ប្រសិនបើអ្នកជាស្វាមីម្នាក់ដែលមានភាពជឿជាក់និងស្រលាញ់ភរិយាដោយចិត្តស្មោះមែននោះ នៅពេលដែលមាននរណាម្នាក់ចៃដន្យ ឬមានចេតនាអាក្រក់បង្កាច់បង្ខូចប្រពន្ធនៅចំពោះមុខ ប្រាកដណាស់អ្នកនឹងមិនអើពើ ហើយក៏មិនគិតខុសលើប្រពន្ធឡើយ។
មិនមានការវាយប្រហារ
ក្នុងនាមជាស្វាមីប្រសិនបើជ្រុលវាយប្រពន្ធខ្លួនពិតជាមនុស្សកំសាកណាស់ ហើយបើទុកឲ្យអ្នកដទៃវាយប្រពន្ធដោយប្រការណាមួយរឹតតែកំសាកខ្លាំងទៀត។ ដូច្នោះស្រ្តីគួរតែសង្កេតមើល បើបុរសជាស្វាមីពិតជាស្រឡាញ់ និងគោរពអ្នកមែននោះ គាត់ប្រាកដជាមិនអនុញ្ញាតឱ្យអ្នកដទៃមកប៉ះពាល់អ្នកឡើយ។ សូម្បីតែពេលមានជម្លោះក្នុងគ្រួសារ ហើយឪពុកម្តាយស្រែកខ្លាំងៗចង់ប្រើហឹង្សាលើប្រពន្ធ ប្តីច្បាស់ជាក្រោកឈរការពារប្រពន្ធមិនខាន។
ឬខណៈពេលប្រពន្ធមានភាពអយុត្តិធម៌នៅខាងក្រៅ ប្តីច្បាស់ជាមិនទុកឲ្យប្រពន្ធត្រូវគេជេរប្រមាថមើលងាយឡើយ ព្រោះសម្រាប់បុរស ពេលឃើញប្រពន្ធត្រូវគេសម្លុតនៅចំពោះមុខគឺឈឺចាប់ជាងការធ្វើបាបខ្លួនឯង។
មិនមានការជេរប្រមាថ
ការត្រូវគេជេរប្រមាថពិតជាំឈឺចាប់ជាងត្រូវគេវាយដំទៅទៀត ដូច្នេះក្នុងនាមជាប្តីដែលស្រឡាញ់ប្រពន្ធច្បាស់ជាមិនបណ្តោយឱ្យប្រពន្ធរងរបួសបែបនេះឡើយ។ ជាពិសេសពេលប្រពន្ធត្រូវរងសម្ពាធណាមួយ ប្តីប្រាកដជាក្រោកឈរការពារ និងទប់ស្កាត់ទង្វើដ៏អាក្រក់នេះជាក់ជាមិនខាន។
មិនមានការបង្ខូចកេរ្តិ៍ឈ្មោះ
ប្តីដែលជឿជាក់ ស្រលាញ់ប្រពន្ធ ពេលមាននរណាម្នាក់មកបង្កាច់បង្ខូចប្រពន្ធដោយចេតនាចំពោះមុខ គាត់នឹងមិនអើពើ ក៏មិនគិតខុសលើប្រពន្ធឡើយ ហើយនឹងក្រោកឈរការពារ ប្រកាសយ៉ាងក្លាហាននូវទស្សនៈផ្ទាល់ខ្លួនថា ប្រពន្ធគឺជាមនុស្សដែលខ្លួនស្រលាញ់បំផុត និងទុកចិត្តបំផុត។ ចំណែកបុរសប្រភេទដែលស្តាប់ការកុហកអ្នកដទៃអំពីប្រពន្ធហើយបន្ទោសប្រពន្ធនោះគឺពិបាកក្នុងការមានអាពាហ៍ពិពាហ៍មានស្ថិរភាពណាស់។
មើលងាយ
ក្នុងនាមជាបុរសដែលស្រលាញ់ប្រពន្ធ គាត់តែងតែចង់ឱ្យប្រពន្ធក្លាយជាមនុស្សដែលមានទំនុកចិត្តហើយក្នុងពេលតែមួយនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មើលងាយប្រពន្ធរបស់គាត់ឡើយ សូម្បីពីគ្រួសាររបស់ស្វាមី មិត្តភ័ក្តិ និងសហការីរបស់អ្នកទាំងពីរ។ ស្វាមីនៅតែបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ថា ប្រពន្ធមានសារៈសំខាន់ខ្លាំងណាស់ គ្មាននរណាម្នាក់អាចមើលងាយប្រពន្ធរបស់គាត់បានឡើយ៕
ប្រភព បរទេស