តាមក្បួនហុងស៊ុយចង្អុលបង្ហាញថា ការជ្រើសរើសទីតាំងដើម្បីសាងសង់លំនៅឋានពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រើប្រសិនបើជ្រើសរើសខុសអាចបង្កឲ្យប៉ះពាល់ដល់សុខភាព សំណាង និងសំណាងនៃគ្រួសារទាំងមូល។ ហេតុដូចនេះ ចំពោះគ្រួសារណាដែលមានបំណងចង់ជួល ទិញ ឬសាងសង់ផ្ទះថ្មី ត្រូវយកចិត្តទុកដាក់លើចំណុចខាងក្រោមជាចាំបាច់៖
១ - មិនត្រូវសង់បែរមុខទៅរកអាសនៈទេ
ប្រសិនបើអ្នកមានបំណងសាងសង់ផ្ទះ ចាំបាច់ណាស់ត្រូវពិចារណាដោយប្រុងប្រយ័ត្ននូវទិសដៅនៃការបើកទ្វារ ដោយដាច់ខាតមិនត្រូវបែរមុខទៅអាសនៈ ឬផ្ទះសហគមន៍ទេ ព្រោះអាសនៈនិងទីសក្ការៈបូជា ជាកន្លែងដែលមនុស្សជាច្រើមមកអុជធូប និងបូជាផ្សេងៗ ហើយជុំវិញទីនេះក៏មានពណ៌ពិសិដ្ឋ និងបរិយាកាសខាងវិញ្ញាណក៏មានភាពស្មុគស្មាញខ្លះដែរ។
ផ្ទះជាកន្លែងដែលមនុស្សរស់នៅហើយត្រូវភាពស្រស់ស្រាយ និងសន្តិភាព ដូច្នេះបើអ្នកសង់បែរទៅរក ផ្ទះសហគមន៍ ដោយមិនមានការគោរព អាចនឹងរងផលប៉ះពាល់អវិជ្ជមាន សុខភាពម្ចាស់ផ្ទះក៏មិនល្អផងដែរ។
២ - មិនត្រូវឲ្យមានដើមឈើធំនៅពីមុខផ្ទះឡើយ
ជារឿយៗមនុស្សគិតថា ការដាំដើមឈើធំនៅមុខផ្ទះនឹងផ្តល់ម្លប់នារដូវក្តៅនិងរារាំងធូលីកុំឲ្យចូលមុខផ្ទះ។ ប៉ុន្តែអ្នកត្រូវដឹងថា ខ្លោងទ្វារផ្ទះ ជាកន្លែងដឹកនាំលំហូរខ្យល់ចេញចូល ព្រមទាំងនាំទ្រព្យសម្បត្តិចូលផ្ទះផងដែរ។
តាមក្បួនហុងស៊ុយបង្ហាញថា បើមានដើមឈើធំនៅមុខទ្វារចូលផ្ទះអាចធ្វើឲ្យទ្រព្យសម្បត្តិហូរចូលផ្ទះក៏មានភាពលំបាកខ្លាំងណាស់ដែរ។ ដូច្នេះ នៅមុខផ្ទះស័ក្តិសមបំផុត អ្នកគួរតែដាំដើមផ្កា និងឈើលម្អតូចៗបានហើយ។ លើសពីនេះ ការដាំដើមឈើដែលមានអាយុច្រើនឆ្នាំ នឹងចាក់ឫសគល់យ៉ាងជ្រៅក្នុងដីអាចបំផ្លាញគ្រឹះផ្ទះ ឬបំពង់ទឹក ធ្វើឱ្យប៉ះពាល់ដល់រចនាសម្ព័ន្ធផ្ទះយ៉ាងងាយ។
៣ - មិនត្រូវសង់បែរមុខប្រសព្វទាំងប្រាំពីរ
ផ្ទះមិនគួរសង់ទល់មុខផ្លូវប្រសព្វទេ ព្រោះផ្លូវប្រសព្វងាយទទួលរងនូវចេតនាសម្លាប់មនុស្សយ៉ាងច្រើន ដូចជា សំឡេងរថយន្ត ធូលីដី និងខ្យល់។ ម្យ៉ាងវិញទៀត ក្នុងតំបន់ទាំងនេះមានតម្រូវការធ្វ់ដំណើរច្រើនណាស់ ដែលបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ មិនមានសុវត្ថិភាព និងប៉ះពាល់ដល់លំហូរខ្យល់ចូលផ្ទះទៀតផង។
៤ - មិនត្រូវសង់ទល់មុខបង្គោលភ្លើងតង់ស្យុងទេ
ផ្ទះមិនគួរនៅជាប់ ជិត ឬទល់មុខបង្គោលភ្លើងតង់ស្យុងខ្ពស់ទេ ដោយសារតែដែនម៉ាញេទិចនៃដែនអេឡិចត្រូម៉ាញ៉េទិចខ្លាំងជាងដែនម៉ាញេទិចរបស់រាងកាយ ហេតុដូចនេះ អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពតាមពេលវេលា ដូចជា មានអារម្មណ៍មិនស្រួល ឆាប់ខឹង ជាដើម។ មួយវិញទៀត អាចប៉ះពាល់ដល់ការធ្វើដំណើរ ការរកស៊ី របស់គ្រួសារទាំងមូល។
ប្រភព៖ បរទេស