រើនប្រហែលជាមិន​ដឹង​គុណ​ប្រពន្ធ​ចំពោះ​រឿង​ទាំង​អស់នោះទេ។ ហើយនៅពេលធ្វើខុស អាងអីមានតែពាក្យថា សុំទោស​ ដែលជាទង្វើមួយធ្វើ​​ឲ្យ​មនុស្ស​ស្រី​មិនអាចបំភ្លេចបាន។ ជួនកាល ការរំលោភបំពានលើរាងកាយមិនឈឺចាប់ដូចការបំពានពាក្យសំដី និងការអាម៉ាស់នោះទេ។

ប្រៀបធៀបប្រពន្ធជាមួយអ្នកដទៃ ជាពិសេសអតីតគូស្នេហ៍

បុរស​មិន​គួរ​ប្រាប់​ប្រពន្ធ​ថា ប្រពន្ធ​ខ្លួន​អន់​ជាង​អតីត​គូស្នេហ៍​ទេ ព្រោះ​​ប្រពន្ធមានកិច្ចការ​រវល់ខ្លាំងណាស់ក្នុងផ្ទះ ទើបមិនមានពេលក្នុងការតុបតែងខ្លួនឲ្យបានស្អាតបាត។ ក្នុងនាមជាស្វាមី អ្នកត្រូវចាំថា ទង្វើដ៏អាក្រក់នេះ អាចសម្លាប់ចិត្តប្រពន្ធទាំងរស់បានយ៉ាងងាយ។

ប្រភព៖ បរទេស