គោលការណ៍ជីវិតទាំង ៥ សម្រាប់មនុស្សស្រី គួរតែដឹង និងចងចាំ ដើម្បីបង្កើនគុណភាពជីវិតឱ្យខ្លួនឯង

ក. ទម្លាប់ក្នុងការបរិភោគអាហារ

មនុស្សស្រីឆ្នើមម្នាក់នឹងស្រលាញ់រូបរាងរបស់ខ្លួនឯង ហើយបដិសេធចំពោះអាហារដែលហួសប្រមាណ។

១. អាហារពេលព្រឹកសំខាន់ជាងការផាត់មុខទៅទៀត!

២. បរិភោគអាហារគ្រាប់ធញ្ញជាតិឱ្យច្រើន!

៣. ចៀសវាងភេសជ្ជៈកូកាកូឡា និងភេសជ្ជៈមានជាតិកាបូនទាំងឡាយ!

៤. ផឹកទឹក និងហូបផ្លែឈើឱ្យច្រើន។

ខ. ការស្លៀកពាក់តុបតែងខ្លួន

មនុស្សស្រីឆ្នើមម្នាក់ សុទ្ធតែចេះតុបតែខ្លួនឱ្យសមរម្យ ដាច់ខាតមិនឱ្យពេលវេលាកន្លងហួសដោយឥតប្រយោជន៍ឡើយ

១. ដើរទាន់សម័យកាល!

២. ថែរក្សារាងឱ្យបានល្អ!

៣. ពេលស្លៀកពាក់កុំឱ្យមានពណ៌ច្រើនពេក កុំឱ្យលើសពី៣ពណ៌ឱ្យសោះ!

៤. អាប្បកិរិយាសំខាន់ជាងរូបសម្បត្តិខាងក្រៅ ភាពរម្យទម្យមិនទាក់ទងនឹងអាយុឡើយ!

៥. មិនត្រូវទិញសម្លៀកបំពាក់ដែលមានតម្លៃថោកពេកទេ!

គ. ស្ថានភាពការងារ

ត្រូវចងចាំថា៖ ការងារមិនមែនជាជម្រើសតែមួយគត់របស់មនុស្សស្រីឡើយ តែវាជាផ្លូវតែមួយគត់សម្រាប់ឱ្យមនុស្សស្រីទទួលបានការគោរព ពេលដែលមនុស្សស្រីគ្មានចំណូល នោះក្នុងចិត្តរបស់នាងក៏គ្មានសេរីភាពដែរ។

១. ធ្វើមនុស្សត្រូវឱនលំទោន ធ្វើកិច្ចការឱ្យមានគុណភាព និងសមត្ថភាព!

២. ពេលដែលលះបង់កុំចង់បានការតបស្នងមកវិញ!

៣. រឿងតូចកុំប្រកាន់ច្រើន រឿងធំមិនអាចខ្ជីខ្ជាឡើយ!

៤. ប្រឈមមុខចំពោះរាល់កិច្ចការ ត្រូវប្រើស្នាមញញឹមជានិច្ច!

៥. ទោះបីជាខឹងក៏ដោយ ត្រូវរក្សាភាពថ្លៃថ្នូរ។

គ. ចំពោះសុខភាព

មនុស្សស្រីឆ្នើមម្នាក់ត្រូវដឹងពីរបៀបថែរក្សាសុខភាព

១. ការញញឹមមិនអស់លុយឡើយ តែមានតម្លៃជាទីបំផុត!

២.ជារៀងរាល់ថ្ងៃអ្នកអាចជ្រើសរើសអារម្មណ៍របស់ខ្លួនឯងបាន៖ រីករាយ ឬក៏មួរម៉ៅ!

៣ .បើអាចគេងពេលថ្ងៃបានកាន់តែល្អ ទោះ៥នាទីក៏ដោយ!

៤. ត្រូវចូលគេងមុនម៉ោង១១យប់!

៥. ហាត់ប្រាណ៖ ដើរ ហែលទឹក ជិះកង់។

ឃ. បង្កើនចំណេះដឹង

មនុស្សស្រីដែលឆ្នើមម្នាក់ ក្នុងចិត្តតែងតែមានសេរីភាព យ៉ាងហោចណាស់អាចដើរលេងបានមួយដងក្នុង១ឆ្នាំ ។

១. ត្រូវមានមិត្តយល់ចិត្តប៉ុន្មាននាក់!

២. ត្រូវមានសៀវភៅល្អសម្រាប់អាន!

៣. ចូលរួមស្តាប់ការអធិប្បាយ ឬបង្រៀនបន្ថែមឱ្យច្រើន!

៤. មួយឆ្នាំដើរលេងឱ្យបានម្តង!

៥. មិនត្រូវបោះបង់ក្តីស្រមៃដោយងាយឡើយ។

មនុស្សស្រីដែលពូកែម្នាក់ មិនត្រឹមតែធ្វើជាកូនស្រីដ៏ឆ្លាតរបស់ឪពុកម្តាយនោះទេ ថែមទាំងធ្វើជាប្រពន្ធដ៏ល្អ និងម្តាយដ៏អស្ចារ្យម្នាក់ទៀតផង បន្ថែមពីនេះទៀតគឺត្រូវធ្វើឱ្យខ្លួនឯងសប្បាយចិត្ត ធូរស្រាល ទើបធ្វើឱ្យអនាគតកាន់តែប្រសើរ។ ចំពោះរឿងពីមុន ត្រូវបំភ្លេចចោល ត្រូវចេះស្តាយស្រណោះពេលបច្ចុប្បន្ន មានទំនុកចិត្តចំពោះអនាគត៕

អត្ថបទ ៖ Mythical Bird / Knongsrok