នៅពេលក្រោកពីដំណេក រៀងរាល់ព្រឹកព្រលឹម ប្រសិនអ្នកអាចអនុវត្តនៅទម្លាប់សាមញ្ញទាំង ២ ខាងក្រោម នោះគឺនឹងអាចបន្សាបជាតិពុលចេញពីរាងកាយបានយ៉ាងល្អ ហើយអាចបញ្ចៀសជំងឺជាច្រើន៖
២) ផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវ
រាងកាយនឹងខ្សោះជាតិទឹក បន្ទាប់ពីការគេងពេញមួយយប់ ដូច្នេះអ្នកត្រូវតែឆ្លៀតបំពេញជាតិទឹកឲ្យបានទាន់ពេល។ ការផឹកទឹកក្ដៅឧណ្ហ៍ៗមួយកែវរៀងរាល់ព្រឹក គឺអាចជួយបំពេញជាតិសំណើមនៅក្នុងកោសិកា បំបាត់បញ្ហាទល់លាមក រួចក៏ចូលរួមចិញ្ចឹមសរីរាង្គមួយចំនួនក្នុងរាងកាយបានយ៉ាងល្អផងដែរ។
អ្នកគួរទម្លាប់ផឹកទឹកក្ដៅឧណ្ហ៍ៗ មួយកែវធំ ប្រហែល ៥០០ ម.ល បើអាចចន្លោះម៉ោង ៥-៧ ព្រឹក គឺជាម៉ោងល្អបំផុត។ វាក៏នឹងជំរុញឲ្យពោះវៀនដំណើរការល្អ មានចលនាអាចជំរុញដល់ការបន្ទោរបង់ ដែលជាការបញ្ចេញជាតិពុលកកកុញពីយប់ ដំណើរការទៅយ៉ាងរលូន។
១) ទម្លាប់បន្ទោបង់រៀងរាល់ព្រឹក
នេះវាក៏ប្រទាក់ក្រឡាទៅចំណុចទី ១ មួយដែរ ដោយប្រសិនណាអ្នកទម្លាប់ទទួលទានទឹកមួយកែវរៀងរាល់ព្រឹក នោះវាក៏នឹងជួយឲ្យពោះវៀនធំ ចង់ធ្វើចលនាបញ្ចេញចោលផងដែរ។
បើអ្នកសង្កេតឃើញខ្លួនឯងមានទម្លាប់បន្ទោបង់រៀងរាល់ព្រឹក នោះគឺជាទម្លាប់ល្អហើយ ព្រោះទាំងជាតិពុល កាក់សំណល់មិនល្អទាំងឡាយដែលសល់ពីយប់ នឹងត្រូវបានបញ្ចេញចោល។ វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មិនធុញថប់ មិនតានតឹង ទាំងព្រឹក រួចនេះតាមអ្នកជំនាញ ក៏បង្ហើបថា នេះជារបៀបនៃការសម្រកទម្ងន់របស់មួយចំនួនដូចគ្នា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក