បើកបៀអានសារបន្ទាន់ពីចក្រវាលផ្ញើរមកកាន់អ្នក ចាំដល់ណារើសសន្លឹកបៀដែលចាប់អារម្មណ៍មួយទៅ

សួស្តីប្រិយមិត្តនៃគេហទំព័រ Knongsrok ថ្ងៃនេះ​យើងខ្ញុំសូម​នាំអ្នកទៅបើកសន្លឹកបៀ​មួយដែលអ្នកចូលចិត្ត ដើម្បីអានសារ​បន្ទាន់​ពី​ចក្រភព​ ផ្ញើរមកឲ្យ​អ្នក​ដើម្បី​លើកទឹកចិត្ត​អ្នកនៅក្នុងឆ្នាំថ្មីនេះ ។

1641739072449

សន្លឹកបៀទី 1

អ្នកជាមនុស្សពូកែអាចកាត់ផ្តាច់រឿងរ៉ាវមួយចំនួនឱ្យដាច់ស្រេច មិនឲ្យខ្ជះខ្ជាយពេលវេលាយូរចូលមករាំងស្ទះឱកាសខ្លួនឯង សម្រាប់អ្នកគោលដៅជីវិតគឺធំជាងអ្វីៗទាំងអស់ ។ ដូច្នេះភាពជោគជ័យ ទ្រព្យសម្បត្តិកំពុងរង់ចាំនៅខាងមុខ សុបិនជាច្រើនកំពុងរង់ចាំអ្នកឆាប់ៗ អ្នក​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​បង្កើត​កេរ្តិ៍​ឈ្មោះ​ឲ្យ​បាន​ជោគជ័យ ដូច្នេះចូលកុំ​ស្តាយ​បើនៅ​តាម​ផ្លូវ​អ្នក​នឹង​ជួបរឿងជូរចត់ ព្រោះជើងលេខអ្នកត្រូវជួប​ខ្លះហើយ ម្ល៉ោះហើយត្រូវ​មាន​មោទនភាព​ចំពោះ​ការ​តាំង​ចិត្ត​និង​ស្ថិរភាព​របស់​ខ្លួន ។

សន្លឹកបៀទី 2

យើង​មិន​អាច​កែប្រែ​នរណា​ម្នាក់​បាន​ទេ ប្រសិនបើ​អ្នក​​មិន​គិត​កែប្រែ​ខ្លួន​ឯង​មុន​ យើងដឹង​ថា​អ្នក​ជា​មនុស្សតស៊ូ តែអ្នកមិនអាចផ្លាស់ប្តូរការគិតនរណាបានទេ។ យ៉ាងណាមិញអ្វីដែលកើតឡើងចំពោះអ្នកនៅពេលនេះ ចក្រវាលចង់ឱ្យអ្នកព្យាយាមស្ងប់ស្ងាត់សិន កុំទាន់អាលមានគម្រោងចាត់វិធានចេញសកម្មភាព ព្រោះអ្នកដឹងថាវាលទ្ធផលនឹងបញ្ចប់ដដែលៗ ដូច្នេះពេលនេះសូមផ្តល់ការស្រឡាញ់ឲ្យខ្លួនឯង ទាក់ទាញចំណុចល្អៗមកផ្តល់កំលាំងចិត្តឲ្យ​ខ្លួនឯងសិន ។

សន្លឹកបៀទី 3

អ្នកកំពុងទាក់ទាញមនុស្សដែលមានគំនិតដូចគ្នា ជាស្នេហា ជាមិត្តភាព និងរឿងរ៉ាវល្អៗ ចំណែករឿងអាក្រក់ៗនៅក្នុងជីវិតរបស់អ្នក នឹងត្រូវបានរុញចេញដោយស្វ័យប្រវត្តិពីថ្ងៃនេះទៅ។ ចូលរៀបចំខ្លួនអ្នកឲ្យសមស្របសម្រាប់ជីវិតថ្មី ត្រូវមានផែនការសម្រាប់ខ្លួនឯង ត្រូវចេះអត់ធ្មត់ ប្រឹងប្រែងធ្វើការ សន្សំប្រាក់ដើម្បីសម្រេចក្តីសុបិន ព្រោះក្នុងអំឡុងពេលនេះ អ្នកនឹងទទួលបានលាភជាច្រើនលើសពីការរំពឹងទុក។

សន្លឹកបៀទី 4

អ្វីក៏ដោយដែលកើតឡើងដដែលៗ ធ្វើឲ្យអ្នកខកចិត្តម្តងហើយម្តងទៀត រហូតមានអារម្មណ៍ព្រងើយកន្តើយវាជាសញ្ញានៃការឆ្លងវាឲ្យផុត ព្រោះមិនដឹងថាត្រូវទ្រាំដើម្បីអ្វីតទៅទៀតទេ ។ តាមពិតអ្នកមានសមត្ថភាពគ្រប់គ្រាន់អ្នកមិនចង់រស់នៅឱបទុក្ខយូរទេ ហើយឆាប់ៗនេះអ្នកនឹងមានផែនការថ្មីសម្រាប់ខ្លួនឯង ប៉ុន្តែ​ត្រូវ​ចាំ​ថា​ការ​អភ័យទោស​ឲ្យមនុស្សដែលអ្នកស្អប់ ឬរឿងរ៉ាវមិនល្អដែលកើតឡើងកន្លងមក វានឹងធ្វើឲ្យអ្នកកាន់តែឆាប់ដល់គោលដៅទ្វេដង ៕

ប្រភព៖ Knongsrok