ឪពុកម្ដាយមានទង្វើអាក្រក់ ៣ យ៉ាង បង្រៀនឲ្យកូនមិនចេះគោរព រស់នៅក្នុងភាពអវិជ្ជមាន

ខាងក្រោមនេះ ជាទង្វើមិនសមរម្យមួមចំនួនដែលឪពុកម្ដាយគ្រប់គួរតែបោះបង់ចោលភ្លាម ព្រោះវាបានបំផ្លាញទឹកចិត្តរបស់កូនៗដោយមិនដឹងខ្លួន៖

១.ចូលចិត្តស្តីបន្ទោស

ឪពុកម្តាយភាគច្រើនតែងតែមានគំនិតមួយថា ពួកគេស្រឡាញ់កូនណាស់ ដូច្នេះពួកគេអាចបង្រៀនកូនតាមរបៀបការវាយដំ ឬហឹង្សាបែបណាក៏បាន។ ប៉ុន្តែក្នុងនាមជាឪពុកម្ដាយត្រូវដឹងថា នៅពេលដែលកូនមានអាយុ ៥, ៦ ឆ្នាំ គឺជារយៈពេលដ៏សំខាន់ដែលអ្នកត្រូវកំណត់ភាពចាស់ទុំខាងផ្លូវចិត្តរបស់កូនៗ។

ប្រសិនបើ​កុមារ​ត្រូវ​គេ​វាយដំ និង​ស្តីបន្ទោស​ញឹកញាប់ នោះ​ក៏អាចនឹង​ធ្វើឲ្យកុមារមាន​អារម្មណ៍​មិន​ពេញចិត្ត និង​អាក់អន់ចិត្ត​ចំពោះ​ឪពុកម្តាយ ក្រោយមកក៏អាចឈានធ្វើសកម្មភាពបំពានលើអ្នកដទៃយ៉ាងសកម្មផងដែរ​​។

២.ចូលចិត្តអួត

ចំពោះឪពុកម្តាយដែលចូលចិត្តអួត គឺពិតជាពិបាកក្នុងការចិញ្ចឹមកូនណាស់ ហើយកាលដែលមានទម្លាប់បែបនេះដដែលៗក៏អាច​ជា​មូលហេតុ​នាំ​ឲ្យ​កុមារ​មាន​អាកប្បកិរិយា​គ្មាន​សីលធម៌ ខ្ជិល​ធ្វើ​ការងារ ចូលចិត្ត​បង្ករឿង​អាស្រូវ រហូតនាំបញ្ហាដល់ខ្លួនក៏ដូចជាគ្រួសារជាដើម។

៣.ចូលចិត្តបង្អាប់

ជាទៅទៅ កូនដែលទទួលបានជោគជ័យឬបរាជ័យក៏ដោយសារមាត់ម្តាយ ដូច្នេះហើយ ពាក្យ​ជេរ​ស្តី​បន្ទោស​របស់​ឪពុក​ម្តាយងាយ​ធ្វើ​ឱ្យ​កូន​មាន​អារម្មណ៍​អវិជ្ជមានខ្លាំងណាស់​។

ដោយសារកុមារភាគច្រើនមានវិធីគិតរៀងៗខ្លួន ជាពិសេសអំឡុងពេលពេញវ័យ នៅពេលដែលរាងកាយ និងចិត្តរបស់កុមារស្ថិតក្នុងដំណាក់កាលជាក់លាក់ណាមួយ ឪពុកម្តាយគួរតែចេះស្តាប់ ផ្តល់ទំនុកចិត្ត និងគាំទ្រកូនឱ្យបានញឹកញាប់។

ប្រភព៖ បរទេស

-->