លូកទៅអត់ខុសទេ! កំពូលផ្លែឈើ ៥ ល្អទាំងសម្រាប់ស្បែក និងអ្នកចង់ស្រកគីឡូ

ប្រសិនអ្នកចង់សម្រកទម្ងន់ កាត់បន្ថយជាតិខ្លាញ់ អ្វីដែលអ្នកត្រូវធ្វើក្រៅពីតមអាហារ អ្នកក៏គួរជ្រើសរើសអាហារដ៏ត្រឹមត្រូវផងដែរ។ ខាងក្រោម Knongsrok ចែករំលែកនូវផ្លែឈើ ៥ ប្រភេទ ដែលវាមានផ្ទុកជាតិសរសៃច្រើន ហើយជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ៖

៥) ផ្លែប៉ោម

Ice_screenshot_20220124 145107

វាមានជាតិសរសៃខ្ពស់ កាឡូរីទាប អាចសម្រួលដល់ការរំលាយអាហារ ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ។ ជាទូទៅផ្លែប៉ោម ជាមធ្យមមួយផ្លែ អាចផ្តល់ជាតិសរសៃ ៤,៣៥ ក្រាម និង ៩៦,៤ កាឡូរី។ ដូច្នេះផ្លែឈើនេះ គឺអាចគ្រប់គ្រងទម្ងន់បានល្អណាស់។

៤) ក្រូចថ្លុង

Trai Cay Giam Mo Bung

ជាផ្លែឈើ ដែលមិនអាចខ្វះបានសម្រាប់អ្នកចង់សម្រកទម្ងន់ ហើយក៏ថែមទាំងល្អ សម្រាប់អ្នកចង់បានស្បែកស្អាតផងដែរ។ វាមានផ្ទុកជាតិសរសៃ វីតាមីន C កាបូអ៊ីដ្រាត ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ ហើយបញ្ចៀសការប្រមូលផ្តុំនូវជាតិខ្លាញ់លើស។

យោងតាមការសិក្សាមួយបង្ហាញថា អ្នកទទួលទានក្រូចថ្លុង ឬផឹកទឹកក្រូចថ្លុងមុនពេលទទួលទានអាហារ គឺអាចចូលរួមជួយសម្រកទម្ងន់ ៧,១ ភាគរយ។

៣) ផ្លែផាសិន

វាផ្តល់នូវប្រភពសម្បូរជាតិសរសៃ វីតាមីន A, C ជាតិដែក និងប៉ូតាស្យូម។ ជាតិសរសៃក្នុងផ្លែផាសិន ក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ និងកាត់បន្ថយចំណង់អាហារផងដែរ។

វាក៏មានសារធាតុដែលត្រូវបានផ្សារភ្ជាប់ទៅនឹងការបញ្ចុះសម្ពាធឈាម និងធ្វើឲ្យប្រសើរឡើងនូវភាពប្រែប្រួលនៃអាំងស៊ុយលីន។

២) ត្រសក់

Ice_screenshot_20220124 145051

ត្រសក់មានផ្ទុកនូវសារធាតុមានប្រយោជន៍សម្រាប់តម្រងនោម ជួយឲ្យតម្រងនោមបញ្ចេញអាស៊ីតអ៊ុយរិក កាត់បន្ថយការបង្កើតកោសិកាខ្លាញ់លើសក្នុងរាងកាយ។ លើសពីនេះត្រសក់ក៏មានជាតិត្រជាក់ មានជាតិទឹក ដែលល្អសម្រាប់សុខភាពទូទៅផងដែរ។

១) ផ្លែល្ហុង

ផ្លែល្ហុងមិនត្រឹមតែមានប្រយោជន៍សម្រាប់ស្បែកប៉ុណ្ណោះទេ តែក៏ល្អទាំងសម្រាប់ការរំលាយអាហារ ជួយសម្រកទម្ងន់ និងរក្សារាង។ ផ្លែល្ហុង ១០០ ក្រាម មានត្រឹមតែ ៣២ កាឡូរីប៉ុណ្ណោះ។

លើសពីនេះវាក៏មានផ្ទុកនូវវីតាមីន B និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀត ដែលជួយឲ្យចង្កេះរាងស្ល៊ីមយ៉ាងឆាប់រហ័ស៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

-->