សាឡាត់ស្រួយ ផ្ទុកកាល់ស្យូមខ្ពស់ជាងឆ្អឹងស៊ុប ៣៦ ដង ហើយថែមទាំងផ្តល់ប្រយោជន៍ធំ ៤ នេះ

សាឡាត់ស្រួយ ជាបន្លែបៃតងម្យ៉ាងដែលសម្បូរទៅដោយជាតិកាល់ស្យូម វីតាមីន A និងសារធាតុចិញ្ចឹមជាច្រើនផ្សេងទៀត។ អ្នកអាចទទួលវា ទាំងបែបឆៅ ឬឆ្អិនទៅតាមចំណូលចិត្ត ហើយមិនប៉ះពាល់អ្វីនោះទេ។

122121657_1922080491264365_4048902928984395812_n

វាមានជាតិកាល់ស្យូមខ្ពស់ខ្លាំងណាស់ ដោយធៀបនឹងឆ្អឹងស៊ុប ច្រើនជាងដល់ទៅ ៣៦ ដងឯណោះ។ ដោយឡែកបើសម្លឹងទៅប្រយោជន៍ដទៃផ្សេងទៀត សាឡាត់ស្រួយមានប្រយោជន៍ធំៗដល់ទៅ ៤ ដូចខាងក្រោម៖

៤) បញ្ចុះកម្តៅ សម្រកទម្ងន់

Salat Latuk 1

សាឡាត់ស្រួយ មានប្រសិទ្ធភាពក្នុងការបញ្ចុះកម្តៅ ហើយវាក៏មានកាឡូរីទាប ត្រឹមតែ ១៥ កាឡូរីប៉ុណ្ណោះ ក្នុង ១០០ ក្រាម ពោលទាបជាងទាំងប៉េងប៉ោះទៅទៀត។ ដូច្នេះវាពិតជាល្អខ្លាំងណាស់ សម្រាប់ការបញ្ចុះកម្តៅរាងកាយ និងសម្រកទម្ងន់រាងកាយ។

៣) ផ្តល់នូវវីតាមីន A

បន្លែនេះ ក៏មានបរិមាណច្រើនផងដែរ នៃវីតាមីន A ដែលវាដើរតួក្នុងការថែរក្សាសុខភាពស្បែក និងជំនួយដល់ភ្នែករបស់អ្នក មិនខុសពីការ៉ុតឡើយ។

២) ការពារការចុះខ្សោយនៃភ្នែក

18773 Dau Hieu Bat Thuong O Mat 0

ដូចបញ្ជាក់ពីខាងលើ វាផ្តល់វីតាមីន A ដែលល្អសម្រាប់ភ្នែក ហើយក៏មានបរិមាណ Zeaxanthin ជាច្រើន ដែលការពារជំងឺភ្នែកឡើងបាយ និងពិការភ្នែកជាដើម។

១) ពង្រឹងភាពរឹងមាំនៃឆ្អឹង

765cc2d8ce0b3395 1024x681

សាឡាត់ស្រួយ មានផ្ទុកនូវវីតាមីន K ដើរតួយ៉ាងសំខាន់ ក្នុងការប្រមូលផ្តុំជាតិកាល់ស្យូម ដើម្បីជួយឲ្យឆ្អឹងរឹងមាំ។ ការបន្ថែមវីតាមីន K នេះសោត ក៏ជួយដល់ខួរក្បាលផងដែរ ដូចជាការពារជំងឺវង្វេងពេលវ័យចំណាស់៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក