ប្រុសៗមានចរិតទាំង ៣ ប្រភេទ ទោះមានលុយច្រើនប៉ុណ្ណា ស្រីៗក៏ត្រូវតែនៅឲ្យឆ្ងាយបើមិនចង់នាំទុក្ខដាក់ខ្លួន

តើបុរសប្រភេទណាខ្លះ ដែលស្រ្តីគ្រប់រូបគួរតែនៅឲ្យឆ្ងាយ បើទោះបីជាគេមានទ្រព្យសម្បត្តិច្រើនយ៉ាងណាក៏ដោយ?

១​. បុរសចូលចិត្តប្រឌិតរឿងច្រើន

លើកទីមួយនៅពេលដែលអ្នកទៅណាត់ជួបបុរសបែបនេះ អ្នកអាចនឹងមានអារម្មណ៍ថា បុរសប្រភេទនេះពិតជាពូកែក្នុងការនិយាយណាស់។ ប៉ុន្តែទោះបីជាយ៉ាងនេះមែន អ្នក​ក៏​ត្រូវចេះ​បែងចែក​ប្រភេទមនុស្សដែល​​និយាយសម្ដី​ស្រទន់​ និងអ្នកដែល​ចេះ​តែ​និយាយរឿង​មិន​សមរម្យ មានតែការបង្កើត​រឿង​ឡើង ដោយប្រយោគ​ក្លែងក្លាយ​ ដើម្បីពង្វក់​ខួរក្បាល​របស់​អ្នក។

-->

២. បុរសដែល​ឆាប់​វិនិច្ឆ័យ

វាមិនពិបាកទេសម្រាប់អ្នកក្នុងការជួបមនុស្សប្រភេទនេះក្នុងជីវិត ហើយប្រាកដណាស់គ្មាននរណាម្នាក់ចង់នៅជាមួយមនុស្សប្រភេទនេះឡើយ ដោយសារពួកគេ​តែង​តែ​ផ្តល់​សិទ្ធិ​ឲ្យ​ខ្លួន​ឯង​ក្នុង​ការ​វិនិច្ឆ័យ​គ្រប់​យ៉ាង បើក​មាត់មានតែពាក្យ​រិះគន់។

៣. បុរសមាន EQ ទាប តែយកខ្លួនឯងជាស្តង់ដារ 

ប្រសិនបើអ្នកនៅជុំវិញមនុស្សប្រភេទនេះ ទោះបីជាមានការស្រលាញ់រវាងអ្នក និងដៃគូរបស់អ្នកក៏ដោយ ក៏គេនឹងមិនស្ទាក់ស្ទើរក្នុងការរិះគន់អ្នកដែរ។ ដូច្នេះ ស្ត្រី​ត្រូវ​មាន​ស្មារតី​ប្រុងប្រយ័ត្ន មិន​គួរ​ប្រថុយ​ប្រថាន ​នៅ​ក្បែរ​មនុស្ស​ប្រភេទ​នេះ​ទេ ព្រោះអាច​ធ្វើ​ឱ្យ​អ្នក​ពិបាក​ចិត្តនៅពេលក្រោយ។

ប្រភព៖ បរទេស