កូនសោរដែលអ្នកបានជ្រើសរើស វានឹងបង្ហាញពីទំនាក់ទំនងស្នេហារបស់អ្នក និងប្រាប់អ្នកឱ្យដឹងថា ដៃគូរបស់អ្នក គាត់ស្រឡាញ់អ្នកប៉ុនណា? មានចិត្តស្មោះចំពោះអ្នកដែរឬទេ?
១. កូនសោរទី ១
កូនសោរទី ១ ដែលអ្នកជ្រើសរើស មើលទៅសាមញ្ញណាស់ មិនត្រូវការការតុបតែងច្រើនពេកទេ ទោះបីជាវាសាមញ្ញក៏ដោយ វាមានចំណុចទាក់ទាញបំផុត។ បើអ្នកជ្រើសយកកូនសោរមួយនេះ វាក៏បង្ហាញថា អ្នកគឺជាមនុស្សស្ងប់ស្ងាត់ និងចិត្តល្អណាស់។ អ្នកតែងតែស្មោះត្រង់ជាមួយអ្នកដទៃ ហើយអារម្មណ៍របស់អ្នកក៏ដូចគ្នាដែរ។ អ្នកទាំងពីរបានឆ្លងកាត់ការលំបាកជាច្រើន ប៉ុន្តែចុងក្រោយអ្នកទាំងពីរនៅតែកាន់ដៃគ្នា គាំទ្រគ្នា និងដើរលើផ្លូវដ៏វែងឆ្ងាយជាមួយគ្នា។
ដូច្នេះវាបញ្ជាក់ថា ដៃគូរបស់អ្នក គាត់ពិតជាស្រឡាញ់អ្នក ស្មោះត្រង់ចំពោះអ្នក និងចង់ប្រើជីវិតរួមជាមួយនឹងអ្នក ដោយរស់នៅយ៉ាងសាមញ្ញបំផុត និងចុះសម្រុងគ្នា មិនមានបញ្ហាអ្វីនោះឡើយ។
២. កូនសោរទី ២
កូនសោរទី ២ ដែលអ្នកជ្រើសរើស គឺពណ៌ក្រហមធំជាមួយនឹងរាងបេះដូងធំ។ អ្នកជាមនុស្សនិយាយត្រង់ ហ៊ានស្រឡាញ់ ហ៊ានស្អប់។ អ្នកមើលទៅខ្វះខាត ប៉ុន្តែពេលជួបរឿងស្នេហា អ្នកមានភាពរសើប និងទន់ខ្សោយខ្លាំងណាស់។ នេះក៏ជាហេតុផលដែលធ្វើឱ្យអ្នកពិបាកក្នុងការសម្រេចចិត្តច្បាស់លាស់ជាមួយមនុស្សដែលអ្នកស្រឡាញ់។
យ៉ាងណាមិញ អ្នកទាំងពីរបានជួបប្រទះនឹងការអន់ចិត្ត និងជម្លោះជាច្រើនជាមួយនឹងគ្នា ប៉ុន្តែនៅទីបំផុត អ្នកនៅតែអាចកាន់ដៃគ្នាដើររហូតមួយជីវិត។ ដូចពាក្យគេថា ចានក្នុងរាវតែងប៉ះទង្គិច គូស្នេហ៍របស់អ្នកក៏ដូចគ្នា កាន់តែឈ្លោះ ក៏កាន់តែស្រឡាញ់ និងរស់នៅខ្វះគ្នាមិនបានឡើយ។
៣. កូនសោរទី ៣
កូនសោរដែលអ្នកជ្រើសរើស គឺពិសេសណាស់ ហើយក៏គួរឱ្យស្រលាញ់ផងដែរ។ ដែលវាបង្ហាញថា អ្នកជាមនុស្សមានចិត្តសាមញ្ញ ស្មោះត្រង់ ប៉ុន្តែរៀងល្ងង់ ស្លូតបូតបន្តិច។ អ្នកប្រៀបដូចជាកូនក្មេងអ៊ីចឹង ងាយខឹង ហើយក៏ឆាប់បាត់ផងដែរ។
ម្យ៉ាងទៀត កូនសោរមួយនេះក៏បង្ហាញថា ដៃគូរបស់អ្នក គាត់ជាមនុស្សដែលចេះអត់ឱនឱ្យអ្នក ស្រឡាញ់អ្នកដោយស្មោះ។ អ្នកទាំងពីរនឹងស្រឡាញ់គ្នាយូរអង្វែង ហើយអាចនឹងក្លាយជាប្ដីប្រពន្ធគម្រូសម្រាប់កូនចៅជំនាន់ក្រោយថែមទៀតផង៕
ប្រភព ៖ Emdep / Knongsrok