ជាការពិតណាស់ មានទម្លាប់ និងចរិតមួយចំនួនរបស់មនុស្សស្រី អាចកំណត់ដំណើរជីវិតរបស់មនុស្សស្រី និងតម្លៃរបស់នាងបានយ៉ាងច្បាស់។ យ៉ាងណាមិញ ទម្លាប់ដែលអ្នកគិតថាងាយៗ ធម្មតាមួយចំនួន ពិតជាធ្វើឱ្យអ្នកបាត់បង់តម្លៃ សេចក្ដីថ្លៃថ្នូរ និងអាចឱ្យអ្នកអភ័ព្វទៅថ្ងៃណាមួយមិនខាន។
១. និយាយដើមអ្នកដទៃ
នេះគឺជាទម្លាប់អាក្រក់បំផុតរបស់ស្ត្រីភាគច្រើន។ ទោះជាយ៉ាងណាក៏ដោយ អ្វីគ្រប់យ៉ាងគួរតែស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន កុំយករឿងរបស់អ្នកដទៃ មកនិយាយថែមថយ បន្ថែមល្បោយ ប្រតិដ្ឋបង្ខូចឈ្មោះគេឱ្យសោះ។ ព្រោះការបំភ្លៃរឿងអ្នកដទៃជាអំពើបាបពាក្យសម្ដីដ៏ធ្ងន់ធ្ងរបំផុតមួយ។ គិតទៅនរណាហ៊ានជឿ ហ៊ានរាប់អាននារីដែលជំនាញបំភ្លៃរឿងគ្រប់យ៉ាងបែបហ្នឹង?
២. ត្អូញត្អែរ រអ៊ូរទាំ
ស្ត្រីតឹងរឹងជាមួយអ្នកដទៃខ្លាំងពេក ជាពិសេសជាមួយស្វាមី រាល់ពេលបើកមាត់និយាយពាក្យមិនសប្បាយចិត្ត។ អ្នកមិនត្រឹមតែរងទុក្ខទេ ប៉ុន្តែអ្នកក៏នាំមនុស្សជាទីស្រឡាញ់របស់អ្នកមករងទុក្ខផងដែរ។
ស្ត្រីគួរតែចេះបើកចិត្តឱ្យទូលាយ ចេះអធ្យាស្រ័យ និងទទួលយកចំណុចខ្វះខាតរបស់អ្នកដទៃ ជាពិសេសជាមួយស្វាមីដែលនៅជិតខ្លួនរាល់ថ្ងៃ។ ដោយសារតែគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយ ការស្វែងរកនរណាម្នាក់ដែលមិនដែលមានកំហុស ឬខកខានគឺមិនអាចទៅរួចទេ។
៣. ងប់ងល់ ឈ្លក់វង្វេង គ្រប់គ្រងខ្លាំងពេក
ស្ត្រីជាច្រើនតែងតែផ្តល់សិទ្ធិឱ្យខ្លួនឯងក្នុងការគ្រប់គ្រងភាពឯកជនភាពរបស់ស្វាមី។ មិនថាទូរសព្ទ កុំព្យូទ័រ ឬកម្មវិធីផ្សេងៗទេ ប្រពន្ធចង់ឃើញប្តីនិយាយជាមួយនរណា។
ប៉ុន្តែការចង់ដឹងចង់ឃើញ និងព្យាយាមគ្រប់គ្រងខ្លាំងពេកនឹងធ្វើឱ្យស្វាមីរបស់អ្នក និងមនុស្សជុំវិញខ្លួនមានអារម្មណ៍មិនស្រួល មានអារម្មណ៍ថាចង់ឃ្លាតឆ្ងាយពីអ្នកយ៉ាងខ្លាំង។
៤. បង្ហោះរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើបណ្តាញសង្គម
ស្ត្រីដឹងទេ ការលាតត្រដាងរឿងផ្ទាល់ខ្លួនច្រើនពេកនៅលើទំព័រហ្វេសប៊ុក គឺជាកំហុសដ៏ធ្ងន់ធ្ងររបស់មនុស្សស្រី ជាពិសេសការបើកចំហរមាត់អាក្រក់ដាក់ប្តី យំសោកឱ្យពិភពលោកទាំងមូលបានដឹង។ ព្រោះមនុស្សដែលអាណិតអ្នកមានតិចណាស់ ប៉ុន្តែអ្នកដែលនៅស្ងៀមសើចនឹងការឈឺចាប់របស់អ្នកមានច្រើន៕
ប្រភព ៖ Phunutoday / Knongsrok