យោងតាមអ្នកជំនាញហុងស៊ុយបង្ហាញថា ដើមរុក្ខជាតិ ៥ ប្រភេទខាងក្រោមនេះ មានឥទ្ធិពលខ្លាំងណាស់អាចទាក់ទាញថាមពលវិជ្ជមាន នាំលាភសំណាងខ្លាំងក្លា ជាពិសេសជួយឲ្យអាជីពការងារកាន់តែរីកចម្រើន ដែលអ្នកគួរតែតុបតែងក្នុងការិយាល័យ ក៏ដូចជាក្នុងផ្ទះជាដើម។
1. ដើម Money
រុក្ខជាតិមួយប្រភេទនេះពិតជាជម្រើសកំពូលសម្រាប់តុបតែងក្នុងការិយាល័យ ក៏ដូចជាកន្លែងកាងរងារផ្សេងៗ ព្រោះវាមានសមត្ថភាពខ្ពស់ក្នុងការទាក់ទាញថាមពលលុយ។ រុក្ខជាតិនេះក៏ងាយស្រួលក្នុងការថែទាំដែរ ដោយគ្រាន់តែស្រោចទឹកឱ្យបានគ្រប់គ្រាន់ និងជៀសវាងពន្លឺព្រះអាទិត្យដោយផ្ទាល់។
2. ដើម Chinese Coin
ដើម Chinese Coin ជាប្រភេទដើមឈើប្រាក់មួយប្រភេទ ដែលមានស្លឹករាងមូល តំណាងឱ្យភាពសម្បូរបែប និងវិបុលភាព។ មិនតែប៉ុណ្ណោះ វាទាមទារការថែទាំនិងពន្លឺព្រះអាទិត្យតិចតួចបំផុត ស័ក្តិសមណាស់សម្រាប់ដាក់តាំងក្នុងការិយាល័យ ឬកន្លែងធ្វើការ ក្នុងផ្ទះ ជាពិសេសវាក៏ជួយឱ្យម្ចាស់ផ្ទះមានអារម្មណ៍ស្រួល និងបំបាត់ភាពតានតឹងបានយ៉ាងងាយ។
3. ដើម Lucky bamboo
នេះជារុក្ខជាតិម្យ៉ាងពោរពេញទៅដោយទ្រព្យសម្បត្តិ ភាពរុងរឿងបរិបូរណ៍ ការរីកចម្រើនយ៉ាងខ្លាំងក្លា នាំតែលាភសំណាងដល់ម្ចាស់ផ្ទះ។ ដូច្នេះ អ្នកគួរតែដាក់តាំងដើមរុក្ខជាតិប្រភេទនេះ នៅជ្រុងនៃតុធ្វើការរបស់អ្នក ដើម្បីទាញយកថាមពលវិជ្ជមាន។ រិតតែពិសេស ចំនួនដើមរបស់រុក្ខជាតិ ក៏បង្ហាញពីអត្ថន័យផ្សេងៗគ្នាផងដែរ បើអ្នកចង់បានសុភមង្គល វិបុលភាព និងអាយុយឺនយូរ ចូរជ្រើសរើសចំនួន ៣ ដើម។
4. ដើម Orchids
អាចនាំមកនូវភាពស្ងប់ស្ងាត់និងភាពសុខដុមរមនានៅកន្លែងធ្វើការ ហេតុនេះអ្នកគួរតែដាក់តាំងរុក្ខជាតិដ៏ប្រណិតនេះនៅលើតុធ្វើការ ដើម្បីលើកកម្ពស់ថាមពលដែលឲ្យមានលក្ខណៈចុះសម្រុងគ្នា ទាក់ទាញទ្រព្យសម្បត្តិ និងសំណាងផងដែរ។
5. ដើម Golden betel
នេះជារុក្ខជាតិហុងស៊ុយដ៏ល្បីល្បាញដែលអាចរីកដុះដាលស្ទើរតែគ្រប់ទីកន្លែង ដោយសារតែពួកវាងាយស្រួលក្នុងការថែទាំ និងបន្តពូជ។ ដើម្បីទទួលបានសំណាងល្អ មានតែលាភ ចូរដាំដើមឈើនេះនៅនឹងកន្លែងណាមួយក្នុងផ្ទះ ឬដាក់នៅខាងឆ្វេងតុការិយាល័យ ដើម្បីឲ្យអាជីពកាន់តែរីកចម្រើន។
ប្រភព៖ បរទេស