ទឹកសណ្តែកខ្មៅ គឺជាភេសជ្ជៈមួយប្រភេទ ដែលមានប្រសិទ្ធភាពក្នុងការសម្រកទម្ងន់ និងជួយដល់សរីរាង្គជាច្រើនសម្រាប់រាងកាយស្រ្តី។ យ៉ាងណាបើអ្នកចេះច្នៃ យកមកទទួលទានដូចបង្ហាញទាំង ២ ពេលខាងក្រោម នោះប្រសិទ្ធភាពនឹងមានកាន់តែខ្ពស់៖
២) កំឡុងអាហារពេលព្រឹក
នៅពេលទើបភ្ញាក់ពីដំណេក រាងកាយនឹងស្ថិតក្នុងស្ថានភាពខ្វះជាតិទឹក ដូច្នេះប្រសិនអ្នកទទួលទានទឹកសណ្តែកខ្មៅ ជាមួយអាហារពេលព្រឹក វានឹងធ្វើឲ្យរាងកាយអាចបំពេញជាតិទឹកបានល្អ ហើយក៏ជួយឲ្យស្បែកមើលទៅរស់រវើក និងមានសភាពទន់ល្មើលយ៉ាងល្អថែមទៀតផងដែរ។
ជាមួយគ្នានេះ សណ្តែកខ្មៅ គឺជាប្រភពសម្បូរទៅដោយជាតិសរសៃ កាត់បន្ថយចំណង់នៃការឃ្លាន ធ្វើឲ្យអ្នកឆ្អែតបានយូរ ហើយវាក៏មានកាឡូរីទាប នាំឲ្យអ្នកស្រកទម្ងន់បានយ៉ាងឆាប់រហ័ស។
១) មុនពេលទទួលទានអាហារ
ទឹកសណ្តែកខ្មៅ ផ្តល់ជាតិសរសៃច្រើន ដែលល្អសម្រាប់ការរំលាយអាហារ។ បន្ថែមពីនេះ វាក៏មានសារធាតុសំខាន់ៗជាច្រើន ដែលរាងកាយគួរតែទទួលយក។
ការផឹកទឹកសណ្តែកខ្មៅ មុនពេលទទួលទានអាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច គឺសំខាន់ណាស់ ព្រោះវាជួយឲ្យយើងមានអារម្មណ៍ថាឆ្អែត លែងចង់ទទួលទានអាហារច្រើន ដែលនេះល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ ដូច្នេះកុំភ្លេចចែករំលែកអត្ថបទនេះ ទៅកាន់មនុស្សជាទីស្រលាញ់របស់អ្នកផងណា៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក