ចង់បានអាយុវែង បញ្ចៀសអស់ជំងឺមហារីក កុំរំលងឲ្យសោះ អាហារទិព្វ ៣ ប្រភេទនេះ

ប្រសិនជាអ្នកប្រាថ្នាចង់មានអាយុវែង ប្រឈមនឹងរោគាតិច ចូរអ្នកទម្លាប់មកអនុវត្តតាមក្បួនជនជាតិជប៉ុន ដែលទម្លាប់ទទួលទានអាហារទាំង ៣ ខាងក្រោមជាប្រចាំ៖

៣) ទឹកដោះគោ

1

តាមវេជ្ជបណ្ឌិតក្រៅស្រុក បានឲ្យដឹងថា ទឹកដោះគោជាទូទៅមានផ្ទុកនូវប្រូតេអ៊ីនមានគុណភាពខ្ពស់ វីតាមីន B ជួយបង្កើតឡើងវិញនូវស្បែកនិងកោសិកា កាល់ស្យូមចូលរួមកសាងឆ្អឹង ហើយក៏មាននូវសារធាតុចិញ្ចឹមជាច្រើនទៀត។

មនុស្សចំណាស់ប្រហែល ៧០ ភាគរយនៅជប៉ុន ទទួលទានទឹកដោះគោ ឬផលិតផលទឹកដោះគោជារៀងរាល់ថ្ងៃ។ តាមទម្លាប់ បើអ្នកអាចទទួលទានទឹកដោះគោ ២០០ ម.ល ក្នុងមួយថ្ងៃ ហើយផឹកមុនរយៈពេល ៣០ នាទីនៃការហាត់ប្រាណ នោះនឹងធ្វើឲ្យសាច់ដុំអាចបន្ថែមភាពរឹងមាំទ្វេដង។

២) អាហារដែលមានផ្កាខាត់ណាខៀវ

2

ជាបន្លែដែលមានសារធាតុចិញ្ចឹម មានវីតាមីន C ដែលរាងកាយមនុស្សត្រូវការជាចាំបាច់។ វាក៏សម្បូរទៅដោយជាតិសរសៃ កាល់ស្យូម ការពារជំងឺពុកឆ្អឹង ការពារការទល់លាមក ជំងឺឬសដូងបាត និងជំងឺទឹកនោមផ្អែមផងដែរ។

ជាងនេះជាតិ Sulforaphane ដែលមានក្នុងផ្កាខាត់ណាខៀវ ក៏អាចការពារការរីកលូតលាស់នៃកោសិកាមហារីក មានប្រសិទ្ធភាពការពារមហារីកពោះវៀនធំ មហារីកសុដន់ មហារីកស្បូន និងប្លោកនោមជាដើម។

១) តៅហ៊ូ

3

តៅហ៊ូគេអាចច្នៃទៅជាអាហារច្រើនប្រភេទដ៏សម្បូរបែប ហើយយុវវ័យនៅប្រទេសជប៉ុនគេនិយមចូលចិត្តទទួលទានវាណាស់។ ពួកគេអាចទទួលទានវាពេញមួយឆ្នាំដោយគ្មានអារម្មណ៍ធុញទ្រាន់ មិនថាតែប្រភេទតៅហ៊ូត្រជាក់ ឬក្តៅ។

នៅក្នុងសមាសភាពអាហារូបត្ថម្ភរបស់តៅហ៊ូ មានផ្ទុកនូវជាតិកាល់ស្យូម វីតាមីន សារធាតុរ៉ែជាច្រើន ជួយឲ្យមនុស្សមិនឡើងទម្ងន់ ឬជួបជំងឺធាត់ឡើយ។ វាក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយមនុស្សការពារជំងឺមហារីកដូចជាក្រពះ ក្រពេញទីរ៉ូអ៊ីត និងមហារីកសុដន់ផងដែរ៕

ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក

-->