ក្បួនហុងស៊ុយ តើដាក់ទឹក ៣ ពែង ឬ ៥ ពែងលើអាសនៈ មានអត្ថន័យបែបណា ហើយមួយណាល្អជាង?

តើនៅលើអាសនៈ ការដាក់ទឹកតែ ៣ ពែង ឬ ៥ ពែង តើមានអត្ថន័យបែបណា? ហើយមួយណាដែលអ្នកគួរតែអនុវត្ត ដើម្បីទទួលបានលាភសំណាងពិតប្រាកដ?

អត្ថន័យចំនួនពែងទឹកលើអាសនៈ៖

Ban Tho Nen Dat May Ly Nuoc 3 Ly Hay La 5 Ly Moi Dung 120138

ក្រៅពីចានដង្វាយផ្លែឈើ នំនែក ទឹកក៏ជារបស់ដែលមិនអាចខ្វះបានផងដែរ។ សម្រាប់ទឹក ៣ ពែង ដាក់លើអាសនៈ គឺសំដៅទៅការបង្ហាញចិត្តស្មោះត្រង់ ការគោរពចំពោះព្រះ និងបុព្វការីជន ដោយពែងទាំងសងខាង ជូនដូនតាញាតិកាទាំង ៧ សន្តាន ហើយពែងកណ្តាលជូនដល់ព្រះ។

រីឯសម្រាប់អាសនៈដែលគេដាក់ពែង ៥ និយាយឲ្យងាយយល់ទៅ គឺមិនខុសពីអត្ថន័យនៃពែង ៣ នោះទេ ដោយពែងសងខាងចំនួន ២ គឺដាក់គោរពដល់ដូនតាបីជំនាន់ ឬញាតិកាទាំង ៧ សន្តាន ហើយពែងកណ្ដាល ៣ ដាក់ជាដង្វាយដល់ព្រះ។ តែយ៉ាងណា មូលហេតុគេប្រើប្រាស់លេខ ៥ នេះសោត តាមជំនឿខ្លះ គេគោរពដល់ធាតុទាំង ៥ មានភ្លើង ដី មាស ទឹក និងឈើ។

Trang Tri Ban Tho Than Tai Cho Ngay Dau Nam May Man

Cach Bo Ban Tho Than Tai Cu Chuan Nhat Va Cach Thay Ban Tho Than Tai Moi 202201031539543407

ដូច្នេះសរុបមក បើសួរថា តើគួរដាក់ពែង ៣ ឬពែង ៥ លើទីតាំងអាសនៈ ហើយសួរថា មួយណាល្អជាងមួយណា? នេះក៏អាស្រ័យលើទំហំនៃអាសនៈ បើអាសនៈតូចដាក់ ៣ ពែងបានហើយ តែបើអាសនៈធំដាក់ ៥ ពែងទៅល្អ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

-->