ហេតុអ្វីកូនក្រមុំ ត្រូវពាក់ស្បៃនៅលើក្បាល នៅថ្ងៃរៀបការ?

ការស្លៀកសំលៀកបំពាក់នៅក្នុងថ្ងៃមង្គលការ គឺតែងតែមានភាពខុសគ្នាទៅតាមប្រពៃណី ប្រទេស សាសនា ឬ តំបន់នីមួយៗនៅជុំវិញពិភពលោក។ ចំណែកឯនៅប្រទេសលោកខាងលិច ឬប្រទេសដែលមានការរៀបចំរបៀបបរទេសឯណោះវិញ យើងឃើញថាកូនក្រមុំគឺតែងតែពាក់ស្បៃនៅលើក្បាលក្នុងថ្ងៃរៀបមង្គលការរបស់ពួកគេ ដែលជាហេតុធ្វើអោយមនុស្សមួយចំនួនមានចម្ងល់ជាខ្លាំងថាមកពីមូលហេតុអ្វី?

D118b51d90371c2726d8f52d880c0f8a

តាមពិតទៅ ស្បៃដែលកូនក្រមុំពាក់នៅលើក្បាលនោះគឺជានិមិត្តរូបនៃភាពថ្លៃថ្នូរ និងជាការគោរពប្រតិបត្តិ ដែលត្រូវបានសាសនាជាច្រើនបានចាត់ទុកថា វាជានិមិត្តរូបនៃការគោរពចំពោះស្ត្រី។ ហើយចំពោះរ៉ូបពណ៌សវិញ គឺតំណាងអោយភាពបរិសុទ្ធនៃព្រហ្មចារីយ៍របស់ស្រ្តីដេលរៀបការនោះ។ គួរអោយដឹងដែរថា ស្បៃដែលកូនក្រមុំពាក់នៅលើក្បាលក្នុងថ្ងៃរៀបការនោះគឺមានប្រវត្តិមកពីទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលកាលពីសម័យបុរាណគេជឿជាក់ថា ស្បៃនេះគឺអាចការពារស្រ្តីពីវិញ្ញាណអាក្រក់ ហើយវាក៏ជាការគោរពចំពោះស្រ្តីផងដែរ។

6424e6e32d7e9bf5b013fff7a4af9aa2

លើសពីនេះទៅទៀតស្ត្រីខ្លះបានចាត់ទុកស្បៃនេះគឺជាគ្រឿងលម្អដ៏ស្រស់ស្អាតជាងគេបំផុតនៅក្នុងថ្ងៃរៀបការដោយមិនអាចខ្វះបានឡើយ ព្រោះថាវាជារបស់ដែលពោរពេញទៅដោយអត្ថន័យយ៉ាងជ្រាលជ្រៅ។ ដូច្នេះហើយទើបស្បៃនេះត្រូវបានគេយកទៅច្នៃប្រឌិតជាម៉ូតផ្សេងៗគ្នាជាមួយនឹងក្រណាត់ដ៏មានតម្លៃ និង មានភាពស្រស់ស្អាតបំផុតសម្រាប់ស្ត្រីជាកូនក្រមុំ ដើម្បីធ្វើទៅតាមប្រពៃណីរបស់ប្រជាជនលោកខាងលិច និង ជាការលម្អខ្លួនអោយមានភាពស្រស់ស្អាត។

F68dfe707f6ab1ceb1118c62d8c691d9

Ed60a19b6abdf23b9dea6a047ec872c6

យ៉ាងណាមិញ តាមប្រវត្តិដើម ស្បៃនេះគឺត្រូវបានគេហាមមិនអោយមានទម្រង់ខ្លីពេកនោះទេ ពោលគឺត្រូវតែជ្រើសរើសយកស្បៃណាដែលមានប្រវែងស្មើនឹងរ៉ូបមង្គលការរបស់កូនក្រមុំ៕

ប្រភព ៖ បរទេស

ប្រែសម្រួល៖ Sreynoch Long

32ca5f04ca2842a577e8dc84e2776b60

0d14e6d81999a42c8a812c9fffec1bf5

រក្សា​សិទ្ធិ​ដោយ​៖ ក្នុងស្រុក