អាចជួយលាងឈាម សម្រកទម្ងន់ នេះភេសជ្ជៈ ៤ ដែលអ្នកគួរទទួលទាននៅពេលល្ងាច

ការផឹកភេសជ្ជៈប្រភេទទាំង ៤ ខាងក្រោម រៀងរាល់ពេលល្ងាច នោះនឹងអាចជួយឲ្យប្រសើរឡើងវិញនូវបញ្ហាសុខភាពជាច្រើន មិនថាតែសម្រស់ និងសុខភាពនៃដំណេក។ យើងណែនាំសម្រាប់មនុស្សស្រីជាពិសេស៖

៤) ទឹកឃ្មុំ លាយទឹកក្ដៅឧណ្ហ៍ៗ

Ice_screenshot_20220124 144733

ទឹកឃ្មុំមានផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជាវីតាមីន B, C កាល់ស្យូម ស័ង្កសី ប៉ូតាស្យូម ដែលប្រឆាំងនឹងការរលាក ប្រឆាំងបាក់តេរីជាដើម។

វាក៏ចូលរួមក្នុងដំណើរនៃការសម្រកទម្ងន់ ដោយអ្នកអាចយកវាមួយទៅពីរស្លាបព្រាបាយ មកកូរឲ្យសព្វក្នុងទឹកក្ដៅឧណ្ហ៍ៗ ហើយលើកមកទទួលទាន ដោយវាជួយកាត់បន្ថយកូលេស្តេរ៉ុលអាក្រក់ក្នុងឈាម ធ្វើឲ្យបេះដូងមានលំនឹក និងកាត់បន្ថយធុញថប់ជួយឲ្យគេងលក់ស្រួល។

៣) ទឹកក្រូចឆ្មារ

Ice_screenshot_20220124 144728

មានកាឡូរីទាប មានវីតាមីន និងសារធាតុរ៉ែខ្ពស់ ដូច្នេះការផឹកទឹកក្រូចឆ្មាមុនពេលចូលគេង គឺអាចនាំមកនូវប្រយោជន៍ជាច្រើនដល់សុខភាព ដូចជាពង្រឹងប្រព័ន្ធការពាររាងកាយ ជួយឲ្យរាងកាយសម្រាក បង្កើនគុណភាពនៃការគេង កាត់បន្ថយខ្លាញ់ក្បាលពោះជាដើម។

អ្នកគួរតែលាយទឹកក្រូចឆ្មារជាមួយទឹកឃ្មុំ កាន់តែល្អ ជៀសវាងការទទួលទានទឹកក្រូចឆ្មារសុទ្ធ ព្រោះបរិមាណអាស៊ីដក្នុងក្រូចឆ្មារអាចប៉ះពាល់ដល់ក្រពះបាន។

២) ទឹកដោះគោ

មានជាតិខ្លាញ់ទាប ហើយក៏គ្មានជាតិស្ករខ្ពស់ ដែលអាចជួយជំរុញការរំលាយអាហារ បន្ថែមថាមពល សារធាតុចិញ្ចឹម និងកាត់បន្ថយចំណង់អាហាររបស់អ្នក។ លើសពីនេះ ការផឹកទឹកដោះគោក្តៅមួយកែវ ក៏ជួយឲ្យអ្នកគេងលក់ស្រួលផងដែរ។

១) ទឹកសណ្ដែកខ្មៅ

20210121140347 Ab9b43f8

វិធីសម្រកទម្ងន់ តាមរយៈការទទួលទានទឹកសណ្តែកខ្មៅ ក៏អាចមានប្រសិទ្ធភាពខ្ពស់ផងដែរ។ វាជាវិធីដែលជនជាតិជប៉ុននិយមធ្វើ ដោយវាមិនត្រឹមតែអាចបំពេញជាតិទឹកប៉ុណ្ណោះទេ តែសារធាតុចិញ្ចឹមសំខាន់ៗក្នុងនោះ ក៏ជួយឲ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ កាត់បន្ថយចំណង់អាហារ និងទប់ស្កាត់ជាតិខ្លាញ់ផងដែរ។

អ្នកគួរទម្លាប់ទទួលទានវារៀងរាល់ល្ងាច រយៈពេល ១-២ សប្តាហ៍ នោះនឹងឃើញប្រសិទ្ធភាពបង្ហាញមកហើយ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

-->