សញ្ញា ២ បង្ហាញ​ថា​អ្នក​ចាស់​ជាង​វ័យ ហើយ​ត្រូវ​ប្រញាប់​ទៅ​ប៉ូវ​អាហារ ៥ នេះ​ជា​បន្ទាន់

សម្រាប់​មនុស្ស​ស្រី ភាព​ចាស់​ជាង​វ័យ គឺ​ជា​រឿង​ដែល​គ្មាន​នរណា​ចង់​ជួប​ប្រទះ​នោះ​ទេ​ តែ​ពេល​ខ្លះ​ក៏​ជៀស​មិន​ជួប​មិន​បាន ក៏​ដោយសារ​របប​អាហារ​អ្នក​ជ្រើសរើស​មក​ទទួល​ទាន និង​ទម្លាប់​រស់នៅ​មួយ​ចំនួន។

ជា​ទូទៅ​សញ្ញា​ធំ ២ ដែល​បង្ហាញ​ថា អ្នក​កំពុង​ចាស់​ជាង​វ័យ​មាន​ដូច​ខាង​ក្រោម៖

២) មាន​ស្នាម​ជ្រួញ​លើ​ស្បែក

Lão Hóa

នៅ​ពេល​រាងកាយ​មាន​ការ​ផលិត​កាឡាជែន​ធ្លាក់​ចុះ នោះ​សញ្ញា​នៃ​ភាព​ជ្រីវជ្រួញ​ក៏​ចាប់ផ្តើម​រំលេច​ចេញ​មក​បណ្តើរៗ​ហើយ។ ដូច្នេះ​បើ​នៅ​ល្បាក់​អាយុ ២០ ស្តើង ឬ​ចូល​ជិត ៣០ ស្នាម​ជ្រីវជ្រួញ​ក៏​ស្តាប់​តែ​លេចចេញ​លើ​ផ្ទៃ​មុខ ក៏​ដូច​ជា​ស្បែក នោះ​កំពុង​បង្ហាញ​ថា សំណើម​នៃ​ស្បែក​ចាប់ផ្តើម​បាត់បង់​បន្តិច​ម្តងៗ ហើយ​ដំណើរការ​ផលិត​កូឡាជែន​ក៏​កំពុង​ធ្លាក់​ចុះ ពោល​ជា​សញ្ញា​នៃ​ភាព​ចាស់​ជាង​វ័យ។

១) ស្បែក​ស្ងួត និង​មាន​ស្នាម​អុជ​ខ្មៅ

ពេល​ដែល​ក្រពេញ​ខ្លាញ់ និង​ក្រពេញ​ញើស​ក្នុង​រាងកាយ​ធ្លាក់​ចុះ នោះ​នឹង​បណ្តាល​ឲ្យ​ស្បែក​មិនមាន​សំណើម ហើយ​ស្ងួត​យ៉ាង​ឆាប់​រហ័ស។ ដូច​គ្នា​ទៅ​នឹង​ភាព​ស្បែក​ដែល​រង​ផល​ប៉ះពាល់​ពី​កាំរស្មី UV យូរ​ទៅ ក៏​នាំ​ឲ្យ​កើត​មាន​ស្នាម​អុជ​ខ្មៅ ឬ​ត្នោត​រោល​មក​លើ​ស្បែក ទាំង​អស់​នេះ​ក៏​ជា​សញ្ញា​នៃ​ភាព​ចាស់​ជាង​វ័យ​ដូច​គ្នា។

ត​ទៅ​នេះ Knongsrok ណែនាំ​ប្រភេទ​អាហារ​ទាំង ៥ ដែល​អ្នក​គួរ​តែ​បំប៉ន​ទទួល​ទាន​ឲ្យ​បាន​ច្រើន៖

៥) ភ្លៅ​កង្កែប

1

វា​សម្បូរ​ទៅ​ដោយ​វីតាមីណ A និង C ហើយ​ក៏​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដ៏​ល្អ​ផង​ដែរ ដែល​អាច​កាត់​បន្ថយ​ភាព​ជ្រីវជ្រួញ លើស​ពី​នេះ​វា​ក៏​មាន​ជាតិ​កាល់ស្យូម ផូស្វ័រ វីតាមីន B1, B2 មាន​មុខងារ​ជម្រះ​ស្បែក​ខាង​ក្នុង និង​ផ្តល់​មីក្រូ​សារជាតិ​ដល់​កោសិកា​ខាង​ក្នុង​រាងកាយ។

៤) ល្ហុង

Ly Do De An Du Du Moi Ngay

មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ប្រឆាំង​នឹង​ឥទ្ធិពល​នៃ​រ៉ាឌីកាល់​សេរី ដែល​បង្ក​គ្រោះថ្នាក់​ដល់​ស្បែក។ លើស​ពី​នេះ​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន ដែល​មាន​នៅ​ក្នុង​ផ្លែ​ល្ហុង ក៏​អាច​ពង្រឹង​ភាព​យឺត​នៃ​ស្បែក​ថែម​ទៀត​ផង។

៣) ស្ពៃ​ខ្មៅ

Cai Bo Xoi Co Nhung Cong Dung Gi 4w8vkn 1554690769 342 Width600height450

មាន​ផ្ទុក​វីតាមីន C ខ្ពស់ ជួយ​បង្កើន​ការ​ផលិត​កូឡាជែន រក្សា​ស្បែក​របស់​អ្នក​ឲ្យ​រឹងមាំ និង​រលោង។ លើស​ពី​នេះ​ស្ពៃ​ខ្មៅ ឬ ស្ពៃ​ខៀវ ក៏​សម្បូរ​ទៅ​ដោយ​វីតាមីន A, K ជាតិ​ដែក ដែល​ល្អ​សម្រាប់​សុខភាព​ទូទៅ​ដូច​គ្នា។

២) ម្ទេសប្លោក

វា​សម្បូរ​ទៅ​ដោយ​សារធាតុ carotenoids ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម វា​ក៏​ជួយ​ការពារ​ស្បែក​ពី​ការ​ប៉ះ​នឹង​ពន្លឺ​ព្រះ​អាទិត្យ និង​បរិស្ថាន​ពី​ខាង​ក្រៅ។ វា​ក៏ មាន​វីតាមីន C ខ្ពស់ ជួយ​ជំរុញ​ដល់​ការ​ផលិត​កូឡាជែន ធ្វើ​ឲ្យ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ឡើង​វិញ។

១) ផ្កា​ខាត់ណា

Photo 1638358545445 16383585458292094408727

វា​មាន​ផ្ទុក​នូវ​វីតាមីន C និង K ជា​ច្រើន ដែល​ជួយ​ឲ្យ​ស្បែក​ផលិត​នូវ​កូឡាជែន បង្កើន​ភាព​យឺត​នៃ​ស្បែក ធ្វើ​ឲ្យ​ស្បែក​ទន់​រលោង៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក