នារី​ឈ្លាសវៃ​មិន​រំលង​អាហារ ៥ មុខ​នេះ​ទេ ព្រោះ​អាច​បន្សាប​ជាតិ​ពុល ជួយ​ឲ្យ​ស្បែក​ស្អាត

ខាង​ក្រោម​ទាំង ៥ នេះ​គឺ​ជា​អាហារ​ដែល​មនុស្ស​ជា​ច្រើន​ធ្លាប់​បាន​ស្គាល់ តែ​ស្រ្តី​ខ្លះ​ក៏​រំលង​ ព្រោះ​មិន​បាន​ស៊ីជម្រៅ​មើល​ឃើញ​នូវ​ប្រយោជន៍​របស់​វា៖

៥) ផ្លែ​ល្មុត

Cac Loai Sau Benh Doi Voi Cay Hong Xiem Can Tranh Hong Xiem 3

ប្រសិន​អ្នក​ចង់​ឲ្យ​ស្បែក​របស់​អ្នក​ស មាន​សំណើម​បែប​ធម្មជាតិ និង​អាច​បន្សាប​ជាតិ​ពុល​លើ​ស្បែក​ផង​នោះ ល្មុត​ជា​ផ្លែ​ឈើ​ដែល​អ្នក​មិន​គួរ​មើល​រំលង​ឡើយ។

វា​មាន​វីតាមីន​ចម្រុះ ដែល​ជួយ​សម្រួល​ដល់​សរសៃឈាម បន្សាប​ជាតិ​ពុល និង​ការពារ​ថ្លើម។ លើស​ពី​នេះ ល្មុត​ក៏​ជួយ​ឲ្យ​ពោះវៀន​មាន​សំណើម និង​កាត់​បន្ថយ​ចលនា​ពោះ​វៀន បង្កើន​ភាព​សុាំ​ដល់​រាងកាយ​ផង​ដែរ។

៤) ទំពាំង​បាយ​ជូរ​ក្រៀម

Duong Da 4

ផ្លែ​ឈើ​នេះ​មាន​ជីវជាតិ​ច្រើន និង​ល្អ​ចំពោះ​សុខភាព វា​ក៏​ជួយ​បំពេញ​ឈាម ធ្វើ​ឲ្យ​ស្បែក​ស ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​សារធាតុ​ពណ៌​នៃ​ស្បែក។ លើស​ពី​នេះ វា​ក៏​មាន​ជាតិ Procyanidin ដែល​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​រលោង និង​ពន្យារ​ភាព​ចាស់​នៃ​ស្បែក​ផង​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​សម្បូរ​ទៅ​ដោយ​ជាតិ​ដែក ជាតិ​សរសៃ អាច​បន្សាប​ជាតិ​ពុល សម្អាត​ពោះវៀន កាត់​បន្ថយ​សម្ពាធ​ឈាម និង​ជាតិ​ខ្លាញ់​លើស ហើយ​ក៏​ថែម​ទាំង​ធ្វើ​ឲ្យ​សរសៃប្រសាទ​ដំណើរការ​ល្អ។

៣) ត្រី​សមុទ្រ

2

ជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូមេហ្គា ៣ ជួយ​ឲ្យ​ស្បែក​ទន់ មាន​សំណើម។ វា​ក៏​មាន​ប្រសិទ្ធភាព​កាត់​បន្ថយ​ការ​រលាក ការ​កើត​មុន និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា។

លើស​ពី​នេះ​វា​ក៏​ផ្ទុក​នូវ​វីតាមីន E ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ប្រឆាំង​នឹង​ការ​ខូចខាត​រ៉ាឌីកាល់​សេរី។ ការ​ទទួល​ទាន​ត្រី​សមុទ្រ​ច្រើន នឹង​អាច​ជួយ​ឲ្យ​ស្បែក​ភ្លឺ​បែប​ពណ៌​ស៊ីជម្ពូ ហើយ​សម្រួល​ដល់​ការ​ផលិត​កោសិកា​ថ្មី។

២) ផ្លែ​បឺរ

នេះ​សម្បូរ​ទៅ​ដោយ​ជាតិ​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ មាន​ប្រយោជន៍​សម្រាប់​រាងកាយ រួម​ទាំង​សុខភាព​ស្បែក​ផង​ដែរ។ វា​ក៏​ជួយ​ស្បែក​រក្សា​សំណើម និង​រក្សា​ភាព​យឺត។ តាម​ការ​ស្រាវជ្រាវ ការ​ទទួល​ទាន​ផ្លែ​បឺរ អាច​ជួយ​ការពារ​ស្បែក​ពី​ការ​ខូចខាត​ដោយ​សារ​ពន្លឺ​ព្រះ​អាទិត្យ។

១) គ្រាប់ Walnut

1q 800x503

វា​មាន​អាស៊ីត​ខ្លាញ់​សំខាន់ៗ ដែល​រាងកាយ​មនុស្ស​មិន​អាច​ផលិត​ដោយ​ខ្លួន​ឯង​បាន។ ក្រៅ​ពី​នេះ Walnut ក៏​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ទៀត​ដូច​ជា ស័ង្កសី សេលេញ៉ូម វីតាមីន E ដែល​ផ្តល់​ប្រយោជន៍​ដល់​ស្បែក ដូច្នេះ​បើ​អ្នក​ចង់​ឲ្យ​ស្បែក​ស្អាត អ្នក​មិន​អាច​មើល​រំលង​វា​បាន​ឡើយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->