ទម្លាប់ដែលអ្នកក្ដាប់ដៃ បកស្រាយបានច្រើនពីបុគ្គលិកលក្ខណៈ និងអត្តចរិតពីធម្មជាតិរបស់អ្នក

ជាធម្មតា អ្នកមានទម្លាប់ក្ដាប់ដៃរបៀបណាដែរ? របៀបដែលអ្នកក្ដាប់ដៃ នឹងអាចបកស្រាយបានយ៉ាងច្បាស់ពីចរិត និងបុគ្គលិកពីធម្មជាតិរបស់អ្នក ថាអ្នកជាមនុស្សបែបណា?

១. ក្ដាប់ដៃរបៀបទី ១

អ្នកជាមនុស្សដែលមានភាពរសើប និងមានការស្រមើលស្រមៃខ្លាំង។ អ្នកចង់ការពារ និងព្យាបាលមនុស្សដែលនៅជុំវិញខ្លួនអ្នក ដោយចិត្តស្មោះ។ អ្នកចូលចិត្តជួយមនុស្សក្បែរខ្លួន ដោយមិនខ្វល់ពីការតបស្នងអ្វីឡើយ។ អ្នកក៏ជាមនុស្សដែលមានភាពរីករាយ ចង់ដឹងចង់ឃើញ ចូលចិត្តប្រើជីវិតបែបផ្សងព្រេង និងរីករាយជាមួយនឹងភាពឯករាជ្យ។

ពេលខ្លះអ្នកចង់ក្លាយជាផ្នែកមួយដ៏សំខាន់ចំពោះមនុស្សក្បែរខ្លួន ដើម្បីឱ្យមានការទទួលស្គាល់ និងទទួលយកគ្រប់យ៉ាងដែលជាអ្នក។ ប៉ុន្តែ​អ្នក​ប្រថុយ​នឹង​ការ​ត្រូវ​បាន​អ្នក​ដទៃ​យក​ចំណេញខ្លាំងណាស់។ លើសពីនេះ វាពិបាកសម្រាប់អ្នកក្នុងការបញ្ចេញអារម្មណ៍របស់អ្នក។

២. ក្ដាប់ដៃរបៀបទី ២

អ្នក​គឺ​ជាមនុស្សដែល​មាន​ទេពកោសល្យ​ខ្លាំងក្លា មាន​គំនិត​ច្នៃ​ប្រឌិត​ និង​មាន​ការ​ទាក់​ទាញ​ពិសេស។ អ្នក​មាន​ចិត្ត​ទូលាយ ឆ្លាតវៃ មាន​ទំនុក​ចិត្ត និងតែងតែជឿជាក់លើខ្លួនឯខ្ពស់។ អ្នក​ធ្វើ​ការ​លំបាក ពេលខ្លះក៏មានចរិតរឹងរូស និងគោរពតាមគំនិតខ្លួនឯង។ ពេលខ្លះអ្នកមានបេះដូងផុយស្រួយដែលរារាំងអ្នកមិនឱ្យចូលទៅជិតមនុស្ស។

អ្នកខ្លាចបរាជ័យខ្លាំងណាស់ ហើយអ្នកត្រូវការការលើកទឹកចិត្តពីអ្នកដទៃ។ នៅក្នុងស្នេហា អ្នកហាក់ដូចជាគិតថាកំហុសរបស់អ្នកអាចធ្វើឱ្យអ្នកសោកសៅ។ អ្នកស្រឡាញ់ដៃគូរបស់អ្នក ប៉ុន្តែអ្នកខ្លាចថាគាត់នឹងធុញទ្រាន់នឹងអ្នក ហើយធ្វើដូចគាត់មិនចង់បានអ្នក។ នេះធ្វើឱ្យអ្នក "រឹង" ជាមួយគាត់។

៣. ក្ដាប់ដៃរបៀបទី ៣

អ្នកជាមនុស្សដែលមានភាពច្នៃប្រឌិត រហ័សរហួន ពូកែទំនាក់ទំនង មានមនោសញ្ចេតនាជ្រាលជ្រៅ និងពេញចិត្តចំពោះសិល្បៈ និងភាពស្រស់ស្អាតនៃជីវិត។ អ្នក​មាន​ចរិត​ឆេវឆាវ និង​រសើប​នៅ​ពេល​ខ្លះ។ អ្នកពូកែគ្រប់គ្រងមនុស្ស និងឆ្លាតណាស់។ យ៉ាងណា អ្នកក៏ជាមនុស្សដែលស្ងប់ស្ងាត់ ចូលចិត្តប្រើជីវិតរស់នៅក្នុងពិភពរបស់ខ្លួនឯង មិនចូលចិត្តសភាពអ៊ូអរ មនុស្សច្រើននោះឡើយ។

អ្នកក៏ជាមនុស្សដែលតែងតែខិតខំ និងពឹងលើខ្លួនឯងជាមុន មុននឹងហាមាត់ពឹង ឬសុំជំនួយពីអ្នកដទៃ។ អ្នក​មាន​ភាព​បត់បែន​ហើយ​ជា​ញឹក​ញាប់​រស់​នៅ​ក្នុង​សុបិន​របស់​អ្នក។ នៅក្នុងសេចក្ដីស្រឡាញ់អ្នកចង់ស្ងប់ស្ងាត់។ ភាពទន់ខ្សោយបំផុតរបស់អ្នក គឺការមានបេះដូងផុយស្រួយ តែងតែអត់ទោសឱ្យអ្នកដែលធ្វើបាបអ្នក៕

ប្រភព ៖ Phunutoday / Knongsrok