​ថ្ងៃ​ចូល​ឆ្នាំ​ចិន បើ​សុខៗ​កើត​រឿង​ទាំង ៥ នោះ​ជា​ប្រផ្នូល​ល្អ នាំ​ឲ្យ​អ្នក​សំណាង​ពេញ​មួយ​ឆ្នាំ

នៅ​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន រាប់​ចាប់​ពី​ថ្ងៃ​ទី ៣១ ដល់ ៣ មករា ប្រសិន​អ្នក​ប្រទះ​ឃើញ​រឿងរ៉ាវ​ទាំង ៥ ខាង​ក្រោម​កើត​ឡើង​ដោយ​ចៃដន្យ នោះ​គឺ​ជា​សញ្ញា​នៃ​ប្រផ្នូល​ល្អ ជា​ប្រផ្នូល​ហៅ​ទ្រព្យ ហៅ​សំណាង​ចូល​ដល់​អ្នក​និង​សមាជិក​គ្រួសារ៖

៥) ផ្កា​អង្គាសីល​រីក​ស្គុះស្គាយ

1

ទំនៀមទម្លាប់​របស់​បងប្អូន​សែស្រឡាយ​ចិន និយម​ដាក់​តាំង​ផ្កា​អង្គាសីល​ ដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី ហើយ​ប្រសិន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន ផ្កា​ទាំង​នោះ​រីក​ស្គុះស្គាយ វា​គឺ​ជា​ប្រផ្នូល​បង្ហាញ​ពី​ការ​រីកសាយ​នៃ​ទ្រព្យ​សម្បត្តិ​របស់​ម្ចាស់ផ្ទះ​ដូច​គ្នា។

៤) ឆ្កែ​មិន​ស្គាល់​ម្ចាស់​រត់​ចូល​ផ្ទះ

2

បើ​សុខៗ​មាន​សត្វ​ឆ្កែ​ដែល​មិន​ស្គាល់​ប្រភព រត់​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​នៅ​កំឡុង​ថ្ងៃ​ចូល​ឆ្នាំ​ចិន នោះ​គឺ​បង្ហាញ​ពី​ហុងស៊ុយ​ខ្ពស់។ វា​តំណាង​ឲ្យ​អត្ថន័យ ដែល​ថា​ផ្ទះ​នោះ នឹង​ទទួល​បាន​ការ​គោរព​ស្រលាញ់ ឲ្យ​តម្លៃ​ខ្ពស់​ពី​ញាតិ​ជុំវិញ​ខ្លួន។

៣) រើស​បាន​លុយ

3

ប្រសិន​ចំ​ថ្ងៃ​ចូល​ឆ្នាំ​ចិន អ្នក​បែរ​ជា​ចៃដន្យ​រើស​បាន​លុយ​ដែល​គេ​ជ្រុះ ដោយ​មិន​ស្គាល់​ម្ចាស់ មិន​ថា​តិច​ច្រើន​ទេ វា​គឺ​ជា​សញ្ញា​ល្អ។ នេះ​បង្ហាញ​ថា មួយ​ឆ្នាំ​ពេញ អ្នក​នឹង​ជួប​សំណាង​សឹង​តែ​រៀងរាល់​ថ្ងៃ។

២) ច្រឡំ​ស្លៀក​ខោអាវ​បញ្ច្រាស

44

បើ​វា​កើត​ឡើង​ដោយ​ធម្មជាតិ មាន​ន័យ​ថា អ្នក​មិន​បាន​គិត​ទុក​ជា​មុន ឬ​ជា​ចេតនា ហើយ​អ្នក​សុខៗ​បែរ​ជា​ស្លៀក​ពាក់​ខោ ឬ​អាវ​បញ្ច្រាស នោះ​គឺ​ជា​សញ្ញា​ល្អ ដែល​មាន​ន័យ​ថា រាល់​គ្រោះ​ទាំង​ឡាយ​នៅ​ឆ្នាំ​ចាស់ គឺ​ត្រូវ​បាន​រសាត់​អស់​ហើយ ដោយ​ជំនួស​មក​វិញ នូវ​អំណោយ​នៃ​លាភ ហូរ​ចូល​ដូច​ទឹក។

១) សត្វ​ល្អិត​ចូល​ផ្ទះ

5

សុខៗ​បែរ​ជា​ឃើញ​សត្វ​កណ្ដូប មេអំបៅ ជា​ដើម​ មក​ចូល​ខាង​ក្នុង​ផ្ទះ នោះ​បង្ហាញ​ថា​ ឆ្នាំ​ថ្មី​នេះ អ្នក​នឹង​ទទួល​បាន​ភ្ញៀវ​ដ៏​ពិសេស ឬ​មាន​តម្លៃ​ចូល​មក​លេង។ បុគ្គល​នេះ នឹង​នាំ​ដំណឹង​ល្អ​សម្រាប់​អ្នក ទាំង​សម្រាប់​រឿង​ការងារ ​និង​រឿង​ស្នេហា៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក