សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះយើងនាំវិធីធ្វើតេស្តចិត្តសាស្ត្រ មួយទៀតមកឲ្យប្រិយមិត្តពិនិត្យមើលការគិត និងបុគ្គលិកលក្ខណះពិតខ្លួនឯង តាមរយៈការជ្រើសរើសត្រីក្រឹមមួយក្បាលដែលអ្នកចូលចិត្តបំផុត ហើយអានចម្លើយពិតរបស់អ្នកនៅខាងក្រោម ។
កន្លាស់ត្បូងទី 1
អ្នកគឺជាមនុស្សត្រង់និងស្ងប់ស្ងាត់ ដូច្នេះមនុស្សដែលមិនស្គាល់អាចគិតថាអ្នកឬក ក្រអឺតក្រទម ហើយគ្មាននរណាម្នាក់ហ៊ានចូលក្បែរមកនិយាយជាមួយអ្នកទេ ប៉ុន្តែប្រសិនបើបានស្គាល់អ្នកច្បាស់ ពួកគេប្រាកដជាចូលចិត្តភាពស្មោះត្រង់របស់អ្នក ។
តាមពិតអ្នកជាមនុស្សល្អ ស្មោះត្រង់ ខុសថាខុសត្រូវថាត្រូវ ម្ល៉ោះហើយពួកដែលស៊ីជោរមិនសូវចូលចិត្តអ្នកប៉ុន្មានទេ តែបើមិត្តភ័ក្តជិតស្និទ្ធនឹងដឹងថាអ្នកអាក្រក់តែមាត់ទេ តែទឹកចិត្តស្មោះសរគ្មានល្បិចកលឡើយ ។
កន្លាស់ត្បូងទី 2
អ្នកគឺជាមនុស្សពូកែនិយាយ ពូកែបញ្ចុះបញ្ចូលពូកែរាប់ញាតិ មិនថាមនុស្សមានអាជីពអ្វីឬនៅវ័យណាទេ ឲ្យតែបាននិយាយជាមួយអ្នកតែមួយភ្លែតនឹងមានអារម្មណ៍ស្និតស្នាលភ្លាម ។
លើសពីនេះអ្នកជាមនុស្សមានអធ្យាស្រ័យល្អ ចេះជួយទុក្ខធុរៈមិត្ដភ័ក្ត និងមនុស្សជុំវិញខ្លួន ទើបមិនចម្លែកទេដែលអ្នកជាមនុស្សមានញាតិមិត្តច្រើន ។
កន្លាស់ត្បូងទី 3
អ្នកគឺជាមនុស្សស្រណុក មិនសូវជាចង់ធ្វើអ្វីដែលហត់នឿយលើសកំលាំងទេ ភាគច្រើនអ្នកចូលចិត្តប្រើគំនិតជាជាងប្រើកំលាំងរាងកាយ ។
ភាគច្រើនអ្នកជាមនុស្សប្រើអារម្មណ៍ រាល់អ្វីដែលអ្នកមិនចង់ហើយ ទោះធ្លាក់ពីលើមេឃមកក៏អ្នកមិនចាប់អារម្មណ៍ដែរ តែបើអ្នកចង់វិញទោះនៅដល់ជើងមេឃក៏អ្នកពុះពារទៅឲ្យដល់ដែរ ។ ចំពោះរឿងស្នេហាក៏ដូចគ្នាបើស្រឡាញ់គឺស្រឡាញ់ខ្លាំង តែបើភាគីម្ខាងទៀតហ៊ានតែក្បត់ចិត្តសូម្បីដានជើងក៏ឈូសគ្មានសល់ដែរ ។
កន្លាស់ត្បូងទី 4
ប្រសិនបើអ្នកជ្រើសរើសកន្លាស់មួយនេះ មានន័យថាអ្នកជាមនុស្សរ៉ូមែនទិច កក់ក្តៅ អ្នកអាចសប្បាយចិត្តជាមួយនឹងរឿងតូចតាច។ ជាមួយនឹងទម្លាប់នេះវាអាចនឹងធ្វើឱ្យអ្នកងាយជួបមនុស្សខ្សែលើ ទោះបីជានៅទីបញ្ចប់អ្នកអាចគ្រប់គ្រងបាន តែក៏នៅមានធ្លោយចាញ់កលគេដែរ ម្ល៉ោះហើយអ្នកត្រូវជ្រើសរើសជឿជាក់លើអ្នកដទៃតាមរបៀបត្រឹមត្រូវ ហើយត្រូវរៀនការពារខ្លួនឯង ។ ចំពោះរឿងស្នេហាក៏ដូចគ្នា បើជួបមនុស្សដែលខ្លួនពេញចិត្តកុំឈ្លក់វង្វេងពេក អ្នកត្រូវតែប្រយ័ត្នត្រង់ចំណុចនេះដែរ ។
កន្លាស់ត្បូងទី 5
អ្នកគឺជាមនុស្សពូកែបត់បែន មិនថាចូលទៅក្នុងសង្គមថ្មី ឬបរិយាកាសបែបណា អ្នកនៅតែអាចសម្របខ្លួនបានយ៉ាងឆាប់រហ័ស។
លើសពីនេះអ្នកជាមនុស្សឆ្លាត ស្មោះត្រង់ មានទំនុកចិត្តលើខ្លួនឯងខ្ពស់ មានភាពទាក់ទាញបែបធម្មជាតិ ។
តែអ្នកក៏ជាមនុស្សចូលចិត្តផ្សងព្រេងស្វែងរកបទពិសោធន៍ថ្មីៗ ហើយចូលចិត្តរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនជាជាងអានសៀវភៅ ឬរឿងនិទាន ។
ថែមជាមនុស្សស្រលាញ់សេរីភាព មិនចូលចិត្តឲ្យអ្នកណាបញ្ជា ចង់ធ្វើអ្វីដោយខ្លួនឯង បើចង់ឈប់គឺឈប់តែម្តងមិនខ្ចីប្រាប់នរណា ៕
ប្រភព៖ Knongsrok