ដោយសារតែមនុស្សយើងមានចរិតមិនដូចគ្នា ទោះជាស្ថិតនៅក្នុងទំនាក់ទំនាក់ស្នេហាក៏អាចមានពាក្យទាស់សម្ដីគ្នាដែរ។ ជាការពិតណាស់ ការឈ្លោះប្រកែកគ្នាគឺជារឿងធម្មតាទេ មនុស្សពីរនាក់មិនអាចមានគំនិតដូចគ្នារហូតនោះឡើយ។ ខាងក្រោមនេះនឹងបង្ហាញថាតើគេស្រលាញ់អ្នកឬអត់ នៅពេលដែលអ្នកមិនខ្វល់ខ្វាយពីរូបគេ។
១. ប្រញាប់មករកអ្នក
ក្រោយពីឈ្លោះគ្នាហើយ ពេលអ្នកទុកគេចោលមិនរវល់នឹងគេនោះ បើមនុស្សប្រុសដែលស្រលាញ់អ្នក គេនិងឆាប់ចាប់អារម្មណ៍ជាមិនខាន ព្រោះគេមិនខ្លាចឈ្លោះគ្នាឡើយ ដោយគេយល់ថាការប្រកែកគ្នា គឺជាការសន្ទានមួយប្រភេទ តែបើអ្នកហ៊ានតែមិនខ្វល់ពីគេ គេចពីគេនោះ គេនឹងស្លន់ស្លោរដើររកអ្នកជាមិនខាន មកសុំទោសអ្នក ដោយសារគេខ្លាចបាត់បង់រូបអ្នក ។
២. ភ័យស្លន់ស្លោ
ឱ្យតែពេលដែលអ្នកមិនខ្វល់ពីគេ នៅក្នុងចិត្តគេបាម្ភពីអ្នកយ៉ាងខ្លាំង ព្រោះគេយល់ថាអ្នកខឹងនឹងគេខ្លាំងហើយ គេយល់ថាអ្នកគិតផ្តេសផ្តេសចង់ចាកចេញពីគេ ដូច្នេះនៅជាមួយអ្នក គេប្រយ័ត្នប្រយែងណាស់ ចៀសវាងមិនឱ្យអ្នកខឹងឡើយ។ ឱ្យតែគេឃើញអ្នកមុខក្រញ៉ូវ គេនឹងមកសួរនាំអ្នក គេចង់ដឹងថាអ្នកបានជួបរឿងអ្វីខ្លះ ។
៣. យកចិត្តអ្នក
ពេលដែលអ្នកមិនខ្វល់ពីគេ គេនឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះអ្នក ចង់ធ្វើឱ្យអ្នកសើច។ មិនមែនគេខ្លាចអ្នកទេ តែដោយសារអ្នក គឺជាមនុស្សសំខាន់សម្រាប់គេ គេខ្វល់ខ្វាយពីអារម្មណ៍របស់អ្នក ទោះជាអ្នកស្តីថាឱ្យគេ ទោះជាវ៉ៃគេក៏ដោយ ក៏គេព្រមដែរ។ នេះមិនបាច់ឆ្ងល់ឡើយព្រោះគេទម្លាប់មានអ្នកនៅក្នុងជីវិតរបស់គេហើយ បើមិនបានឃើញអ្នក មិនបានឮសំឡេងអ្នក គេនៅមិនសុខនោះទេ៕
អត្ថបទ ៖ Mythical Bird / Knongsrok