សួស្តីបងប្អូនមិត្តអ្នកអានទាំងអស់ ថ្ងៃនេះគេហទំព័រ Knongsrok សូមនាំយកវិធីបើកសន្លឹកបៀដើម្បីពិនិត្យ រាសីស្នេហាសម្រាប់អ្នកនៅលីវ។ លើកនេះនឹងមកដល់រឿងមនុស្សលួចដែលអ្នកស្រលាញ់គ្នា តើគេមានអារម្មណ៍យ៉ាងណាចំពោះអ្នក? តើគេចង់បានអ្វីពីយើង? តោះចាំអង្កាលជ្រើសរើសសន្លឹកបៀដែលអ្នកចូលចិត្តមួយទៅ ។
របៀបលេង
១). ធ្វើចិត្តឲ្យស្ងប់ហើយនឹកដល់មុខមនុស្សដែលអ្នកលួចស្រឡាញ់ ។
២). រើសបៀមួយដែលអ្នកចូលចិត្ត ហើយរំកិលចុះទៅអានចម្លើយខាងក្រោម ។
សន្លឹកបៀទី ១
គេបានផ្តល់ឱកាសឲ្យយើងចូលក្នុងជិវិត ឬសាកនិយាយជាមួយគ្នា ប៉ុន្តែក្នុងអំឡុងពេលនេះគេប្រហែលទើបតែខកចិត្តដោយសាររឿងស្នេហា ឬនៅតែមានអារម្មណ៍មិនទាន់កាត់ចិត្តពីស្នេហាចាស់បាន ។ ទឹកបៀសូមណែនាំអ្នកឲ្យនៅក្បែរៗគេ ហើយលើកទឹកចិត្តគេសិនទៅ បើគ្រប់យ៉ាងសមស្របសឹមរំកិលទំនាក់ទំនងឡើងជបណ្តើរៗ បើអ្នកចេញមុខខ្លាំងតាមគេច្បាស់ពេក គេប្រហែលជាមិនចាប់អារម្មណ៍នឹងអ្នកទេ តែសូមប្រាប់ថាទំនាក់ទំនងនេះមានឱកាសខ្ពស់ តែត្រូវទៅតាមលំដាប់លំដោយ ។
សន្លឹកបៀទី ២
ក្នុងអំឡុងពេលនេះមានមនុស្សចូលមកទាក់ទងគេច្រើន ហើយគេក៏មិនដឹងធ្វើយ៉ាងណាឲ្យអ្នករាល់គ្នាមិនខូចចិត្តដោយសារគេដែរ តែគេត្រូវតែជ្រើសរើសទាក់ទងបានតែម្នាក់ទេ ម្ល៉ោះហើយទើបគេនៅតែស្ទាក់ស្ទើរនៅឡើយ ។ សរុបមកទឹកបៀមួយនេះបង្ហាញថា អ្នកត្រូវត្រៀមចិត្តទុកឲ្យហើយ ព្រោះវាមានភាគរយដែលគេអាចមើលមិនឃើញអ្នក ។
សន្លឹកបៀទី ៣
មនុស្សដែលអ្នកលួចស្រលាញ់គេជាមនុស្សរើសច្រើន ពិបាកយល់ចិត្តមិនចូលចិត្តនរណាឲ្យដៃមុន បើគេចាប់អារម្មណ៍គេនឹងចូលទៅរកដោយខ្លួនឯង ប៉ុន្តែប្រសិនបើអ្នកចង់បានមនុស្សម្នាក់នេះចូលចាប់ផ្តើមជាមួយមិត្តភាព ហើយត្រូវស្វែងយល់ជាមុនថា តើមនុស្សប្រភេទណាដែលគេចូលចិត្ត? បែបណាដែលគេមិនចូលចិត្ត? ហើយកុំធ្វើអ្វីដែលគេមិនចូលចិត្ត បើមិនដូច្នេះទេគេនឹងមិនចាប់អារម្មណ៍អ្នកទេ តែទោះយ៉ាងណាអ្នកមិនត្រូវកែប្រែខ្លួនឯងរហូតបាត់បង់ភាពជាខ្លួនឯងឡើយ ។
សន្លឹកបៀទី ៤
មានឱកាសទាក់ទងបើអ្នកចូលទៅបានមុនគេ អ្នកអាចប្រើភាពជាមនុស្សត្រង់ទៅត្រង់មកនិយាយជាមួយគេបាន តែត្រូវប្រយ័ត្នកុំកុហកគេឲ្យសោះព្រោះគេស្អប់មនុស្សកុហកណាស់ អាចនិយាយបានថាទឹកបៀទី ៤ នេះមានលក្ខណៈសមបំណងច្រើនជាងគេ ៕
ប្រភព៖ Knongsrok