ទឹកឃ្មុំ​ប្រើ​ត្រូវ​របៀប ​នឹង​មាន​សុខភាព​ល្អ តែ​បើ​ហ៊ាន​លាយ​របស់ ៣ នេះ​ចូល អាច​នាំ​ឲ្យ​អាយុ​ខ្លី

ដ្បិត​បើ​ទឹកឃ្មុំ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​របស់​ធម្មជាតិ​ដែល​អាច​ព្យាបាល​ជំងឺ​មួយ​ចំនួន តែ​យ៉ាង​ណា​បើ​អ្នក​ផ្សំ​ខុស ជាមួយ​របស់​ដែល​មិន​គួរ​ផ្សំ នោះ​វា​នឹង​នាំ​ឲ្យ​ទឹកឃ្មុំ​ត្រូវ​បាត់បង់​សារធាតុ​ចិញ្ចឹម ហើយ​ថែម​ទាំង​បង្ក​ជាតិ​ពុល នាំ​ឲ្យ​ប៉ះពាល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៅ​វិញ។

ខាង​ក្រោម Knongsrok សូម​ចែករំលែក​ទៅ​កាន់​បងប្អូន​និយម​ប្រើប្រាស់​ទឹក​ឃ្មុំ ហើយ​បងប្អូន​គួរ​តែ​ចែករំលែក​បន្ត។ នោះ​គឺ​ហាម​ផ្តាច់​មិន​ឲ្យ​លាយ​របស់​ ៣ ជាមួយ​ទឹកឃ្មុំ​ឡើយ៖

៣) លាយ​ទឹកឃ្មុំ ជាមួយ​តៅហ៊ូ

3

បើ​តាម​វេជ្ជបណ្ឌិត​នៅ​ឯ​ប្រទេស​វៀតណាម បាន​ពន្យល់​ថា តៅហ៊ូ ពិត​ណាស់​វា​មាន​ជាតិ​ត្រជាក់ អាច​បញ្ចុះ​កម្តៅ តែ​យ៉ាង​ណា​ការ​លាយ​វា​ជាមួយ​ទឹក​ឃ្មុំ រួច​យក​មក​ទទួល​ទាន​ព្រម​គ្នា នោះ​អាច​នឹង​នាំ​ឲ្យ​កើត​មាន​ប្រតិកម្ម​អង់ស៊ីម​ក្នុង​ទឹក​ឃ្មុំ ប៉ះ​ជាមួយ​ប្រូតេអ៊ីន​ដែល​មាន​ក្នុង​តៅហ៊ូ នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន។

២) លាយ​ទឹក​ឃ្មុំ ជាមួយ​ខ្ទឹម​ស

ដូច​គ្នា សម្រាប់​ខ្ទឹម​ស បើ​ពេល​ណា​ផ្សំ​ជាមួយ​ទឹក​ឃ្មុំ មក​ទទួល​ទាន នោះ​វា​នឹង​បណ្តាល​ឲ្យ​ហើម​ពោះ។ ក៏​ដោយសារ​តែ​អាស៊ីតអាមីណូ នៅ​ក្នុង​ខ្ទឹម​ស ចូល​ប្រតិកម្ម​ជាមួយ​សារធាតុ​ក្នុង​ទឹក​ឃ្មុំ បង្កើត​ទៅ​ជា​ជាតិ​ពុល ធ្វើ​ឲ្យ​រលាក​ពោះ​វៀន រាករូស​ជា​ដើម។

១) លាយ​ទឹក​ឃ្មុំ ជាមួយ​ខ្ទឹម​បារាំង

2

នៅ​ពេល​ទឹក​ឃ្មុំ ត្រូវ​បាន​ត្រាំ​លាយ​ចូល​គ្នា ជាមួយ​ខ្ទឹម​បារាំង នោះ​វា​នឹង​កើត​មាន​ប្រតិកម្ម ជា​ការ​ជួប​គ្នា​រវាង​អង់ស៊ីម និង​អាស៊ីត​អាមីណូ កើត​ទៅ​ជា​ប្រតិកម្ម​គីមី អាច​បង្ក​គ្រោះថ្នាក់ នាំ​ឲ្យ​អ្នក​ទទួល​ទាន​វា​ ទៅ​ជា​ពុល រាករូស ​ឈឺ​ពោះ​ជា​ដើម។ ដូច្នេះ​សង្ឃឹម​ថា​អ្នក​អាច​ទទួល​បាន​ចំណេះដឹង​ថ្មី​មួយ​បន្ថែម​ទៀត ពី​ការ​ប្រើប្រាស់​ទឹក​ឃ្មុំ តាម​រយៈ​ការ​ចែករំលែក​អត្ថបទ​ដ៏​ល្អ​មួយ​នេះ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក

-->