ក្រសួងបរិស្ថានសូមចូលរួមអបអរសាទរលោកបេន និងក្រុមគ្រួសារ ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជានុញ្ញាតផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីកម្មជាចង្កោមគ្រួសារ។
នេះគឺជាការទទួលស្គាល់នូវការលះបង់កម្លាំងកាយ កម្លាំងចិត្តរបស់លោក ដាវិស បេន យ៉ូសសែប ជាជនជាតិអាមេរិកាំង និងក្រុមគ្រួសារសរុបចំនួន៤នាក់ ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃ នៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ។
ការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិរបស់លោក និងក្រុមគ្រួសារជាមួយក្រសួងបរិស្ថាន ប្រកប ដោយភាពស្មោះត្រង់ ការទទួលខុសត្រូវខ្ពស់ និងតម្កល់ផលប្រយោជន៍ធនធានធម្មជាតិជាធំ។ នេះគឺជាការតប ស្នងនិងការកោតសរសើរ លើកទឹកចិត្តចំពោះអ្នកស្រឡាញ់ធានធានធម្មជាតិ និងបរិស្ថានពិតប្រាកដ៕