ធ្លាប់តែឃើញស្នាដៃនិពន្ធសាច់រឿង ក៏ដូចជាទំនុកច្រៀងរបស់អ្នកនិពន្ធ យន ប៊ុនរាជ ប៉ុន្តែពេលនេះគឺប្លែកនិងពិសេសខ្លាំងតែម្តង។
ចម្រៀងមួយបទដែលមានចំណងជើងថា "You Are My everything" ដែលលោក យន ប៊ុនរាជ ច្រៀងលើឆាកតន្ត្រីថ្ងៃរៀបអាពាហ៍ពិពាហ៍នោះ គឺលោកបាននិពន្ធឡើងជាពិសេស ដោយរៀបរាប់ពីស្នេហាដែលមានរយៈកាល ប្រាំមួយឆ្នាំ ពីរខែ ប្រាំពីរថ្ងៃ មុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា។
ទោះបីជាសម្លេងលោកមិនសូវល្អតែក៏អាចធ្វើឲ្យកូនក្រមុំ រំភើបដល់ស្រក់ទឹកភ្នែកផងដែរ ព្រោះយើងកម្រឃើញមានកូនកំលោះនិពន្ធបទថ្មី Surprise កូនក្រមុំបែបនេះខ្លាំងណាស់ អាចនិយាយបានថាមួយក្នុងចំណោមពីរទៅបីលាននាក់ទើបមានម្នាក់។
បញ្ជាក់ផងដែរថាទំនុកច្រៀងមួយបទនេះផងដែរគឺជាការនិពន្ធរបស់លោក យន ប៊ុនរាជខ្លួនឯង រួមជាមួយការនិពន្ធ មេឡូឌីពីលោក ខេរី និង Ti No B ការនិពន្ធបទភ្លេងថ្មីយ៉ាងពិរោះពីលោក Ti No B ផងដែរ។
ហើយអ្វីដែលរឹតតែពិសេសនៅក្នុងបទភ្លេងមួយបទនេះនោះគឺមានលាយលំជាមួយនិងសម្លេងឧបករណ៍ភ្លេងខ្មែរ (ស្គរសំភោរ ឃឹម ខ្លុយ រនាទឯក) យ៉ាងពិរោះរន្តំ ដោយលេងផ្ទាល់ពីលោក Ti No B ផងដែរ។
ចង់ដឹងកាន់តែច្បាស់ពីអត្ថន័យបទចម្រៀងថាផ្អែមល្អែមយ៉ាងណានោះ សូមទស្សនាវីឌីអូខាងក្រោម៖
អត្ថបទ៖ ស្លាបប៉ាកកាមាស
រក្សាសិទ្ធិដោយ៖ ក្នុងស្រុក