ជារឿយៗមនុស្សភាគច្រើន តែងតែយកចិត្តទុកដាក់ តែលើជំងឺបេះដូង ថ្លើម និងតម្រងនោម ប៉ុន្តែភាគតិចណាស់ ដែលចាប់អារម្មណ៍លើបញ្ហាសួត។ តាមថាទៅ សួតក៏ងាយរងគ្រោះខ្លាំងផងដែរ ហើយវាជាសរីរាង្គផ្លូវដង្ហើមដ៏ធំបំផុតរបស់រាងកាយ ដូច្នេះស្រមៃទៅមើល បើមានបញ្ហាអ្វីទៅ នោះប្រាកដជាយ៉ាប់ហើយ។
តាមរយៈអត្ថបទនេះ Knongsrok ចែករំលែកនូវរោគសញ្ញា ២ ដែលអ្នកត្រូវតែប្រុងប្រយ័ត្ន ប្រសិនវាលេចមកញឹកញាប់ នោះមានន័យថា សួតរបស់អ្នកកំពុងមានបញ្ហាហើយ៖
២) ឈឺចាប់ទ្រូង
ជំងឺមហារីកសួត អាចបណ្តាលឲ្យឈឺចុកចាប់ផ្នែកទ្រូង ជាពិសេសនៅពេលអ្នកក្អក គឺចេះតែចុកទ្រូងមកជាញឹកញាប់។
នោះក៏ដោយសារតែកូនកណ្តុររីកធំ រាលដាលដល់ជញ្ជាំងទ្រូង ស្រទាប់ជុំវិញសួត គេឲ្យឈ្មោះថា Pleura ឬឆ្អឹងជំនី។ ពេលវារាលដាលខ្លាំងទៅ នោះនឹងអាចបណ្តាលឲ្យឈឺចាប់នៅខាងក្រោយ ឬកន្លែងផ្សេងទៀតនៃរាងកាយ។ ភាគច្រើនគឺនឹងឧស្សាហ៍ឈឺដោយគ្មានមូលហេតុនៅពេលយប់ ហើយឈឺខ្លាំងពេលរាងកាយចាប់ធ្វើចលនា។ ជាពិសេសបើក្អកមកចេញឈាម ហើយលាយឡំឈឺទ្រូងនេះទៀត ច្បាស់ណាស់គឺពាក់ព័ន្ធសួតហើយ។
១) ឈឺស្មា
នៅពេលមានជំងឺមហារីកសួត បៀតបៀនមកកាន់រាងកាយ នោះវាក៏នឹងនាំឲ្យអ្នកឈឺស្មាផងដែរ។ ប្រសិនជាមិនត្រូវបានព្យាបាលទាន់ពេល នោះអាចនឹងនាំឲ្យរងផលវិបាកកាន់តែធ្ងន់ធ្ងរទៅពេលខាងមុខ។
ការឈឺស្មាខុសពីធម្មតា ដោយគ្មានមូលហេតុច្បាស់លាស់ លាយឡំនឹងរោគសញ្ញានៃចំណុចខាងលើមួយផ្សេងទៀត នោះចាំបាច់អ្នកត្រូវតែឆ្លៀតទៅមន្ទីរពេទ្យឲ្យបានឆាប់រហ័ស ដើម្បីចៀសវាងមហារីកសួត វិវត្តទៅរកដំណាក់កាលចុងក្រោយ។
ដើម្បីឲ្យសួតមានសុខភាពល្អ អ្នកគួរតែបំប៉នតាមរយៈការទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖
៣) ផ្លែព័រ
តាមក្បួនឱសថបុរាណចិន និយាយថា ផ្លែព័រពិតជាមានប្រសិទ្ធភាពក្នុងការបន្សាបជាតិពុល រក្សាសំណើមនៃសួត ហើយជាមួយគ្នានេះ វាក៏មានប្រសិទ្ធភាពកាត់បន្ថយការក្អកផងដែរ។ មិនថាតែច្នៃជាស៊ុប បង្អែម ឬទទួលទានធម្មតា គឺសុទ្ធតែមានប្រសិទ្ធភាពដូចគ្នា។
២) ឆៃថាវ
ឆៃថាវពណ៌ស មិនត្រឹមតែមានតម្លៃថោកប៉ុណ្ណោះទេ វាក៏សម្បូរទៅដោយអាហារូបត្ថម្ភជាច្រើនផងដែរ។ វាក៏ចូលរួមបញ្ចុះកម្តៅរាងកាយ បំបាត់ការក្អក កាត់បន្ថយស្លេស្មស្ងួត ដែលបណ្តាលឲ្យមិនស្រួលដល់សួត។
១) សណ្ដែកខៀវ
សណ្តែកខៀវ ជាអាហារមួយដែលមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម មានឥទ្ធិពលប្រឆាំងនឹងជំងឺរលាក កាត់បន្ថយសម្ពាធឈាម ប្រឆាំងនឹងជំងឺទឹកនោមផ្អែម និងការពារសួត៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក