មិនមែន​ឲ្យ​តែ​បន្លែ​សុទ្ធ​តែ​ល្អ​ទេ ៣ នេះ​កុំ​លូក​ច្រើន​ពេក ប្រយ័ត្ន​ខ្សោយ​ក្រលៀន

តាម​ការ​ណែនាំ​ពី​អ្នក​ជំនាញ ប្រភេទ​បន្លែ​ទាំង ៣ ខាង​ក្រោម អ្នក​គួរ​តែ​ដាក់​កំហិត​ក្នុង​ការ​ទទួល​ទាន ពោល​មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ ដោយ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​មុខងារ​តម្រង​នោម ឬ​ក្រលៀន​បាន​ទៅ​ថ្ងៃ​មុខ៖

៣) ស្ពៃ​ខ្មៅ

1

វា​អាច​ផ្តល់​នូវ​វីតាមីន ប្រូតេអ៊ីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន​មក​កាន់​រាងកាយ តែ​យ៉ាង​ណា​បរិមាណ​អាស៊ីដ Oxalic មាន​នៅ​ក្នុង​នោះ គឺ​មាន​ច្រើន ដែល​វា​ជះ​ឥទ្ធិពល​អាក្រក់ រាប់​បាន​ជា​ភ្នាក់ងារ​បំផ្លាញ​តម្រង​នោម។

សមាសធាតុ​ទាំង​អស់​ នឹង​បម្លែង​ទៅ​ជា​អាស៊ីដ​អ៊ុយរិក​កំឡុង​ពេល​រំលាយ​អាហារ ហើយ​ពេល​ធ្លាក់​ទៅ​តម្រង​នោម វា​នឹង​កើត​ក្លាយ​ជា​ក្រួស។ ដូច្នេះ​អ្នក​គួរ​កំណត់​ការ​ទទួល​ទាន​ស្ពៃ​ខ្មៅ ឬ​ស្ពៃ​ខៀវ នៅ​បរិមាណ​សមល្មម មិន​ត្រូវ​ទទួល​ទាន​ច្រើន​ពេក​ទេ​ក្នុង​ពេល​តែ​មួយ។

២) ផ្លែ​ម្រះ

2

ជា​បន្លែ​មាន​រសជាតិ​ល្វីង ដែល​អ្នក​ខ្លះ គេ​គិត​ថា​វា​ជា​ថ្នាំ​ត្រជាក់ តែ​យ៉ាង​ណា​ម្រះ ក៏​មាន​ផ្ទុក​អាស៊ីដ Oxalic ខ្ពស់​ដូច​គ្នា។ ១០០ ក្រាម​នៃ​ម្រះ មាន​ផ្ទុក​ដល់​ទៅ ៤៥៩ ក្រាម​នៃ​អាស៊ីដ Oxalic ដែល​នេះ​ជា​ដើម​អាច​បង្កើត​ក្រួស​ក្នុង​តម្រង​នោម។

លើស​ពី​នេះ​ម្រះ ក៏​ជា​បន្លែ​ដែល​ពិបាក​រំលាយ​ផង​ដែរ ដូច្នេះ​ប្រសិន​អ្នក​ខ្សោយ​ក្រពះ ពេល​ទទួល​ទាន អាច​បណ្តាល​ឲ្យ​ហើម​ពោះ​យ៉ាង​ងាយ។ អ្នក​មាន​បញ្ហា​ខ្សោយ​តម្រង​នោម​ស្រាប់ គេ​មិន​ណែនាំ​ឲ្យ​ទទួល​ទាន​ម្រះ​នោះ​ឡើយ។

១) ដំឡូង​បារាំង និង​ប៉េងប៉ោះ

3

វា​មាន​ជាតិ​ប៉ូតាស្យូម​ខ្ពស់​ដូច​គ្នា ដូច្នេះ​បើ​ទទួល​ទាន​ច្រើន​ពេក វា​អាច​ដាក់​បន្ទុក​ដល់​តម្រង​នោម ឬ​ក្រលៀន​បាន​យ៉ាង​ងាយ៕

ប្រភព៖ បរទេស | ប្រែ​សម្រួល៖ ក្នុង​ស្រុក