នាង​ត្រូវ​បង្រៀន​ខ្លួន​ឲ្យ​ទទួល​យក​ជីវិត​មួយ​ដែល​មិន​អាច​សូម្បី​តែ​លឺ​សំឡេង​អ្នក។

បន្ទាប់​ពី​អ្នក​សុំបែក​ពី​នាង តើ​អ្នក​ចង់​ដឹង​ទេថា​ នាង​ជួប​រឿងលំបាក​​អ្វី​ខ្លះ?

នៅពេល​ដែល​នាង​រៀន​មិន​ខ្វល់​ពី​អ្នក។ នាង​ត្រូវ​ភ្ញាក់​ឡើង ហើយ​​មិន​អាច​ឃើញ​ពាក្យ​ថា «Good Morning» ពី​អ្នក។

1

នាង​ត្រូវ​បង្រៀន​ខ្លួន​ឲ្យ​ទទួល​យក​ជីវិត​មួយ​ដែល​មិន​អាច​សូម្បី​តែ​លឺ​សំឡេង​អ្នក។

នាង​ត្រូវ​រៀន​ទទួល​យក​អារម្មណ៍​ឈឺចាប់​ដែល​មិន​អាច​សូម្បី​តែ​ប្រាប់​អ្នក​បាន ថា​ពេល​នេះ​នាង​កំពុង​នឹក​អ្នក នាង​ចង់​ជួប​អ្នក​ខ្លាំង​កម្រិត​ណា។

នាង​ត្រូវ​អង្គុយ​មើល​រូប​អ្នក ចង់​ដឹង​ពី​អ្នក​ថា​អ្នក​មាន​អ្នក​ថ្មី​ឬ​នៅ? ចង់​ដឹង​ថា​អ្នក​សប្បាយ​ចិត្ត​ទេ​រាល់​ថ្ងៃ?

នាង​ត្រូវ​ព្យាយាម​សម្រប​ខ្លួន​ឯង​ពេល​ដែល​គ្មាន​អ្នក​ជូន​នាង​ទៅ​ផ្សារ ជូន​នាង​ទៅ​ញ៉ាំ​អី ជូន​នាង​ទៅ​ដើរ​លេង​ពេល​នាង​ស្មុគស្មាញ។ នាង​ត្រូវ​​ពិបាក​ពេល​មក​ផ្ទះ​យប់​ជ្រៅ​ព្រោះ​គ្មាន​អ្នក​ជូន​នាង​មក ហើយ​វា​​កាន់​តែ​ឯកា​ខ្លាំង​បំផុត។

អ្វី​កាន់​តែ​ឃោរឃៅ​ជាង​នេះ​ គឺ​នាង​​ត្រូវ​រៀន​រស់​នៅ​ម្នាក់​ឯង ហើយត្រូវ​ហាម​ខ្លួន​ឯង​មិន​ឲ្យ​នឹក​អ្នក មិន​ឲ្យ Call ទៅ​អ្នក មិន​ឲ្យ​​ជួប​អ្នក​ មិន​ឲ្យ​រំខាន​អ្នក ទាំង​ដែល​ចិត្ត​នាង​ចង់​ធ្វើ​បែប​នោះ​ជិត​ដាច់​ខ្យល់​ទៅ​ហើយ។

អ្នក​ប្រហែល​ជា​សង្ឃឹម​ថា​នាង​អ្នក​រីករាយ និង​ឆាប់​រក​បាន​មនុស្ស​ប្រុស​ថ្មី​ម្នាក់​ទៀត​ហើយ​បំភ្លេច​អ្នក​ចោល តែ​អ្នក​មិន​ដឹង​ទេ​ថា នាង​លំបាក​ប៉ុណ្ណា​ពេល​នាង​ព្រម​បែក​ពី​អ្នក ទាំង​ដែល​នាង​កំពុង​ស្រឡាញ់​អ្នក​ខ្លាំង។

រឿង​ដែល​ឈឺចាប់​សម្រាប់​មនុស្ស​ស្រី​បំផុត គឺ​ត្រូវ​សម្លឹង​មើល​មនុស្ស​ប្រុស​ម្នាក់​ដែល​នាង​ស្រឡាញ់​ដើរ​ចេញ​ទៅ ហើយ​ប្រាប់​នាង​ឲ្យ​ឈប់​ស្រឡាញ់​គេ។

បើ​ឈប់​ស្រឡាញ់​មនុស្ស​ម្នាក់​បាន​ងាយៗ​ដូច​ពាក្យ​ដែល​អ្នក​ប្រាប់​នាង​បែប​នេះ ប្រហែល​ក្នុង​លោក​នេះ​គ្មាន​មនុស្ស​ឈឺចាប់​នោះ