ជិតដល់ពេលឈប់សម្រាកទៀតហើយ តើលោកអ្នកមានគម្រោងធ្វើដំណើរកម្សាន្តហើយឬនៅ ? សម្រាប់លោកអ្នកដែលចង់សម្រាកលំហែអារម្មណ៍បែបធម្មជាតិដើម្បីបង្កើនភាពរីករាយផង និងសម្រាប់ការបន្ធូរភាពតានតឹងផងនោះ មណ្ឌលគិរីគឺជាខេត្តមួយដែលអ្នកណាៗក៏ដឹងដែរថាមានទេសភាពធម្មជាតិជួរភ្នំស្រស់ស្អាតមិនចាញ់បរទេសនោះទេ។ តែបើចង់បានប្រភេទស្នាក់នៅបែបឯកជនទាន់សម័យថ្ងៃនេះយើងខ្ញុំសូមណែនាំផ្ទះស្នាក់កំពុងតែល្បី និងពេញនិយមមួយកន្លែងនៅខេត្តមណ្ឌលគិរីតែម្តង។
« រំហើយ - Maison by Color Cup » គឺជាប្រភេទផ្ទះស្នាក់នៅឯកជន បែបទាន់សម័យ ដោយក្នុងមួយផ្ទះស្នាក់ មានទំហំដី ៩០០ ម៉ែត្រការ៉េ មាន ២ បន្ទប់គេង ហើយក្នុងមួយបន្ទប់មានគ្រែ២ ថែមទាំងមានទីធ្លាអាចបោះតង់បន្ថែមទៀតផង។ ផ្ទះស្នាក់នេះពិតជាស័ក្តិសមសម្រាប់ការស្នាក់នៅបែបគ្រួសារ គូស្នេហ៍ និងការជួបជុំមិត្តភក្តិប្រកបដោយបរិយាកាសត្រជាក់ស្រស់ស្រាយជាមួយទេសភាពជួរភ្នំ ខ្យល់ត្រសៀកៗធ្វើឱ្យអារម្មណ៍មានក្តីសុខបែបធម្មជាតិមិនអាចបំភ្លេចបាន។
អ្វីដែលកាន់តែពិសេស តាមការឱ្យដឹងពីលោក ឃឹម សុច័ន្ទវីវៈ សហស្ថាបនិក Color Cup Cambodia និងជាសហស្ថាបនិក រំហើយរីហ្សតបានបញ្ជាក់ថា នៅទីនេះពេលយប់អាចអនុញ្ញាតិឱ្យភ្ញៀវអាំងសាច់ជប់លៀងលក្ខណៈឯកជនផងដោយសេរី ថែមទាំងអាចដុតភ្នក់ភ្លើងជួបជុំកម្សាន្តអារម្មណ៍ និងងអាចបោះតង់នៅក្នុងបរិវេណផ្ទះទៀតផង គឺជាការបម្រើការកម្សាន្តអារម្មណ៍បានច្រើនរូបភាពតាមតម្រូវការរបស់អតិថិជនមិនឱ្យទាស់ចិត្តឡើយ។
កុំភ្លេចណា សាកល្បងក្រេបយករសជាតិស្នាក់នៅបែបទាន់សម័យជាមួយ « រំហើយ - Maison by Color Cup » ដែលមានទីតាំងនៅក្នុងខេត្តមណ្ឌលគិរី មានចំងាយប្រមាណជា ៣០០ ម៉ែត្រ ពីបឋមសិក្សា ឡៅកា និង ជាង ១ គីឡូម៉ែត្រ ពី រមណីយដ្ឋាន សមុទ្រឈើបាយឆៅលេខ ឬអាចចូលទៅមើលទីតាំង Google Map: https://maps.app.goo.gl/uqFR8APCvT5qQFSA7 ដោយព័ត៌មានបន្ថែម ឬការកក់ទុកទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ
0762222396 / 010233020 /098988890 ៕
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក