មិនថានរណាទេសុទ្ធតែចង់ដឹងថា មនុស្សដែលតាមស្រលាញ់យើង តើគេមានចិត្តស្មោះចំពោះយើងឬអត់? ព្រោះថាកុំឱ្យមានវិប្បដិសារីនៅថ្ងៃក្រោយ ដូច្នេះដើម្បីឱ្យដឹងច្បាស់ថាមនុស្សប្រុសម្នាក់នោះលេងសើចនឹងយើងឬអត់ យើងអាចសង្កេតតាមទង្វើទាំង៣ចំណុចនេះរបស់គេបាន។
១. គេមានមិត្តភ័ក្រ្តស្រីៗច្រើន ថែមទាំងស្និទ្ធិស្នាលទៀតផង
អ្វីទៅជាស្នេហាដ៏ល្អបំផុត? មានពាក្យមួយពោលថា « ពេលដែលជួបអ្នកហើយ ចាប់ពីពេលនោះមកអ្នកគឺជាអ្វីគ្រប់យ៉ាងរបស់ខ្ញុំ ហើយខ្ញុំគឺជារបស់អ្នកតែម្នាក់គត់ » ស្នេហាដែលមានសុភមង្គលពិតប្រាកដ គឺបែបនេះ។ បើមនុស្សពីរនាក់ចាប់ដៃគ្នាហើយ មានការយកចិត្តទុកដាក់ចំពោះស្នេហាមួយនោះ ប្រាកដជារក្សាគន្លាតជាមួយមនុស្សផ្ទុយភេទជាមិនខាន ក្នុងចិត្តផ្ទុកបានដែលមនុស្សម្នាក់តែប៉ុណ្ណោះគ្មានអ្នកផ្សេងឡើយ។
បើមនុស្សប្រុសម្នាក់ រមែងចូលចិត្តលេងសើច ស្និទ្ធិស្នាលជាមួយនារីដទៃនោះ ឬក៏នៅក្បែរគេសម្បូរទៅដោយមនុស្សស្រី ផ្ញើរសារឱ្យគេ នេះបញ្ជាក់បានច្បាស់ថា គេមិនបានមានចិត្តស្មោះត្រង់និងអ្នកឡើយ ហើយទង្វើ និងសម្ដីរបស់គេអាចបង្ហាញថាគេងាយនឹងធ្វើទង្វើផិតក្បត់នឹងអ្នកណាស់។
២. មានទំនុកចិត្តខ្លាំង ហើយបង្ហាញថាខ្លួនពូកែក្នុងការទាក់ទងមនុស្សស្រី
ស្រលាញ់មនុស្សម្នាក់ តើមានអារម្មណ៍យ៉ាងដូចម្តេចទៅ? ស្ថិតក្រោមស្ថានភាពទូទៅ នៅក្នុងចិត្តយើងដឹងស្រាប់ហើយ បើត្រូវបានមនុស្សណាម្នាក់ឆក់បេះដូងយើងទៅបាត់ហើយនោះ ពេលដែលប្រឈមមុខនឹងមនុស្សដែលខ្លួនស្រលាញ់ គឺមិនអាចគ្រប់គ្រងអារម្មណ៍បានឡើយ និងមិនសូវគិតពីមុខមាត់ខ្លួនឡើយ ហើយទុកនាងជាមនុស្សសំខាន់ នេះទើបជាការបង្ហាញក្តីស្រលាញ់ដោយពិតប្រាកដ។
ដ្បិតតែស្នេហាស្មើភាពគ្នាមែន តែពេលដែលចិត្តមួយនេះមានអ្នកណាម្នាក់ក្នុងចិត្តហើយ គឺតែងតែគិតច្រើន គិតថាយើងប្រៀបមិនស្មើនឹងគេ មានអារម្មណ៍ថាខ្មាសអៀន ឬតូចចិត្ត ដូច្នេះពេលប្រឈមមុខជាមួយនឹងមនុស្សខ្លួនស្រលាញ់តែងគ្មានជំនឿចិត្តប៉ុន្មានទេ។
តែបើមនុស្សប្រុសខ្លះវិញ ពេលដែលសារភាពស្រលាញ់អ្នកហើយ បែរជាបញ្ចេញឫកពារដូចជាជឿជាក់លើខ្លួនឯង មានបទពិសោធន៍ក្នុងរឿងស្នេហា ចង់ប្រាប់ថាខ្លួនបានឆក់យកបេះដូងមនុស្សស្រីបានច្រើននាក់ហើយ នៅក្នុងស្ថានភាពបែបនេះ យើងត្រូវដឹងថាគេមិនមែនស្រលាញ់យើងពិតនោះទេ ក្រោយពីអ្នកស្រលាញ់គ្នាជាមួយគេហើយ គេនឹងទៅមានស្នេហាផ្តេសផ្តាសជាមនុស្សស្រីដទៃទៀតជាមិនខាន។
៣. យកប្រយោជន៍ជាធំ គិតតែផលចំណេញមិនគិតគូរពីអារម្មណ៍អ្នកសោះ
តើមនុស្សម្នាក់មើលធ្ងន់ទៅលើអ្វីទៅ? ទោះបីគេមិននិយាយ ក៏អាចមើលឃើញតាមរយៈទង្វើរបស់គេដែរ។ ឧទាហរណ៍ថា ៖ ពេលដែលគេអញ្ជើញអ្នកទៅហូបបាយ តែបែរជាមិនព្រមចេញប្រាក់ ឬឱ្យអ្នកជួយចេញប្រាក់ពាក់កណ្តាល មិនចង់ឱ្យខ្លួនគេ ត្រូវខាតបង់។ នេះបញ្ជាក់ថា គេម្នាក់នេះមិនបានគិតគូរដល់អ្នកឡើយ គេយកប្រាក់ជាធំ។
សាកគិតមើលថា នៅពេលដែលអ្នកទាំងពីររៀបការ តើមានលទ្ធផលអ្វីខ្លះទៅ? ចុះបើនៅថ្ងៃណាមួយ មានវិវាទចំពោះរឿងស្នេហា និងប្រាក់កាក់នោះ មនុស្សម្នាក់នេះច្បាស់ជារើសយកមាសប្រាក់ជាមិនខាន ដោយមិនខ្វល់ពីសុខទុករបស់អ្នកឡើយ។ នៅជាមួយមនុស្សប្រភេទនេះគ្មានសុភមង្គលនោះទេ ព្រោះគេងាយនឹងត្រូវបានពិភពខាងក្រៅពង្វក់ណាស់ បើពេលដែលគេជួបនឹងមនុស្សដែលមានប្រយោជន៍ចំពោះគេនោះ គេងាយនឹងផិតក្បត់៕
អត្ថបទ ៖ Mythical Bird / Knongsrok