សៀមរាប៖ អ្នកមកលេងខេត្តសៀមរាប និងចូលចិត្តទទួលទានម្ហូបជប៉ុន ប្រាកដជាមិនអាចធ្វើដំណើរហួសរំលង « ភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន » ដ៏ល្បីនោះឡើយ ។ ដោយ ហ្វូមីហ្សិន មិនត្រឹមតែជាភោជនីយដ្ឋានជប៉ុន មានមុខម្ហូបមានរសជាតិឆ្ងាញ់ច្រើនមុខ បូកនឹងគ្រឿងផ្សំប្រកបដោយគុណភាពខ្ពស់ និងទឹកជ្រលក់រសជាតិឆ្ងាញ់ដែលនាំចូលផ្ទាល់មកពីប្រទេសជប៉ុនប៉ុណ្ណោះទេ តែភោជនីយដ្ឋាននេះល្បីថាមានទាំងបរិយាកាស និងសេវាកម្មល្អទាន់ចិត្តផងដែរ។
កាន់តែពិសេស មុននឹងឈានជើងបង្កើតសាខានៅលើទឹកដីអង្គរខេត្តសៀមរាប ភោជនីយដ្ឋាន ហ្វូមីហ្សិន ធ្លាប់មានប្រវត្តិល្បី ដែលត្រូវបានបង្កើតឡើងអស់រយៈពេលជាង៤០ឆ្នាំមកហើយ ដោយមានទីតាំងស្ថិតនៅក្នុងសណ្ឋាគារ Hotel New Otani ដ៏ទំនើប ក្នុងតំបន់ជិយុដាក់គឹ ក្រុងតូក្យូ ប្រទេសជប៉ុនផងដែរ។
កុំភ្លេចមកសាកល្បងម្ហូបជប៉ុនល្បីនៅ « ភោជនីយដ្ឋានជប៉ុន ហ្វូមីហ្សិន » ដែលមានទីតាំងនៅក្នុងសណ្ឋាគារឌឹអេវឺរៀ ចំណុចកណ្តាលនៃទីក្រុងសៀមរាប នៅអគារ #9 វិថីព្រះសង្ឃរាជទេពវង្ស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 099 666 265 ៕
សូមទស្សនាវីដេអូខាងក្រោមនេះ ៖
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក