ការផ្លាស់ប្តូរ ទោះបីជាពិបាកក្នុងការដំណើរការ តែយ៉ាងណាក៏វាតែងតែល្អសម្រាប់យើង។ យើងប្រហែលជាមិនដឹងទេថាវានឹងកើតឡើងនៅពេលណា ខណៈពេលដែលវាកំពុងកើតឡើង យើងអាចព្យាយាមប្រយុទ្ធជាមួយវា ប៉ុន្តែនៅទីបញ្ចប់ យើងយល់ថាហេតុអ្វីបានជាវាចាំបាច់ថ្នាក់នេះ។
ពីរឆ្នាំចុងក្រោយនេះ ពិតជាមានការផ្លាស់ប្តូរជីវិតសម្រាប់យើងភាគច្រើន ខ្លះល្អ និងខ្លះអាក្រក់។ យ៉ាងណាក៏ដោយ យើងនៅតែរស់នៅ និងព្យាយាមអស់ពីសមត្ថភាពដើម្បីឈានទៅចូលឆ្នាំថ្មីដោយក្តីសង្ឃឹម និងថាមពលវិជ្ជមាន។ ដូចដែលយើងបាននិយាយមុននេះ ២០២២ នឹងក្លាយជាឆ្នាំនៃការព្យាបាល និងការរីកចម្រើនសម្រាប់តារានិករមួយចំនួន នេះបើយោងតាមហោរាសាស្រ្តនិងលេខ។
ថ្ងៃនេះបើយោងតាមហោរាសាស្រ្ត យើងនឹងនិយាយអំពីសញ្ញារាសីចក្រទាំងប្រាំពីរដែលនឹងឆ្លងកាត់ការផ្លាស់ប្តូរដ៏សំខាន់បំផុតក្នុងឆ្នាំ ២០២២ នេះ។
១. Capricorn (ថ្ងៃទី ២២ ខែធ្នូ ដល់ថ្ងៃទី ១៩ ខែមករា)
Capricorn នឹងឃើញការផ្លាស់ប្តូរវិជ្ជមានជាច្រើន ទាំងខាងក្នុង និងខាងក្រៅរបស់ពួកគេ។ បុគ្គលិកលក្ខណៈរបស់អ្នកបានឆ្លងកាត់ការផ្លាស់ប្តូរជំនោរសម្រាប់ពីរបីឆ្នាំកន្លងមកនេះ។ ទីបំផុតវានឹងសម្រេចបានលទ្ធផលនៅឆ្នាំ ២០២២នេះហើយ។ ភាពខ្លាំងរបស់អ្នក នឹងចេញមកដោយបើកចំហ ហើយធ្វើឱ្យអ្នកក្លាយជាមនុស្សដែលអ្នកតែងតែចង់ក្លាយជា។
នៅក្នុងស្នេហា និងទំនាក់ទំនង រំពឹងថានឹងមានការផ្លាស់ប្តូរជាច្រើន ទាំងល្អ និងអាក្រក់។ សូមចាំថា ការផ្លាស់ប្តូរគឺល្អ ហើយការបើកចំហរចំពោះការផ្លាស់ប្តូរ គឺជាវិធីងាយស្រួលបំផុតដើម្បីឆ្លងកាត់ពួកគេ។ ជឿជាក់លើដំណើរការ និងជឿជាក់លើខ្លួនឯង មុននឹងសម្លឹងមើលទៅខាងក្រៅសម្រាប់ការណែនាំ។
២. Aries (២១ មីនា ដល់ ១៩ មេសា)
ថាមពលវិជ្ជមានជាច្រើនកំពុងចូលក្នុងជីវិតរបស់អ្នក យ៉ាងណាមិញ អនុញ្ញាតឱ្យវាកើតឡើងបាន។ កុំទប់ទល់នឹងការល្បួងឱ្យទទួលយកខ្លួនឯងអី។ ថាមពលរបស់អ្នកមានគ្រប់កន្លែង បង្ហាញរបស់ល្អ ហើយអ្នកនឹងបង្កើតអារម្មណ៍វិជ្ជមានបន្ថែមទៀតនៅជុំវិញខ្លួនអ្នក។
ជីវិតការងារនឹងល្អសម្រាប់អ្នកនៅឆ្នាំ ២០២២ កុំសង្ស័យខ្លួនឯងពេលសម្រេចចិត្ត ត្រូវរឹងប៉ឹង និងធ្វើតាមខ្លួនឯងពេលមានស្នេហា។ ចូរមានចិត្តល្អ និងអភ័យទោសចំពោះដៃគូរបស់អ្នកនៅឆ្នាំ ២០២២។
៣. Pisces (ថ្ងៃទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២០ ខែមីនា)
Pisces ដែលជាសញ្ញារាសីចក្រប្រកបដោយភាពច្នៃប្រឌិត និងប្រឈមមុខនឹងជម្រើសជាច្រើននៅពេលនិយាយអំពីស្នេហា។ អ្នកនឹងត្រូវសម្រេចចិត្តថាតើគួរទុកឱ្យមិត្តនោះក្លាយជាមិត្ត ឬស្នេហា? វានឹងមានការផ្លាស់ប្តូរ និងល្អប្រសើរជាវិជ្ជមានក្នុងជីវិតរបស់អ្នក។
ថាមពលច្នៃប្រឌិតរបស់អ្នក នឹងហូរក្នុងទិសដៅត្រឹមត្រូវ ដរាបណាអ្នកនៅតែស្មោះត្រង់ចំពោះខ្លួនអ្នក ហើយមិនអនុញ្ញាតឱ្យអ្នកដទៃសម្រេចចិត្តជំនួសអ្នក។
៤. Gemini (ថ្ងៃទី ២១ ខែឧសភាដល់ថ្ងៃទី ២០ ខែមិថុនា)
Gemini នឹងរកឃើញការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជីវិតការងាររបស់ពួកគេ នៅឆ្នាំ ២០២២។ ប្រសិនបើអ្នកត្រូវបានបង្ហាញជាមួយនឹងឱកាសដែលហាក់ដូចជាល្អពេកដើម្បីក្លាយជាការពិត ចូរជឿជាក់លើខ្លួនឯង និងសក្តានុពលរបស់អ្នក កុំសង្ស័យខ្លួនឯង ហើយកុំចោទសួរពីសមត្ថភាពរបស់អ្នក។
ក្នុងរឿងស្នេហា និងទំនាក់ទំនង អ្វីៗអាចធ្ងន់ធ្ងរជាមួយដៃគូរបស់អ្នក។ អនុញ្ញាតឱ្យខ្លួនអ្នកបើកចិត្តដើម្បីផ្លាស់ប្តូរនៅពេលដែលវាមកដល់ដៃគូរបស់អ្នក កាន់តែស្រលាញ់ និងទទួលយកអ្វីដែលអ្នកមិនចូលចិត្តអំពីពួកគេ ហើយធ្វើឱ្យឆ្នាំ ២០២២ ជាឆ្នាំដ៏ល្អបំផុតសម្រាប់អ្នក។
៥. Cancer (២១ មិថុនា ដល់ ២២ កក្កដា)
រាសីចក្រដែលចិញ្ចឹមបីបាច់ថែរក្សានឹងឆ្លងកាត់ការផ្លាស់ប្តូរ ដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំ ២០២២។ ប្រសិនបើអ្នកអនុញ្ញាតឱ្យវាកើតឡើង ជីវិតស្នេហារបស់អ្នកនឹងឃើញពន្លឺថ្មីប្លែក។ បេះដូងរបស់អ្នកត្រូវការពេលវេលាដើម្បីព្យាបាល ជឿជាក់លើដំណើរការនេះ ហើយកុំរក្សាអារម្មណ៍របស់អ្នកចំពោះស្នេហាថ្មី ប្រសិនបើវាបង្ហាញខ្លួនឯងចំពោះអ្នក។
ស្នេហារបស់អ្នកនឹងរីកចម្រើនទៅជាអ្វី ដែលមានន័យជាង ប្រសិនបើអ្នកមានទំនាក់ទំនងស្នេហា។ កម្លាំងការងារ និងការច្នៃប្រឌិតនឹងកើនឡើង ប្រសិនបើអ្នកបន្តធ្វើតាមក្តីសុបិន និងគោលដៅរបស់អ្នក។
៦. Libra (ថ្ងៃទី ២៣ ខែកញ្ញាដល់ថ្ងៃទី ២២ ខែតុលា)
Libra នឹងឃើញសេរីភាពច្រើននៅឆ្នាំ ២០២២។ ជីវិតរបស់អ្នកកំពុងផ្លាស់ប្តូរ និងកាន់តែប្រសើរឡើង។ នៅពេលបង្ហាញឱកាសនៃស្នេហាថ្មី កុំប្រឆាំង ហើយបើកចិត្តឱ្យទូលាយចំពោះដៃគូដែលអ្នករំពឹងទុកតិចបំផុត ពួកគេនឹងក្លាយជាដៃគូដ៏ល្អបំផុតសម្រាប់អ្នកក្នុងរយៈពេលយូរ។
ការងាររបស់អ្នកនឹងរីកចម្រើន ដោយសារមនុស្សជុំវិញខ្លួននឹងកត់សម្គាល់ពីសារៈសំខាន់របស់អ្នក និងអនុញ្ញាតឱ្យអ្នកធ្វើអ្វីៗតាមវិធីរបស់អ្នក។ គ្រាន់តែចាំថាធ្វើតាមអារម្មណ៍ខាងក្នុងរបស់អ្នកនោះ។
៧. Sagittarius (ថ្ងៃទី ២២ ខែវិច្ឆិកាដល់ថ្ងៃទី ២១ ខែធ្នូ)
មិត្តចាស់ជាទីស្រឡាញ់នឹងព្យាយាមត្រឡប់មកក្នុងជីវិតរបស់អ្នក នោះជាការផ្លាស់ប្តូរដែលអ្នកនឹងឆ្លើយតប។ មិនថាអ្នកអនុញ្ញាតឱ្យពួកគេចូលម្តងទៀត ឬអត់ វាគឺជាជម្រើសរបស់អ្នក ប៉ុន្តែធ្វើអ្វីដែលខ្លួនអ្នកប្រាប់អ្នកព្រោះវានឹងនាំទៅរកមិត្តភាពកាន់តែល្អ និងរឹងមាំ។ យ៉ាងណាមិញ ជីវិតស្នេហារបស់អ្នកក៏នឹងប្រែប្រួលដែរ ពេលអ្នកជួបមនុស្សថ្មី៕
ប្រភព ៖ បរទេស / Knongsrok