ការគេងគឺពិតជាសំខាន់ណាស់ សម្រាប់សុខភាពមនុស្សយើងម្នាក់ៗ តែយ៉ាងណាការជ្រើសរើសពេលវេលាចូលដំណេកនេះសោត គឺកាន់តែសំខាន់ថែមទៀត ព្រោះបើជ្រើសរើសខុស គឺដូចនាំឲ្យខ្លួនឯងអាយុខ្លីអ៊ីចឹង។
ខាងក្រោម Knongsrok សូមចែករំលែកនូវពេលវេលា ៤ ដែលអ្នកមិនគួរទម្លាប់គេងនោះទេ៖
៤) ចូលគេងភ្លាមៗបន្ទាប់ពីទទួលទានរួច
ក្រោយទទួលទានរួច មនុស្សខ្លះមានអារម្មណ៍ងងុយគេង ហើយក៏បណ្តោយខ្លួន ទម្រេតខ្នងគេងយកតែម្តង។ ទម្លាប់នេះ វាធ្វើឲ្យក្រពះពិបាកក្នុងការរំលាយអាហារ និងស្រូបយកអាហារូបត្ថម្ភមួយចំនួនមកកាន់រាងកាយ។
ជាងនេះវាក៏អាចរារាំងដល់ចលនារបស់ពោះវៀន ជាហេតុនាំឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ថែមទៀត។ ដូច្នេះអ្នកប្រាកដជាឧស្សាហ៍សង្កេតឃើញ ឲ្យតែក្រោយងើបមកវិញ គឺមានអារម្មណ៍វិលមុខខ្ញាល់ទាំងព្រលឹម។
៣) គេងថ្ងៃច្រើន ហើយយប់នៅយូរ
មនុស្សជាច្រើនទម្លាប់គេងពេលថ្ងៃច្រើន រួចបណ្តោយឲ្យខ្លួនឯងនៅដល់យប់ជ្រៅ ម៉ោង ១ ម៉ោង ២ ទាបភ្លឺជាដើមទៅ។ នេះរំខានដល់ដំណើរការរាងកាយ ប៉ះពាល់ដល់ប្រព័ន្ធ Endocrine កាត់បន្ថយភាពសុាំ មិនល្អសម្រាប់សុខភាពនោះទេ។
២) គេងពេលខឹង
កំហឹងភាពតានតឹង ធ្វើឲ្យពិបាកក្នុងការគេង ដែលបណ្តាលឲ្យគេងមិនងាយលក់ឡើយ។ ប្រសិនបន្តនៅស្ថានភាពបែបនេះ វាអាចនឹងវិវត្តទៅជាជំងឺរ៉ាំរ៉ៃមួយបាន។ កំហឹងញឹកញាប់ពេក កំឡុងពេលគេង នាំឲ្យសម្ពាធឈាម មិនស្ថិតស្ថេរ ចរន្តឈាមដើរមិនទៀងទាត់ ហើយក៏នាំឲ្យខូចសរីរាង្គមួយចំនួន ដូចជាបេះដូង និងថ្លើមថែមទៀតផង។ វាគ្រោះថ្នាក់ណាស់ សម្រាប់មនុស្សដែលកំពុងមានជំងឺបេះដូង ឬសរសៃឈាម ដែលអាចនាំឲ្យគ្រោះថ្នាក់ដល់ជីវិតកំឡុងពេលគេងលក់។
១) គេងទាំងសក់សើម
មនុស្សជាច្រើនទម្លាប់ងូតទឹកនៅយប់ជ្រៅ រួចចូលគេងទាំងសក់សើម ដែលនេះវាធ្វើឲ្យសក់ខូច រលាកស្បែកក្បាល ហើយថែមទាំងបង្កើតមេរោគផ្សិត បណ្តាលឲ្យឈឺក្បាល និងផ្តាសាយបានផងដែរ។
អ្វីដែលគ្រោះថ្នាក់ទម្លាប់បែបនេះ ក៏អាចបង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលថែមទៀត ដូច្នេះមិនថាតែពេលអាកាសធាតុក្តៅឬត្រជាក់ទេ អ្នកគួរជៀសវាងការកក់សក់នៅពេលយប់ជ្រៅ៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក