មិនថាជាប្តីប្រពន្ធ ឬជាគូសង្សារទេ ចំពោះមនុស្សប្រុសធ្លាប់ស្រលាញ់មនុស្សស្រីច្រើននាក់នោះ មានកន្លែងមួយចំនួនអាចបញ្ជាក់បាន គឺលាក់មិនជិតនោះឡើយ។
បើមនុស្សប្រុសម្នាក់ច្បាស់លាស់នឹងស្នេហា ប្រាកជាស្មោះមួយនឹងមួយជាមួយដៃគូខាងស្រីជាមិនខាន។ បើមនុស្សប្រុសធ្វើអ្វីតាមចិត្តនឹកឃើញ នោះភាពអកុសលរបស់នាងគឺនឹងចាប់ផ្តើមពីខណៈពេលនោះហើយ។
១. សកម្មភាពដែលមនុស្សប្រុសទំនាក់ទំនងទៅកាន់មនុស្សស្រី
បើមនុស្សប្រុសម្នាក់ស្គាល់មនុស្សស្រីម្នាក់យ៉ាងច្បាស់នោះ អាចទាយដឹងយ៉ាងច្បាស់អំពីចិត្តគំនិតរបស់នាង នេះអាចបញ្ជាក់ថា មនុស្សប្រុសម្នាក់នេះកាលពីមុនធ្លាប់នៅជាមួយមនុស្សស្រីជាច្រើន។ មនុស្សប្រុសបែបនេះទោះជាខំប្រឹងសម្តែងយ៉ាងម៉េចក៏ដោយ គង់តែមានថ្ងៃមួយលេចចេញមកជាមិនខាន។
មនុស្សប្រុសបែបនេះរមែងតែងពុតត្បុត ប្រឹងប្រែងធ្វើពុតដូចជាស្រលាញ់មនុស្សស្រីខ្លាំងណាស់ ដោយសារតែគេដឹងថាមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលស្មោះនឹងស្នេហា។
២. មនុស្សប្រុសចូលចិត្តប្រើរូបថតអ្វីដើម្បីធ្វើជា Profile រូបភាពរបស់គេ
ពេលដែលគេនៅជាមួយមនុស្សស្រីជាច្រើន ប្រាកដជាមានជំនឿចិត្ត និងអំនួតចំពោះរូបសម្បត្តិរបស់គេជាមិនខាន នោះ Profile រូបភាពរបស់គេភាគច្រើនគឺជារូបថតបែបសង្ហាៗ ឬជារូបថត ថតជាមួយស្រីស្អាត ឬក៏គេចូលចិត្តបង្ហាញរូបរាងសង្ហារបស់គេ។
ព្រោះមនុស្សស្រីចូលចិត្តមនុស្សប្រុសដែលមានរូបរាងសង្ហា ប៉ុន្តែមនុស្សប្រុសបែបនេះគឺមិនល្អនោះឡើយ ព្រោះពួកគេធ្លាប់មានទំនាក់ទំនងស្នេហាជាមួយមនុស្សស្រីជាច្រើន ហើយជីវិតផ្ទាល់ខ្លួនរបស់គេមានសភាពរញ៉េរញ៉ៃណាស់។
បើមនុស្សប្រុសចំពោះជីវិត និងមនោសញ្ចេតនារបស់គេមានភាពសាមញ្ញនោះ គេមេ្តចក៏យករូបថតទាំងនេះមកធ្វើជា Profile ទៅ? ទោះជាយករូបថតខ្លួនឯងមកធ្វើជា Profile តែក៏ជាលក្ខណៈបែបសាមញ្ញ មិនសំញ៉ែងពេកនោះដែរ។
៣. តែងតែឆាតលេងជាមួយអ្នកណា
អ្វីដែលមនុស្សស្រីចង់ដឹងច្បាស់នោះគឺ តើមនុស្សប្រុសគេមានទំនាក់ទំនងជាមួយមនុស្សស្រីប៉ុន្មាននាក់។ តាមពិតទៅមើលតែមនុស្សប្រុសនោះតែងតែឆាតលេងជាមួយអ្នកណាទៅគឺគ្រប់គ្រាន់ណាស់ទៅហើយ។
ទោះបីជាអ្នកមិនអាចវិនិច្ឆយច្បាស់លាស់ថា អ្នកដែលគេឆាតលេងជាមួយនោះជាស្រីឬប្រុស តែអ្នកក៏អាចទាយដឹងតាមរយៈពាក្យសម្ដីដែលចេញពីមាត់របស់គេបានដែរ។
ឱ្យតែមនុស្សប្រុសម្នាក់ទាក់ទងជាមួយមនុស្សស្រីច្រើននោះ មជ្ឈដ្ឋានដែលគេរស់នៅច្បាស់ជារញ៉េរញ៉ៃជាមិនខាន ដូចជាការខលចេញ ឬការតបសាររបស់គេច្រើន តែពេលដែលឆែកមើលទូរសព្ទរបស់គេបែរជាគ្មានសារសូម្បីតែមួយ នេះបញ្ជាក់ថាគេបានលុបចោលនូវអ្វីដែលគេបានឆាតជាមួយម្នាក់នោះហើយ ព្រោះការងារកុំឱ្យអ្នកឆែកដឹង។ មនុស្សប្រុសបែបនេះទូទៅគឺមិនស្មោះនឹងយើងទេ បើទៅដល់ទីណាតែងតែបន្សល់ទុកមន្តស្នេហ៍ដល់ទីនោះ ហើយទុកលេងទូរសព្ទឱ្យមនុស្សស្រីដទៃជានិច្ច។
៤. គេតែងតែផុស Status អ្វី?
បើអ្នកមាន Friend ជាមួយគេហើយ អ្នកអាចទៅឈ្វេងយល់ពីអ្វីដែលគេបានផុស មើលពីអត្ថន័យ រូបភាព និងសកម្មភាពជាអ្វីខ្លះ។ ឧទហរណ៍ថា ៖ បើកាលពីមុនគេផុសសុទ្ធតែជាមួយស្រីស្អាតៗ គេច្បាស់ជាលុបចោលរូបទាំងនោះជាមិនខាន មិនចង់បន្សល់ដានស្នាមឱ្យអ្នកចាប់អារម្មណ៍ឡើយ ខ្លាចអ្នកមានការសង្ស័យ និងគិតច្រើន៕
អត្ថបទ ៖ Mythical Bird / Knongsrok