សប្ដាហ៍ថ្មី ២៤-៣០ មករា ទេវតាទ្រព្យកត់ឈ្មោះម្ចាស់ឆ្នាំទាំង ៣ នេះចូលហើយ

សម្រាប់សប្តាហ៍ថ្មី រាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ មករា ពោលមុនឈានចូលឆ្នាំថ្មី ឆ្នាំខាលខាងមុខ តាមហោរាសាស្ត្រអ្នកកើតឆ្នាំទាំង ៣ ខាងក្រោម នឹងមានរាសីឡើងខ្ពស់ត្រដែត៖

អ្នកកើតឆ្នាំច – ឆ្កែ

1

នៅសប្តាហ៍ចុងក្រោយមុនឈានចូលឆ្នាំខាល សម្រាប់ម្ចាស់ឆ្នាំច គឺអាចមានលុយចូលពេញហោប៉ៅ ដូចមានទេវតាទ្រព្យមកកត់ឈ្មោះ ផ្តល់ឲ្យនូវលាភសំណាង ដែលពួកគេគួរតែទទួលបាន។

ពេលវេលានេះ បើម្ចាស់ឆ្នាំច ចេះចាប់យកឱកាស នោះជោគវាសនានឹងអាចផ្លាស់ប្តូរ ដូចគេបត់ ១៨០ ដឺក្រេ នាំឲ្យក្លាយជាអ្នកមានបានយ៉ាងឆាប់រហ័ស រួចក៏លែងត្រូវខ្វល់នឹងរឿងលុយកាក់តទៅទៀតដែរ។

អ្នកកើតឆ្នាំរកា - មាន់

2

ក្នុងឆ្នាំ ២០២១ កន្លងទៅនេះ ម្ចាស់ឆ្នាំរកា បានជួបប្រទះនឹងការលំបាកច្រើនក្នុងជីវិត ការងារជួបបញ្ហារាំងស្ទះជាបន្តបន្ទាប់។ យ៉ាងណាចាប់ពីសប្តាហ៍ចុងក្រោយនៃឆ្នាំឆ្លូវ មុនឈានចូលឆ្នាំខាលខាងមុខតទៅ ជីវិតរបស់ពួកគេ គឺនឹងត្រូវបានផ្លាស់ប្តូរហើយ។

អ្នកជំនាញផ្នែកហោរាសាស្រ្តទស្សន៍ទាយមកថា សប្តាហ៍ចុងក្រោយមុនឈានចូលឆ្នាំខាល ម្ចាស់ឆ្នាំរកា នឹងមានផ្កាយលើកយីអ៊ុនធ្លាក់មកដល់ក្នុងជីវិត ដែលនាំឲ្យមានសន្ទុះផ្នែកទ្រព្យកើនឡើងលឿន ហើយបើចេះកែប្រែ និងដុសខាត់ខ្លួនឯងឲ្យបានល្អ នោះជីវិតនឹងផ្លាស់ប្តូរបានល្អទ្វេដង។

អ្នកកើតឆ្នាំថោះ - ទន្សាយ

3

នៅថ្ងៃទី ២៤ ដល់ថ្ងៃទី ៣០ មករា ឆ្នាំ ២០២២ សម្រាប់អ្នកកើតឆ្នាំថោះ នឹងអាចទម្លាយឧបសគ្គ ឆ្ពោះទៅដល់ផ្លូវជោគជ័យ ក៏ដូចជាសម្រេចបានសមិទ្ធផលដែលមនុស្សតិចណាស់ធ្វើបាន។

កាបូបដាក់លុយនឹងពេញដោយលុយ ហោប៉ៅដែលធ្លាប់តែគ្មានអ្វីសោះ ក៏នឹងមានទ្រព្យទាំងដុំហូរចូលមក។ ចំណែកឯរឿងរ៉ាវស្នេហាវិញ បើអ្នកជាមនុស្សរៀបការហើយ នោះទំនាស់នឹងមានតិច ហើយសុភមង្គលនឹងរីកលូតលាស់ខ្លាំង បើមនុស្សនៅលីវវិញ អាចមានឱកាសជួបគូគាប់ជីវិតនៅកំឡុងពេលនេះ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

-->