ជំងឺខ្សោយតម្រងនោម ឬបញ្ហាក្រលៀន គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ព្រោះវាអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នក ឬអ្នកខ្លះទៅ អាចនឹងត្រូវដេកលើគ្រែពេទ្យដល់ថ្ងៃចុងក្រោយនៃជីវិត។ បើសួរថា តើដើមចមអ្វីនាំឲ្យមនុស្សកើតជំងឺដ៏គួរឲ្យខ្លាចនេះ ចម្លើយ គឺពាក់ព័ន្ធនឹងរបបអាហារ និងទម្លាប់រស់នៅ។
ជាក់ស្តែងដូចយុវជនម្នាក់ ឈ្មោះ Xiao Wu នៅឯប្រទេសចិន គេចូលចិត្តលេងបាល់បោះ និងលេងហ្គេមនៅពេលទំនេរ ហើយយប់មួយគេក៏ស្រាប់តែដួលសន្លប់ កំឡុងពេលដើរទៅបន្ទប់ទឹក។ ក្រោយការពិនិត្យរកឃើញថា បុរសមានវ័យ ២៦ ឆ្នាំខាងលើ គេមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ ហើយរោគវិនិច្ឆ័យគឺបញ្ជាក់ថា គេមានជំងឺខ្សោយតម្រងនោម។ ម្តាយបានស្រែកទ្រហរយំ ហើយសួរទៅកាន់គ្រូពេទ្យថា ហេតុអ្វីកូនរបស់ខ្ញុំមានជំងឺខ្សោយតម្រងនោម ទាំងដែលគេមិនជាមនុស្សញៀនសុរា និងតាំងពីដើមមកគ្មានខូចខិលជាមួយនារីណាផងនោះ។
យ៉ាងណាតាមការណែនាំរបស់គ្រូពេទ្យបានឆ្លើយមកវិញ បញ្ហាជំងឺតម្រងនោម មិនសុទ្ធតែពាក់ព័ន្ធនឹងការទទួលទានសុរា ឬមកពីបញ្ហានៃការរួមភេទអ្វីប៉ុណ្ណោះទេ ទៀតសោតក៏អាចមកពីទម្លាប់សាមញ្ញខាងក្រោមផងដែរ៖
២) ចូលចិត្តផឹកភេសជ្ជៈមានជាតិកាបូន
ជាការពិត Xiao Wu គេមានទម្លាប់ទទួលទានភេសជ្ជៈមានជាតិកាបូប ដល់ទៅ ២ ដបជារៀងរាល់ថ្ងៃ ដោយវាមានផ្ទុកនូវសារធាតុជាច្រើនដូចជា ផូស្វ័រ ស្ករ នាំឲ្យជាតិស្ករក្នុងឈាមកើនឡើង សម្ពាធឈាមឡើងខ្ពស់ ហើយខូចតម្រងនោម។
ការសិក្សាបង្ហាញថា មនុស្សបើកាលណាទទួលទាន ភេសជ្ជៈមានជាតិកាបូនច្រើនហួសប្រមាណ គឺអាចបង្កើនហានិភ័យ ទៅជាជំងឺគ្រួសក្នុងតម្រងនោម ខ្សោយតម្រងនោមបានយ៉ាងងាយផងដែរ។
១) ការទប់នោមរយៈពេលយូរ
ពេលឈឺនោម Xiao Wu គេទម្លាប់ទប់យូរពេក ដោយសារតែជាប់លេងបាល់បោះ លេងហ្គេម ហើយរង់ចាំដល់បញ្ចប់ការប្រកួតនីមួយៗ ទើបព្រមទៅបន្ទប់ទឹក។ ទម្លាប់ការទប់នោមរយៈពេលយូរនេះហើយ ដែលនាំឲ្យខូចតម្រងនោមដោយមិនដឹងខ្លួន៕
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក