នៅពេលដែលអ្នកឃើញផ្នែកទាំង ៥ លើរាងកាយឡើងពណ៌ស ឬស្លេក អ្នកត្រូវតែប្រុងប្រយ័ត្ន ព្រោះអីវាជារោគសញ្ញាព្រមាននៃជំងឺមួយចំនួន ដែលអាចនាំឲ្យអ្នកអាយុខ្លី។ ផ្ទុយមកវិញ បើអ្នកគ្មាន ១ ក្នុងចំណោមចំណុចទាំង ៥ យើងសូមអបអរ អ្នកកំពុងជាមនុស្សដែលមានសុខភាពល្អ៖
៥) បបូរមាត់ពណ៌ស
ជាធម្មតាមនុស្សមានសុខភាពល្អ គឺបបូរមាត់ឡើងរលោង និងពណ៌រាងផ្កាឈូក តែបើបបូរមាត់ឡើងពណ៌ស នោះអាចមកពីជំងឺខ្វះគ្រាប់ឈាម ថ្លើម ក្រលៀនមិនល្អជាដើម។
៤) សក់ឡើងពណ៌ស
សក់ស្កូវ ទាំងក្មេងវ័យ គឺអាចមកពីបញ្ហាប្រព័ន្ធប្រសាទ និងផ្នែកខាងក្រោយនៃក្បាល មានបញ្ហាមួយចំនួន។ សញ្ញានេះ ក៏អាចផ្សារភ្ជាប់ទៅនឹងផ្នែកលំពែងរបស់អ្នក ដែលកំពុងមានភាពខ្សោយ ហើយក៏អាចមកពីអ្នកមានបញ្ហាស្រ្តេសច្រើន។
៣) អណ្តាតពណ៌ស
ជាធម្មតា ស្រទាប់ផ្នែកអណ្តាតបើឡើងពណ៌ស មានន័យថា មនុស្សនោះបាត់បង់ជាតិទឹកខ្លាំង ហើយក៏អាចមកពីផ្នែកលំពែង ក្រពះកំពុងមានបញ្ហា។ ប្រសិនអ្នកឧស្សាហ៍ជួបបញ្ហាផ្ទៃអណ្តាតឡើងស វាក៏អាចជាសញ្ញាព្រមាននៃបញ្ហាបេះដូងមួយផ្សេងទៀតដែរ។
២) ក្រចកពណ៌ស
ពណ៌នៃក្រចក អាចឆ្លុះបញ្ចាំងពីចរន្តឈាមនៃរាងកាយ។ បើឈាមរត់ស្រួល ហើយការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ នោះក្រចកនឹងប្រែទៅជាក្រហម ឬពណ៌ផ្កាឈូកស្រាល តែបើក្រចកឡើងពណ៌ស្លេក ផុយ វាបង្ហាញថាឈាមរត់មិនស្រួល ថ្លើមដើរមិនល្អ។
១) មុខស្លេក
មុខមនុស្សបើចេញពណ៌ផ្កាឈូក ឬរាងក្រហមស្រាល នោះជាមនុស្សមានសុខភាពល្អ ផ្ទុយមកវិញ បើប្រែទៅជាពណ៌ស្លេក អាចមកពីរាងកាយរងការនឿយហត់ជ្រុល ខ្វះថាមពល លំពែង ឬក្រពះខូច ហើយក៏អាចជាសញ្ញាបេះដូងដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក