អត់​បាច់​ទៅ​ពិនិត្យ​ឯ​ណា​ឆ្ងាយ រាងកាយ​ខ្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ មើល​តែ ៥ ចំណុច​នេះ​ដឹង​ហើយ

ដើម្បី​​ចង់​ដឹង​ថា រាងកាយ​របស់​អ្នក​កំពុង​មាន​កង្វះ​ជាតិ​កាល់ស្យូម​ឬ​អត់ អ្នក​អាច​ឆ្លៀត​ពិនិត្យ​តាម​រយៈ​ចំណុច​ទាំង ៥ ខាង​ក្រោម​បាន៖

៥) ឧស្សាហ៍​រមួល​ក្រពើ

Ice_screenshot_20220111 221439

បើ​អ្នក​ធ្លាប់​តែ​មាន​សុខភាព​ល្អ តែ​មួយ​រយៈ​ក្រោយ​ទៀត ក៏​រក​ឃើញ​ជា​រឿយៗ​ថា​ខ្លួន​រមែង​ជួប​បញ្ហា​រមួល​ក្រពើ នោះ​អាច​ជា​រោគ​សញ្ញា​ដំបូង​នៃ​កង្វះ​ជាតិ​កាល់ស្យូម។ ជា​ពិសេស​អ្នក​មាន​អារម្មណ៍​ឧស្សាហ៍​ឈឺ​សាច់ដុំ ជា​ពិសេស​ភ្លៅ ដៃ ក្លៀក ពេល​កំពុង​ធ្វើ​ចលនា​ស្រាលៗ នោះ​ក៏​ជា​រោគ​សញ្ញា​ដែរ។

៤) គេង​មិន​លក់

អ្នក​ដែល​កង្វះ​ជាតិ​កាល់ស្យូម ក៏​ឧស្សាហ៍​ជួប​បញ្ហា​គេង​មិន​លក់​ដូច​គ្នា ហើយ​ចំណាំ​មើល​ ពេល​គេង​គឺ​ពិបាក​គេង​លក់​ណាស់ រួច​ពេល​ងើប​មក ចេះ​តែ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​ដូច​អស់​កម្លាំង។

៣) មាន​អារម្មណ៍​ថា​ស្បែក​ស្ងួត

3

ធ្លាប់​តែ​មាន​ស្បែក​ភ្លឺ​ចែងចាំង ហើយ​យូរ​ទៅ​ស្បែក​ប្រែ​ជា​ស្ងួត នោះ​ក៏​អាច​មក​រាងកាយ កំពុង​មាន​កង្វះ​ខាត​ជាតិ​កាល់ស្យូម និង​វីតាមីន​ដូច​គ្នា។ ដូច្នេះ​ចូរ​បន្ថែម​វា​មក​វិញ តាម​រយៈ​អាហារ ឬ​ភេសជ្ជៈ​មួយ​ចំនួន។

២) ក្រចក​ខ្សោយ​និង​ផុយ

162710 2 1 768x600

សភាព​ក្រចក ដែល​ត្រូវ​ការ​ជាតិ​កាល់ស្យូម គឺ​ជា​មនុស្ស​ដែល​មាន​ក្រចក​ផុយ ឆាប់​បាក់ ឆាប់​ប្រេះ នោះ​ច្បាស់​ណាស់ រាងកាយ​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ហើយ។

១) ឆាប់​មួម៉ៅ​ខឹង

ជាតិ​កាល់ស្យូម​ក៏​មាន​ផ្សារភ្ជាប់​ទៅ​កាន់​ផ្លូវ​អារម្មណ៍​របស់​អ្នក​ផង​ដែរ ដោយ​វា​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ ភ្លេចភ្លាំង​ច្រើន អស្ថិរភាព​ផ្លូវ​ចិត្ត ឆាប់​ខឹង ឈឺ​ក្បាល អារម្មណ៍​ប្រែប្រួល​លឿន។ ដូច្នេះ​ចូរ​ពិនិត្យ​ខ្លួន​ឯង បើ​ប៉ះ ២-៣ ចំណុច​ដូច​ខាង​លើ នោះ​អ្នក​កំពុង​ខ្វះ​ជាតិ​កាល់ស្យូម​ច្បាស់​ណាស់៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក