បុណ្យចូលឆ្នាំប្រពៃណីជាតិជិន កៀកនឹងចូលមកដល់ហើយនៅពេលខាងមុខ ដោយតាមក្បួនហុងស៊ុយពីអ្នកជំនាញ បានចែករំលែកទៅកាន់បងប្អូនទាំងឡាយដែលជាប់សែស្រឡាយចិន ឲ្យគួរប្រញាប់រករបស់ ៣ ដូចបង្ហាញខាងក្រោម ដាក់នៅមាត់ទ្វារចូលផ្ទះ ប្រសិនចង់បានលាភសំណាងធំ៖
៣) កណ្តឹងខ្យល់
ការព្យួរកណ្តឹងខ្យល់ មិនត្រឹមជាគ្រឿងតុបតែងផ្ទះនោះទេ តែវាក៏ជាគ្រឿងហុងស៊ុយ ហៅសំណាង ហៅលាភចូលផ្ទះ ដែលអាចជួយឲ្យម្ចាស់ផ្ទះកាន់តែឆាប់មានបាន។
ចូរព្យួរកណ្តឹងខ្យល់នៅខាងមុខមាត់ទ្វារធំ ដោយពេលសំឡេងនៃកណ្តឹងខ្យល់បន្លឺឡើងនៅថ្ងៃចូលឆ្នាំ នោះក៏នឹងក្លាយជាប្រភពថាមពលវិជ្ជមាន ដែលយើងមិនអាចមើលភ្នែកទទេឃើញ ដូចមានគេជញ្ជូនលាភចូលមកក្នុងផ្ទះ។
២) ការតុបតែងពណ៌ក្រហម
អ្នកគួរបន្ថែមការរៀបចំគ្រឿងលម្អផ្សេងៗ ឲ្យតែជាពណ៌ក្រហម ដាក់នៅខាងមុខផ្ទះ នោះគឺជានិមិត្តរូបនៃសំណាង សុភមង្គល និងភាពរុងរឿង។ ដូច្នេះពេលបើកទ្វារចូល ទេវតាទ្រព្យ ទេវតាសំណាង នឹងកាន់តែបន្ថែមភាពកក់ក្តៅដល់ផ្ទះរបស់អ្នក។
១) ដើមឈើពណ៌បៃតង
ដើមឈើ ឬរុក្ខជាតិពណ៌បៃតង ដាក់ពីមុខខ្លោងទ្វារមេ គឺជារឿងសំខាន់ណាស់ ហើយពណ៌បៃតងនេះសោត គឺតំណាងឲ្យភាពរុងរឿង។
អ្នកគួរជ្រើសរើសរុក្ខជាតិប្រភេទហៅលាភមួយចំនួន ដែលយើងធ្លាប់ណែនាំកាលពីអត្ថបទមុនៗមកដាក់តាំងពីមុខក្លោងទ្វារ ដោយនេះនឹងកាន់តែបន្ថែមកេរ្តិ៍ឈ្មោះ អាជីពការងារ ការរកស៊ីឲ្យកាន់តែជោគជ័យបន្ថែម៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក