មកឆ្លុះមើលជោគជតារាសីរបស់អ្នកក្នុងឆ្នាំ ២០២២ នឹងទទួលបានលាភធំអ្វីខ្លះ? តោះសាករើសកញ្ចក់វេទមន្តមួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលជោគជតារាសី ក្នុងឆ្នាំថ្នីឆ្នាំ ២០២២ ថាតើអ្នកនឹងទទួលបានលាភអ្វីខ្លះ? តាមរយៈការជ្រើសរើសកញ្ចក់វេទមន្តមួយដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។

កញ្ចក់វេទមន្តទី 1

1 14

ប្រសិនបើកញ្ចក់វេទមន្តលេខ ១ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកមានកម្រិតផ្លាស់ប្តូរកើតឡើង អ្នកអាចសម្រេចចិត្តលាឈប់ពីការងារចាស់ ឬអាចផ្លាស់ទីលំនៅបណ្តាលឱ្យមានឱកាសជួបមនុស្សថ្មី បេសកកម្មថ្មី និងបញ្ហាប្រឈមថ្មីក្នុងជីវិត។

ជាការពិតណាស់ ការធ្វើកិច្ចការដែលមិនធ្លាប់ធ្វើពីមុនមក គឺជារឿងដែលធ្វើឲ្យអ្នកតឹងថប់ក្នុងចិត្ត ប៉ុន្តែសូមប្រឈមមុខនឹងវាទៅ ព្រោះរាសីរបស់អ្នកនឹងបានរីកចម្រើនរឿងការងារ មានឱកាសរាប់លុយរហូតចុកដៃពេញមួយឆ្នាំ វាក៏ជាពេលដែលជីវិតនឹងត្រូវបានបញ្ចេញឧស្ម័នដល់កម្រិតអតិបរិមា ផ្ទុះឡើងនៅគ្រប់ផ្នែកទាំងអស់។

កញ្ចក់វេទមន្តទី 2

2 11

ប្រសិនបើកញ្ចក់វេទមន្តលេខ ២ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីក្នុងឆ្នាំ ២០២២ របស់អ្នកនឹងមានកម្រិតប្រសើរជាងមុន និងឈានទៅដំណាក់កាលកាន់តែប្រសើរ ជីវិតហាក់ដូចជាត្រូវបានលើកឡើងមួយកម្រិតទៀត នឹងមិនពិបាករឿងលុយដូចមុនទេ អ្នកខ្លះប្រហែលជាត្រូវធ្វើការឆ្ងាយពីផ្ទះ ធ្វើការជាមួយជនបរទេសជាភាសាផ្សេងៗគ្នា អ្នកខ្លះប្រហែលជាត្រូវផ្លាស់ប្តូរទីលំនៅ ដូច្នេះសូមកុំខ្លាចការផ្លាស់ប្តូរ ជោគ​វាសនា​របស់​អ្នក​ប្រៀប​ដូច​ជា​មេឃ​ក្រោយ​ភ្លៀង​រឿង​ល្អ​ៗ​ជា​ច្រើន​នឹង​កើត​ឡើងនៅឆ្នាំនេះ ។

កញ្ចក់វេទមន្តទី 3

3 10

ប្រសិនបើកញ្ចក់វេទមន្តលេខ ៣ គឺជាកញ្ចក់ដែលអ្នកចូលចិត្ត ការទស្សន៍ទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកនឹងមានលក្ខណៈខិតខំធ្វើការ អាចហត់​ស្ទើរគ្មាន​ពេលឈរ​ទាល់​តែ​សោះ។ តែហត់មិនមែនអន់ទេ អាចមានសិទ្ធិផ្លាស់ប្តូរឋានៈពីអ្នករកព្រឹកខ្វះល្ងាចទៅជាអ្នកមានធូរធារ ទំនងជាទទួលបានជោគជ័យច្រើន ហើយលេខនៅក្នុងគណនីធនាគាររបស់អ្នកនឹងបន្តកើនឡើង នឹងមានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែកុំភ្លេចថាសំណាងរបស់អ្នកគឺជាអ្នកដែលត្រូវតែយកឈ្នះដើម្បីទទួលបានវា ត្រូវតែឧស្សាហ៍ព្យាយាមកុំពន្យារពេលទៀត ។

កញ្ចក់វេទមន្តទី 4

4 10

ប្រសិនបើកញ្ចក់វេទមន្តលេខ ៤ គឺជាកញ្ចក់ដែលអ្នកពេញចិត្តបំផុតនោះ ការទស្សន៍ទាយបង្ហាញថា រាសីឆ្នាំ ២០២២ របស់អ្នកមានលក្ខខ័ណ្ឌក្នុងការរៀបចំពិធីមង្គល ឬបានប្រារព្ធសមិទ្ធិផលថ្មីដ៏អស្ចារ្យ បើប្រឡង​ការងារ​រដ្ឋាភិបាលនឹងជោគជ័យ ឬនៅកន្លែងសិក្សាមានសិទ្ធិដូចការរំពឹងទុក ប៉ុន្តែអ្នកប្រហែលជាត្រូវប្រុងប្រយ័ត្នចំពោះបញ្ហាលុយកាក់ ព្រោះពន្លឺលើកដៃគាំទ្រអ្នកដ៏ទៃវាលេចធ្លោ ហើយពន្លឺក្នុងការទិញរបស់ធំៗចូលផ្ទះក៏ច្បាស់ដែរ បើស្ថានភាពលុយកាក់​មិន​តឹង​គឺមិនអីទេ តែបើ​តឹងអ្នកត្រូវតែប្រយ័ត្នបន្តិច កុំជួយអ្នកដទៃរហូតដល់មានបញ្ហាសម្រាប់ខ្លួនឯង ។

កញ្ចក់វេទមន្តទី 5

5 10

ប្រសិនបើកញ្ចក់វេទមន្តលេខ ៥ ជាកញ្ចក់ដែលអ្នកចូលចិត្ត ការទាយបង្ហាញថារាសីឆ្នាំ ២០២២ របស់អ្នកនឹងមានទ្រព្យសម្បត្តិជាមហាសេដ្ឋី នឹងមានលំនឹងប្រសើរជាងមុន ថែមជោគជ័យលើអ្វីដែលអ្នកធ្វើ ។ ដំបូងៗអ្នក​អាច​ជា​ត្រូវ​តទល់​នឹង​មេឃ​ប្រឈមមុខ​នឹង​ផែនដី ឬ​អាចទទួល​បន្ទុក​ការងារ​ថ្មីរហូត​ដល់​ក្បាល​ស្ទើរ​ផ្ទុះ តែនៅពេលដែលសុបិនក្លាយជាការពិត ឧបសគ្គគឺជារឿងតូច ទ្រព្យសម្បត្តិនិងលទ្ធផលនឹងបង្ហាញឲ្យអ្នកឃើញ ជាពិសេសម្ចាស់អាជីវកម្ម អ្នកវិនិយោគ ពាណិជ្ជករ និងភ្នាក់ងារ ជើងកៅអីនឹងកាន់តែរឹងមាំ ។

កញ្ចក់វេទមន្តទី 6

6 9

ប្រសិនបើកញ្ចក់វេទមន្តលេខ ៦ ជាកញ្ចក់ដែលអ្នកជ្រើសរើស ការទស្សន៍ទាយបង្ហាញថា ជោគជតារាសីរបស់អ្នកក្នុងឆ្នាំ ២០២២ នឹងមានសុភមង្គលតាមធម្មតា នឹងកាន់តែមានសេចក្ដីសុខមិនថាតិច ឬច្រើននោះ អ្នកអាចស្វែងរកវិធីដើម្បីរីករាយនឹងជីវិត ។ ជាការពិត

ណាស់រាសីរបស់អ្នកនឹងមានច្រើនក្រៃលែង ទាំងសំណាង និងទ្រព្យសម្បត្តិ អ្នកនឹងមាន​ជីវភាព​ធូរធារ មាន​ផាសុកភាព​ បើអ្នកធ្វើការនឹងត្រូវ​បាន​គេ​ដំឡើង​ឋានៈ បើអ្នករកស៊ីនឹងជួបឱកាសថ្មីៗ ។ ប៉ុន្តែ​ឆ្នាំ​នេះអ្នក​​​ពេញចិត្ត​នឹង​អ្វី​ដែល​អ្នក​មាន ដូច្នេះវាធ្វើឲ្យអ្នក​មិនចាប់អារម្មណ៍នឹង​ភាពជោគជ័យ​ប៉ុន្មានទេ ចាត់ទុកថាជាចំណុចល្អ ជាការប្រកាន់ខ្ជាប់មិនសង្ឃឹមមិន​ខក​ចិត្តរីករាយជាមួយភាពសាមញ្ញជីវិតនឹងមានសេចក្ដីសុខ ៕

ប្រភព៖ Knongsrok