ពិធីបុណ្យចូលឆ្នាំចិន សម្រាប់ឆ្នាំ ២០២២ គឺនឹងឈានចូលមកដល់នៅចន្លោះថ្ងៃទី ៣១ មករា ដល់ ៣ កុម្ភៈ ខណៈដែលថ្ងៃសែនដកជើងធូប គឺមុននៅ ៥ ថ្ងៃ ពោលចំថ្ងៃទី ២៦ មករា។
យ៉ាងណានិយាយតែថ្ងៃសែនដកជើងធូប ដែលបងប្អូនជាប់សែស្រឡាយចិន រមែងបោសសម្អាតរៀបចំផ្ទះ ជាពិសេសគឺជូតសម្អាតអាសនៈ និងរៀបចំកំប៉ុង ឬចានជើងធូបថ្មី គួរតែយល់ដឹងនៅតំណមមួយចំនួនដែលត្រូវតែប្រយ័ត្ន៖
៣) កុំរំកិល ឬបង្វិលទិសចានជើងធូប
នៅក្នុងដំណាក់កាលជូតសម្អាតចានជើងធូប យកល្អកុំរំកិលឲ្យខុសទីតាំងដើម ឬបង្វិលខុសទិសនៃចានជើងធូប។ តាមក្បួន គេឲ្យគូសចំណាំ ឬបិទស្កុតចំណាំទិសផង និងទីតាំងផង ដើម្បីបញ្ចៀសរឿងមិនល្អសម្រាប់ឆ្នាំថ្មី។
ទន្ទឹមនេះ ម្ចាស់ផ្ទះក៏ត្រូវតែមានអារម្មណ៍ល្អ ស្ងប់ស្ងាត់ក្នុងការសម្អាត កុំច្រឡោតខឹង ឬស្រែកខាងក្នុងផ្ទះ។
២) ដង្វាយដុះផ្សិត
ពេលសែនដកជើងធូប គេក៏និយមដាក់ដង្វាយជាផ្លែឈើមួយចំនួន តែត្រូវចាំ ត្រូវតែសង្កេតមើលឲ្យបានល្អិតល្អន់ពីផ្លែឈើទាំងនោះ ថានៅស្រស់ល្អ ថ្មីឬអត់ ហាមដាក់ផ្លែឈើទុំជោរពេក ឬដុះផ្សិត។
ក៏ដោយសារតែនេះ កំពុងបង្ហាញពីការគោរព ភាពស្មោះត្រង់ ដល់ព្រះនិងដូនតា។ ដូច្នេះមិនមែនថាទាមទារឲ្យទៅរកផ្លែឈើមានតម្លៃថ្លៃនោះទេ តែត្រូវជ្រើសរើសរបស់ល្អ ឲ្យបានសមរម្យ សម្រាប់ធ្វើជាដង្វាយ។
១) ជៀសវាងកើតមានការឆាបឆេះផ្សេងៗ
នៅពេលអុជធូប ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងមានការឆាបឆេះផ្សេងៗលើទីតាំងអាសនៈ ឬចានជើងធូប ដែលវាអាចនាំឲ្យក្លាយទៅជារឿងមិនល្អសម្រាប់ឆ្នាំថ្មី។ ដូច្នេះការប្រយ័ត្ននេះ គឺត្រូវតែយកចិត្តទុកដាក់ជាចាំបាច់ សម្រាប់គ្រួសារទាំងអស់ នៅថ្ងៃសែនដកជើងធូប។ កុំភ្លេចចែករំលែកអត្ថបទនេះ ទៅកាន់គ្នាយើងដែលជាប់សែស្រឡាយចិនឲ្យបានដឹងផងណា!!!
ប្រភព៖ បរទេស | ប្រែសម្រួល៖ ក្នុងស្រុក