៤ ជំហ៊ាននេះស្រ្តីឆ្លាតគួរតែ​មាន ដើម្បីក្លាយជាភរិយាល្អ និងទទួលបានការគោរពពីស្វាមីដោយគ្មានលក្ខណ្ឌ

គ្រប់ស្រ្តីទាំងអស់ក្នុងពិភពលោកនេះ មិនថាខ្លួនកំពុងស្ថិតក្នុងស្ថានភាពបែបណា ឬករណីណាមួយនោះទេ តែងតែមានចិត្តនិងបំណងប្រាថ្នាទាមទារចង់ឲ្យស្វាមីផ្ដល់ក្ដីស្រឡាញ់ពេញលេញ ក៏ដូចជាការគោរព ដោយគ្មានលក្ខណ្ឌដែរ។ ដូច្នោះ ដើម្បីទទួលបានអ្វីដូចដែលធ្លាប់រំពឹង អ្នកគួរសង្គេតមើលគន្លឹះចម្បងដូចខាងក្រោមឲ្យបានល្អ៖

១.ធ្វើជាមិត្តល្អបំផុតរបស់ប្តី

ក្នុងនាមជាប្រពន្ធម្នាក់គួរតែជាមនុស្សដែលប្តីមានអារម្មណ៍រីករាយបំផុតក្នុងការនៅក្បែរជំនួសឱ្យមិត្តល្អបំផុតឬនរណាម្នាក់។ ជាពិសេសនោះ ត្រូវដឹងពីរបៀបបង្កើតអារម្មណ៍ដោយស្មោះ និងការទទួលយកដោយគ្មានលក្ខខណ្ឌ ចែករំលែកភាពរីករាយ និងទុក្ខសោកក្នុងជីវិតនេះជាមួយស្វាមី។

២.បំពេញតម្រូវការប្តី ប៉ុន្តែកុំភ្លេចខ្លួនឯងផ្ទាល់

-->

ជាទូទៅ ប្រសិនបើស្វាមីរបស់អ្នកមានតម្រូវការផ្លូវភេទខ្ពស់ជាងអ្នក ចូរគិតអំពីវាឲ្យបានច្បាស់លាស់។  ហើយស្ត្រី​គួរ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ស្វាមី ឬ​របស់​តិច​តួច​ ដែលមិនបាន​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​មិន​ស្រួលឡើយ។ ប៉ុន្តែ អ្វីដែលសំខាន់ កុំភ្លេចអំពីខ្លួនអ្នក គោរព និងស្រឡាញ់ខ្លួនឯងជាដាច់ខាត។

៣.ត្រូវចេះរក្សាអត្តសញ្ញាណរបស់ខ្លួន

ស្ត្រី​ដែល​បានរៀបការ​ហើយ​ក៏​គួរ​ធ្វើ​តាម​ចំណង់​របស់​ខ្លួនដែរ បើទោះបីជាប្រហែលមិនអាចបន្តទាំងស្រុងក៏ដោយ។ ចូរដឹងថាត្រូវផ្តល់ឱ្យខ្លួនឯងនូវការងារដែលសមហេតុផលបំផុត នោះអ្នកនឹងក្លាយជាដៃគូដ៏ល្អនៅពេលនិយាយអំពីចំណង់ចំណូលចិត្តក៏ដូចជាបទពិសោធន៍ឯកជនផ្សេងៗ។

៤.ត្រូវចេះប្រឈមមុខនឹងភាពតានតឹងជាមួយគ្នា

មនុស្សគ្រប់រូប ទាំងបុរស ក៏ដូចជាស្ត្រី តែងតែមានការប្រឈមមុខនឹងភាពតានតឹងប្រចាំថ្ងៃ។ ហើយប្រសិនបើអ្នកអាច​ដោះស្រាយ​ភាព​តានតឹង​របស់​ខ្លួន​ឯង​បាន ច្បាស់​ណាស់​នឹង​ជួយ​អ្នក​ឱ្យ​យក​ឈ្នះ​សម្ពាធ​ក្នុង​អាពាហ៍ពិពាហ៍ជាក់ជាមិនខាន។ ផ្ទុយទៅវិញ ប្រសិនបើប្តី ឬប្រពន្ធធ្លាក់ក្នុងស្ថានភាពស្ត្រេស អ្នកទាំងពីរត្រូវចេះប្រឈមមុខជាមួយគ្នា បើមិនដូច្នេះទេនឹងជួបបញ្ហាធំរហូតបែកបាក់គ្នាហើយ។

ប្រភព៖ បរទេស