ប្រសិនអ្នកឃើញខ្លួនឯងជួបរោគសញ្ញាទាំង ៤ ខាងក្រោមនេះ សូមប្រុងប្រយ័ត្ន ព្រោះអ្នកអាចកំពុងស្ថិតក្នុងដំណាក់កាលលើសជាតិស្ករក្នុងឈាម ឬទឹកនោមផ្អែម ដំណាក់កាលធ្ងន់ធ្ងរមួយហើយ។ សូមប្រញាប់ទៅធ្វើការត្រួតពិនិត្យ និងរកវិធីព្យាបាលជាបន្ទាន់៖
៤) សមត្ថភាពភ្នែកចុះខ្សោយបន្តិចម្តង
ពេលជំងឺទឹកនោមផ្អែមកើតឡើងកាន់តែធ្ងន់ធ្ងរ នោះវានឹងទាញឲ្យភ្នែកក៏កាន់តែមើលឃើញព្រាលបន្តិចម្តងៗ។ ជារួមបើចាប់អារម្មណ៍ថា សុខៗសមត្ថភាពនៃការមើលរបស់អ្នកភ្នែក ចាប់ចុះខ្សោយ នោះក៏ចូលទៅក្នុងការដែលរាងកាយគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អផងដែរ។
៣) សម្ពាធឈាមឡើងខ្ពស់
អ្នកប្រហែលជាគិតថា សម្ពាធឈាមនិងជំងឺទឹកនោមផ្អែមមិនទាក់ទងគ្នា តែការពិតទៅ គឺវាមានការផ្សារភ្ជាប់គ្នា ដោយប្រសិនទឹកនោមផ្អែមកាន់តែធ្ងន់ធ្ងរ នោះសម្ពាធឈាមក៏នឹងឡើងខ្ពស់ដូចគ្នា។
២) ឡើងហើមរាងកាយ
ពេលជំងឺទឹកនោមផ្អែម វិវត្តទៅរកដំណាក់កាលចុងក្រោយ នោះរាងកាយត្រង់ផ្នែកណាមួយ នឹងឡើងហើមដោយគ្មានមូលហេតុ។ ជាក់ស្តែងដូចហើមដៃ ហើមជើង ជាដើម។
១) ភាពស្លេកស្លាំង
ប្រសិនជាតិស្ករក្នុងឈាម មិនត្រូវបានគ្រប់គ្រងក្នុងកម្រិតថេរមួយនោះ វានឹងធ្វើឲ្យរាងកាយមើលទៅស្លេកស្លាំង ជាក់ស្ដែងដូចជាស្បែកស្លេក បបូរមាត់ឡើងស្ងួតពណ៌ស ក្រចកដៃផុយជាដើម។ ប្រសិនអ្នកបានជួបអាការៈទាំងអស់ដូចបង្ហាញខាងលើ សូមប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីពិគ្រោះយោបល់អំពីវិធីព្យាបាលជាបន្ទាន់៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក