១០-២០ កុម្ភៈ នេះ​ឆ្នាំ​ហៅ​ទ្រព្យ​ទាំង ៣ អាចផ្ទុះលាភធំ ដល់បានទិញឡាន ទិញផ្ទះ

តាម​ហោរាសាស្រ្ត​បាន​ឲ្យ​ដឹង​ថា នៅ​ចន្លោះថ្ងៃទី ១០ ដល់ ២០ កុម្ភៈ ​សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង ៣ ដូច​បង្ហាញ​ខាង​ក្រោម នឹង​ទទួល​បាន​លាភ​សំណាង​មួយ​កម្រិត​ហើយ តែ​ចូល​ដល់ចុងខែ ពួក​គេ​នឹង​កាន់​តែ​សំណាង​មួយ​កម្រិត​ទៀត៖

អ្នក​កើត​ឆ្នាំ​មមែ (ពពែ)

1

មនុស្ស​ដែល​កើត​ឆ្នាំ​មមែ ភាគ​ច្រើន​ជា​មនុស្ស​ឆ្លាត​និង​ពូកែ ហើយ​ពួក​គេ​ចេះ​បត់បែន និង​សម្រប​ខ្លួន​បាន​ល្អ​ទៅ​តាម​កាលៈទេសៈ។ រាល់​ពេល​ជួប​បញ្ហា​ មនុស្ស​នេះ​មិន​ងាយ​បាក់​ទឹក​ចិត្ត​ទេ ពោល​រមែង​អាច​ដោះស្រាយ​បញ្ហា​ទាំង​នោះ​បាន​ដោយ​ភាព​ការ​ប្រើ​អារម្មណ៍​ស្ងប់ស្ងាត់។

-->

យ៉ាង​ណា​ពេលវេលា​ហៅ​ទ្រព្យ​របស់​អ្នក​បាន​ចូល​មក​ដល់​ហើយ ក្នុង​កំឡុងពេល ១០ ថ្ងៃនេះ ​គឺ​ពេញទំហឹង​តែ​ម្តង​សម្រាប់​អ្នក​កើត​ឆ្នាំ​មមែ។ ជីវិត​ពួក​គេ​នឹង​ល្អ​ប្រសើរ​ឡើង តែ​ត្រូវ​ចាំ​ចេះ​គ្រប់គ្រង​ការ​ចំណាយ​ឲ្យ​បាន​ច្បាស់លាស់​ផង។

អ្នក​កើត​ឆ្នាំ​កុរ (ជ្រូក)

2

ជា​មនុស្ស​ដែល​មាន​ទេពកោសល្យ ​និង​សមត្ថភាព​ពី​កំណើត។ មនុស្ស​នេះ​ឆ្លាត​និង​មោះមុត​ខ្លាំង​ណាស់ ហើយ​ការ​បង្កើត​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ​ក៏​ធ្វើ​ទៅ​បាន​ល្អ​ណាស់​ដែរ។

នា​ពេល​ដ៏​ខ្លី​ខាង​មុខ នៅ​កំឡុង​ពេល ១០ ថ្ងៃ ពាក់កណ្តាលខែកុម្ភៈ ឱកាស​កើប​ទ្រព្យ​របស់​អ្នក​កើត​ឆ្នាំ​កុរ​នឹង​មាន​ច្រើន ហើយ​បើ​អ្នក​រកស៊ី​ជំនួញ​ធំ​វិញ ក៏​នឹង​ទទួល​បាន​កិច្ច​សន្យា​ដែល​អាច​បង្កើត​ផល​ចំណេញ​រាប់​មុឺន​ដុល្លារ​សម្រាប់​ពួក​គេ។

អ្នក​កើត​ឆ្នាំ​រកា (មាន់)

3

ជា​មនុស្ស​ដែល​ស្មោះត្រង់ ចិត្ត​ល្អ ហើយ​រួសរាយ​រាក់ទាក់​ខ្លាំង​ណាស់។ លក្ខណៈ​ពិសេស​នៃ​បុគ្គល​កើត​ឆ្នាំ​រកា គឺ​រមែង​មាន​ចិត្ត​ល្អ ធ្វើ​អំពើ​ល្អ​ជាមួយ​គេ​រាល់​គ្នា។ ប្រសិន​បើ​ឃើញ​នរណា​ជួប​បញ្ហា​នៅ​នឹង​ភ្នែក បើ​ពួក​គេ​មាន​លទ្ធភាព​អាច​ជួយ​បាន គឺ​ពួក​គេ​មិន​រុញរា​នឹង​ជួយ​ឡើយ។

មក​ដល់​រយៈ​ពេលនៃពាក់កណ្តាលខែកុម្ភៈ ក៏​ដល់​ពេលវេលា​សម្រាប់​អ្នក​កើត​ឆ្នាំ​​រកា​ផង​ដែរ ក្នុង​ការ​កើប​ទ្រព្យ​សម្បត្តិ​ជា​ច្រើន។ រាល់​កិច្ច​ការងារ ឬ​ដាក់​ផែនការណ៍​ធ្វើ​អ្វី​ថ្មី​ក្នុង​ជីវិត ក៏​នឹង​រមែង​ទទួល​បាន​ជោគជ័យ​ជានិច្ច៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក